Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៩១- ​តើការទទួលខុសត្រូវចំពោះការប្រមូល និងការបង់អាករត្រូវបានកំណត់ដូចម្តេច ?

៩២- តើគោលការណ៍ស្តីពីការចុះបញ្ជីត្រូវបានកំណត់ដូចម្តេច ?

៩៣- តើការមិនបានចេញវិក្កយបត្រអាករលើតម្លៃបន្ថែមត្រូវរងទោសទណ្ឌដូចម្តេច ?

៩៤- តើគោលការណ៍ស្តីពីបញ្ជីកំណត់ត្រាពត៌មានសម្រាប់អាករលើតម្លៃបន្ថែមត្រូវបានកំណត់ដូចម្តេច ?

៩៥- តើវិធាននៃការបញ្ឈប់អាជីវកម្មត្រូវបានកំណត់យ៉ាងដូចម្តេច ?

ចម្លើយ

៩១- ការទទួលខុសត្រូវចំពោះការប្រមូល និងការបង់អាករត្រូវបានកំណត់ដូចជា ៖

  • បុគ្គលជាប់អាករ ឬអ្នកនាំចូលមានកាតព្វកិច្ចត្រូវបង់អាករដែលកំណត់ដោយមាត្រា ៦៤នៃច្បាប់នេះ លើរាល់ការផ្គត់ផ្គង់ជាប់អាករដែលបុគ្គលជាប់អាករ ឬអ្នកនាំចូលបានអនុវត្ត ។
  • លក្ខខណ្ឌពិសេសបញ្ជាក់អំពីការទទួលខុសត្រូវរបស់អ្នកទិញចំពោះប្រាក់អាករ ក្នុងករណីដែលអ្នកផ្គត់ផ្គង់គ្មានធ្វើអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬក្នុងករណីដែលមានឧបសគ្គផ្សេងទៀតដល់ការប្រមូលប្រាក់អាករអំពីអ្នកផ្គត់ផ្គង់ ត្រូវកំណត់ដោយអនុក្រឹត្យ ។
  • បុគ្គលណាមួយដែលបានធ្វើការផ្គត់ផ្គង់ទំនិញ និងសេវាក្នុងនាមម្ចាស់កម្មសិទ្ធិ និងមិនមែនក្នុងឋានៈជានិយោជិតរបស់គេនោះទេ ហើយដែលមានការគ្រប់គ្រងលើការផ្គត់ផ្គង់ត្រូវចាត់ថា ជាបុគ្គលជាប់អាករសម្រាប់ការផ្គត់ផ្គង់នោះ ។

