Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៨៦- តើទីកន្លែងផ្គត់ផ្គង់ត្រូវបានកំណត់យ៉ាងដូចម្តេច ?

៨៧- តើអត្រាអាករត្រូវបានកំណត់ដូចម្តេច ?

៨៨- តើឥណទានអាករលើធាតុចូលនិងការផ្គត់ផ្គង់មិនជាប់អាករត្រូវបានកំណត់ដូចម្តេច ?

៨៩- តើប្រាក់អាករត្រូវបានកំណត់ដូចម្តេច ?

៩០- តើសំណើសុំឥណទានអាករលើធាតុចូលត្រូវភ្ជាប់មកជាមួយអ្វីខ្លះ ?

ចម្លើយ

៨៦- ទីកន្លែងផ្គត់ផ្គង់ត្រូវបានកំណត់ដូចជា ៖

  • ការផ្គត់ផ្គង់ទំនិញត្រូវចាត់ទុកថាបានធ្វើឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា បើសិនជាទំនិញនោះត្រូវបានប្រគល់ឲ្យ ទោះមានលក្ខណៈជាការផ្ទេរសិទ្ធិប្រើប្រាស់ ឬសិទ្ធិចាត់ចែងក្តីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ចំពោះករណីដែលការផ្គត់ផ្គង់ត្រូវមានការដឹកជញ្ជូន ការផ្គត់ផ្គង់ត្រូវចាត់ទុកថាបានធ្វើឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺបើសិនជាទំនិញស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅពេលដែលការដឹកជញ្ជូនត្រូវបានចាប់ផ្តើម ។
  • ការផ្គត់ផ្គង់សេវាត្រូវចាត់ទុកថាបានធ្វើឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា​ បើសិនជាសេវានោះបានបំពេញនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយឡែកតែ ៖

ក- ការផ្គត់ផ្គង់សេវាជាប់ទាក់ទងនឹងអចលនទ្រព្យ ត្រូវកំណត់ថាសេវានោះបានធ្វើឡើងនៅទីកន្លែងដែលទ្រព្យនោះស្ថិតនៅ ។

ខ- ការផ្គត់ផ្គង់សេវាជាប់ទាក់ទងនឹងការដឹកជញ្ជូន ត្រូវកំណត់ថាសេវានោះបានធ្វើឡើងនៅទីកន្លែងនៃការដឹកជញ្ជូននោះ ។

  • ទំនិញត្រូវចាត់ទុកថាបាននាំចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា បើសិនជាទំនិញនោះត្រូវបាននាំចូលមកក្នុងតំបន់ត្រួតពិនិត្យគយនៃព្រះរាជាណាចក្រកម្ពុជា ។

៨៧- អត្រាអាករត្រូវបានកំណត់ដូចជា​៖

  • អាករលើតម្លៃបន្ថែមត្រូវកំណត់តាមអត្រា​១០ភាគរយ លើតម្លៃជាប់អាករនៃការផ្គត់ផ្គង់ជាប់អាករនីមួយៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
  • អាករលើតម្លៃបន្ថែមត្រូវកំណត់តាមអតា្រ០ភាគរយ លើតម្លៃជាប់អាករនៃការផ្គត់ផ្គង់ជាប់អាករនីមួយៗ ចំពោះទំនិញនាំចេញពីព្រះរាជាណាចក្រកម្ពុជា ហើយនិងការផ្គត់ផ្គង់សេវាជាប់អាករ ដែលបានបំពេញនៅក្រៅព្រះរាជាណាចក្រកម្ពុជា ។
  • រដ្ឋបាលសារពើពន្ធអាចប្រើប្រាស់ឯកសារមួយចំនួន ដើម្បីបញ្ជាក់ថាមានការនាំចេញជាក់ស្តែងមែន ក្នុងនោះមានជាអាទិ៍ សេចក្តីបញ្ជាក់ការនាំចេញរបស់ទីចាត់ការគយនិងរដ្ឋាករ ឯកសារនាំចូលរបស់ប្រទេសនាំចូលលិខិតឥណទានបានប្រើប្រាស់ និងការទូទាត់ដែលធនាគារក្នុងស្រុកបានទទួល ។

៨៨- ឥណទានអាករលើធាតុចូលនិងការផ្គត់ផ្គង់មិនជាប់អាករត្រូវបានកំណត់ដូចជា ៖

  • ប្រាក់អាករដែលបុគ្គលជាប់អាករបានបង់លើទំនិញ និងសេវាសម្រាប់ប្រើប្រាស់ក្នុងអាជីវ​កម្ម ដែលបុគ្គលជាប់អាករម្នាក់ទៀតបានផ្គត់ផ្គង់ឲ្យ ឬប្រាក់អាករដែលបានបង់ដោយបុគ្គលជាប់អាករក្នុងឋានៈជាអ្នកនាំចូលលើទំនិញ ឬសេវានាំចូលសម្រាប់ប្រើប្រាស់នៅក្នុងអាជីវកម្មរបស់ខ្លួន ត្រូវក្លាយជាឥណទានអាករលើធាតុចូលសម្រាប់កាត់កងចេញពីអាករលើធាតុចេញ ។ ធាតុចូលមានន័យថា ទំនិញ ឬសេវាដែលបានទិញចូល ហើយធាតុចេញមានន័យថា ទំនិញ ឬសេវាដែលបានលក់ចេញ ។
  • ក្នុងករណីទំនិញ និងសេវាទិញចូល ត្រូវបានប្រើប្រាស់មួយចំណែកជាការផ្គត់ផ្គង់ជាប់អាករ និងមួយចំណែកទៀតជាការផ្គត់ផ្គង់មិនជាប់អាករ ឥណទានអាករត្រូវបានអនុញ្ញាតឲ្យតែចំពោះចំណែកដែលបានប្រើប្រាស់ជាការផ្គត់ផ្គង់ជាប់អាករ ។

៨៩- ប្រាក់អាករត្រូវបានកំណត់ដូចជា ៖

  • អាករដែលបានកំណត់ក្នុងមាត្រា៦៤នៃច្បាប់នេះ ត្រូវចាត់ទុកជាបំណុលចំពោះរដ្ឋនៅពេលផ្គត់ផ្គង់ ។
  • ប្រាក់អាករត្រូវបង់ជូនរដ្ឋ ស្មើនិងប្រាក់អាករលើធាតុចេញសរុប តាមអត្រាក្នុងមាត្រា៦៤នៃច្បាប់នេះ ដកឥណទានអាករលើធាតុចូលដែលបានអនុញ្ញាតសរុបក្នុងខែជាមួយគ្នា ។

៩០- សំណើសុំឥណទានអាករលើធាតុចូលត្រូវភ្ជាប់មកជាមួយនូវ ៖

  • វិក្កយបត្រអាករលើតម្លៃបន្ថែម ដែលបានធ្វើឡើងស្របតាមមាត្រា ៧៨នៃច្បាប់នេះ ។
  • ប្រតិវេទន៍គយសម្រាប់ការនាំចូលដែលអាជ្ញាធរគយបានបញ្ជាក់ត្រឹមត្រូវ ។ ប្រតិវេទន៍នោះត្រូវមានចុះឈ្មោះបុគ្គលជាប់អាករដែលជាអ្នកទទួលទំនិញ ឬជាអ្នកនាំចូល និងចំនួនប្រាក់ពន្ធអាករដែលបានបង់នៅពេលនាំចូល ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login