ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ជ្ឋស្ស លោកធម្មេហិចិត្តំ យស្ស ន កម្បតិ ចិត្តនៃបុគ្គលដែលមិនញាប់ញ័រដោយលោកធម៌ ។ លោកធម៌ គឺជាធម្មជាតិ ជាទីប្រាថ្នា និងជាទីស្អប់របស់មនុស្ស និងជាធម៌ដែលតែងកើតមាននៅក្នុងលោកដល់មនុស្សគ្រប់រូប មិនថាបុគ្គលនោះជាអ្នកចេះដឹងធម៌ ឬមិនចេះធម៌ឡើយ ហើយក៏មិនរើសមុខថាជាពុទ្ធសាសនិក ឬជាសាសនិករបស់សាសនាណាមួយឡើយ ។ លោកធម៌មាន៨ប្រការគឺ មានលាភ១ ឥតលាភ១ មានយស១ ឥតយស១ សរសើរ១ និន្ទា១ សុខ១ ទុក្ខ១ ។ អរិយបុគ្គលទាំងឡាយមានព្រះពុទ្ធជាប្រធានរមែងមិនញាប់ញ័រ គឺមិនសប្បាយភ្លើតភ្លើនទាំងមិនទោមនស្សដោយលោកធម៌ទាំង៨នេះឡើយ ទើបពួកលោករមែងរស់នៅជាក្សេមក្សាន្តជានិច្ច ។ ដូច្នេះ ការព្យាយាមអប់រំចិត្តឱ្យបានទៅជាចិត្តដែលមិនញាប់ញ័រដោយលោកធម៌ទាំង៨នេះ ជាមង្គលដ៏ឧត្តម ។