Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Chap Narith
2020-03-05 09:06

អត្តសញ្ញាណជាតិ ជាគ្រឿងសំគាល់របស់មនុស្ស ក្រុមមនុស្សមានកំណើតនៅក្នុងដែនដីជាមួយគ្នា រស់នៅលើទឹកដីជាមួយគ្នា ប្រវត្តិដូចគ្នា មានភាសានិយាយ និង វប្បធ៌ម(ទំនៀមទំលាប់ ប្រពៃណី សាសនា សិល្បៈ)ដូចគ្នា និងឆន្ទៈរួមគ្នាបង្កើតបានជាចរិតដូចគ្នា។ រូបសម្បត្តិ ចរិយាសម្បត្តិដូចគ្នា(ឧ. ខ្មែរមានសម្បុរសណ្តែកបាយ បបូរមាត់ក្រាស់ ហើយរឹមពទ្ធ័ជុំវិញច្រមុះមិនទាល មិនស្រួច ត្របកភ្នែកមានពីរផ្នត់ ចូលចិត្តធ្វើម្ហូបសម្លម្ជូរ កកូរ ប្រហើរ ប្រហុក ម៉ាំ។

 

អត្តសញ្ញាណជាតិខ្មែររួមមាន៖

•           ឈ្មោះមនុស្សៈ ឈ្មោះមួយមាត់(ស្រទាប់ក្រោម) ឈ្មោះពីរមាត់(ស្រទាប់កណ្តាល)ឈ្មោះបីមាត់ឡើង(ស្រទាប់លើ) ឈ្មោះខ្លះអាចឆ្លុះបញ្ចាំងពីបុព្វកាលមនុស្ស

•           ឈ្មោះខ្លះអាចឆ្លុះបញ្ចាំងអត្តចរិកមនុស្ស

•           ទីកន្លែង ធម្មជាតិ សត្វៈ ទន្លេសាប ដើមត្នោត ជ្រែ ត្រាំង គោ ព្រៃ ទន្សោង ត្រីខ្សាន

•           អក្សរសិល្បិ៍ ភាសា គ្មានការលើកដាក់សំលេងៈ អក្សរ លេខ ក្រៀមភាសា ការនិយាយស្តីពាក្យពេច សូរសំសៀងនៀង

•           ការស្លៀកពាក់ៈ ហូល ផាមួង ក្រមា សារុង ចបាប់ អាវកត្រង់ ខោថ្នេប្រាំ សំពត់

•           ការប្រាស្រ័យទាក់ទងៈ សំពះ អង្គុយបត់ជើងរាប សារសុភាព

•           ការរស់នៅ ការហូបចុងៈ សំឡកកូរ សម្លក់ ប្រហើរ ទឹកគ្រឿង ប្រហុក ផ្អក ត្រីប្រឡាក់ងៀត នំបញ្ចុក

•           សិល្បៈ (តូរ្យតន្រ្តីៈភ្លេងពិណពាទ្យ ខ្មែរមហោរី អាយ៉ៃ ចាប៉ីដងវែង, កាយវិការៈ អាយ៉ៃរឿង ល្ខោនបាសាក់ ល្ខោនខោល, ឧបករណ៍ភ្លេងៈទ្រ ស្គរ រនាត ឃឹម សាដៀរ ខ្លុយ ប៉ី,សម្តីនិយាយៈ កំណាព្យបទកាកតិ ពំនោល ព្រហ្មកតិ ពាក្យ៧ កំរងកែវ, រូបភាពៈ ស្បែកធំ តូច)

•           របាំបុរាណ ប្រពៃណី ប្រជាប្រិយៈរបាំជូនពរ របាំទេពមន របាំអប្សរា របាំសុវណ្ណមច្ឆា ឆៃយ៉ាំ, របាំគ្រុដ៌ បាំក្ងោក របាំគោះអង្រែ របាំស្នែងទន្សោង គោះត្រឡោក វាំវង់ ក្បាច់ ព្រះរាជទ្រព

•           ល្បែងប្រជាប្រិយៈ បោះអង្គុញ ចោលឈូង ទាញព្រ័ត លាក់កន្សែង ស្តេចចង់…

•           ទំនៀមទំលាប់ប្រពៃណី ក្បាច់ចម្លាក់ៈ ក្បាច់ភ្ញីល្លិ៍ ភ្ញីភ្លើង ភ្លីទេព

•           ស្ថាបត្យកម្មៈ ផ្ទះប៉ិត ផ្ទះកាតាំង ផ្ទះរោងឌឿង ប្រាសាទ ទំនប់ទឹក គូទឹក

•           មធ្យោបាយផលិតៈ រទេះគោ រទេះសេស ត្បាល់កិន បក់ ន័ង្គល រនាស់ កន្តៀ អង្រុត បង្គី សង្រែក លប ទ្រូ លាយ ជុច អង្រុត ឈ្នៀង សន្ទូច

•           ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ(វែក ចង្រាន ឆ្នាំងខ្វាន់ ផ្តិលខាត់ ផ្តិលស្ពាន់ ត្រឡោក កញ្ច្រែង ភាចន៍ ក្អម ពាង ក្រឡ ផើង សាជី តោក…)

•           ពិធីផ្សេងៗ(បង្កក់កូនពេលកើត ចម្រើនព្រះជន្ន ខួបកំណើត បំបួស ចូលម្លប់…)

•           មធ្យោបាយកត់ត្រាៈ ផ្ទាំងថ្ម ស្លឹករឹត ស្បែកសត្វ…

•           បង្អែមៈ ចេកឬដំឡូងឆឹងស្ករ នំគម នំបត់ នំជាល នំអន្សម ក្រឡាន នំកំរាងទ្រាប នំក្រៀម ដំណាប់ផ្លែឈើឬសំបកផ្លែឈើ…

•           រចនាបថនម្មិតរូបនៃការបង្រួបបង្រួមជាតិៈ ហរិហរៈ ព្រហ្មមុខ៤ គ្រុឌឧបកនាគ…

•           កីឡាៈ ប្រដាល់ ល្បុក្កតោ គុណដំបង គុណទ្វាប្រាំបី បោកចំបាប់…

•           ខ្នាតរង្វាស់ៈ ធ្នាប់ ចោម ចំអាម ហត្ថ ក្បាម យោជន៍ លី ហ៊ុន ជី តម្លឹង នាឡិ ហាប តៅ ថាំង ល្អី ស្នើ តំបក គូ តំប ដៃ ប្លូន ស្លឹក ប្រាក់សេន ប្រាក់ស្លឹក(១ក=២០សេន)


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login