៩២- គោលការណ៍ស្តីពីការចុះបញ្ជីត្រូវបានកំណត់ដូចជា ៖

  • បុគ្គលជាប់អាករដូចមានចែងក្នុងមាត្រា៥៩នៃច្បាប់នេះ ត្រូវធ្វើការចុះបញ្ជីសម្រាប់អាករលើតម្លៃបន្ថែមឲ្យបានស្រេចបាច់ក្នុងរយៈពេល៣០ថ្ងៃក្រោយថ្ងៃដែលបុគ្គលនោះក្លាយជាបុគ្គលជាប់អាករ ។ វិធាន និងនីតិវិធីសម្រាប់ការចុះបញ្ជីនេះត្រូវកំណត់ដោយអនុក្រឹត្យ ។
  • ចំពោះបុគ្គលដែលមានការតម្រូវឲ្យធ្វើការចុះបញ្ជី ហើយដែលមិនបានធ្វើការចុះបញ្ជីនោះ រដ្ឋបាលសារពើពន្ធអាចធ្វើការចុះបញ្ជីបុគ្គលនោះចាប់តាំងពីពេលដែលបុគ្គលនោះត្រូវមកធ្វើការចុះបញ្ជី ។ បុគ្គលដែលត្រូវបានចុះបញ្ជីតាមបែបនេះត្រូវមានការទទួលខុសត្រូវចំពោះប្រាក់អាករទាំងអស់ក្នុងមាត្រា៦៤នៃច្បាប់នេះ ចាប់តាំងពីកាលបរិច្ឆេទដែលបុគ្គលនោះត្រូវមកធ្វើការចុះបញ្ជី ។
  • បើសិនជាបុគ្គលជាប់អាករណាមួយដែលបានចុះបញ្ជីតាមមាត្រានេះយល់ឃើញថា ខ្លួនមិនត្រូវជាបុគ្គលជាប់អាករសម្រាប់ឆ្នាំចរន្ត និងឆ្នាំបន្ទាប់ទេ បុគ្គលនោះអាចដាក់ពាក្យសុំលុបការចុះបញ្ជីវិញ ។
  • សម្រាប់ក្រុមបុគ្គលទាក់ទិន២នាក់ ឬច្រើននាក់ ដែលក្នុងនោះបុគ្គលម្នាក់ ឬច្រើននាក់ មិនមែនជាបុគ្គលជាប់អាករទេនោះ រដ្ឋបាលសារពើពន្ធអាចចាត់ទុកបុគ្គលជាប់អាករណាមួយថាបានចុះបញ្ជីសម្រាប់សកម្មភាពសេដ្ឋកិច្ចទាក់ទិនទាំងមូល ឬភាគណាមួយ ។ បើសិនជាគ្មានបុគ្គលទាក់ទិនណាម្នាក់ជាបុគ្គលជាប់អាករទេនោះ រដ្ឋបាលសារពើពន្ធអាចចុះបញ្ជីនូវបុគ្គលក្នុងក្រុមម្នាក់ ឬច្រើននាក់សម្រាប់ សកម្មភាពសេដ្ឋកិច្ចទាក់ទិនទាំងមូល ឬភាគណាមួយ ។
  • សម្រាប់គោលដៅនៃការចុះបញ្ជី និងដោយមានការយល់ព្រមពីរដ្ឋបាលសាពើពន្ធ ចំពោះបុគ្គលជាប់អាករមួយក្រុមដែលជាប់ទាក់ទិនគ្នាដូចមានចែងក្នុងមាត្រា៥៦នៃច្បាប់នេះ សកម្មភាពរបស់សមាជិកនានានៅក្នុងក្រុម អាចចាត់ទុកជាសកម្មភាពរបស់សមាជិកជ្រើសតាំងតែម្នាក់ប៉ុណោ្ណះ ។ ក្នុងករណីនេះ សមាជិកម្នាក់ៗនៅក្នុងក្រុមត្រូវមានការទទួលខុសត្រូវរួមគ្នា និងយ៉ាងពេញលេញចំពោះការប្រតិបត្តិតាមបទប្បញ្ញត្តិ ។

៩៣- ការមិនបានចេញវិក្កយបត្រអាករលើតម្លៃបន្ថែមត្រូវរងទោសទណ្ឌដូចជា ៖

  • ក្រៅអំពីទោសទណ្ឌដទៃទៀត បើសិនជារដ្ឋបាលសារពើពន្ធរកឃើញជាលើកទី២ ថាគ្រឹះស្ថានណាមួយរបស់បុគ្គលជាប់អាករមិនបានចេញវិក្កយបត្រតាមការតម្រូវនោះ រដ្ឋបាលសារពើពន្ធអាចបិទគ្រឹះស្ថាននោះក្នុងរយៈពេលមានកំណត់មួយដែលមិនលើសពីប្រាំពីរថ្ងៃ ។
  • បើសិនជាគ្រឹះស្ថានណាមួយ ដែលធ្លាប់ត្រូវបានបិទដូចក្នុងកថាខណ្ឌ១ នៃមាត្រានេះ នៅតែប្រព្រឹត្តបទល្មើសបែបនោះជាថ្មីទៀត គ្រឹះស្ថាននោះអាចត្រូវបានបិទជាថ្មីទៀតក្នុងរយៈពេលមានកំណត់មួយដែលមិនលើសពីប្រាំពីរថ្ងៃ ។

៩៤- គោលការណ៍ស្តីពីបញ្ជីកំណត់ត្រាពត៌មានសម្រាប់អាករលើតម្លៃបន្ថែមត្រូវបានកំណត់ដូចជា​ ៖

  • សម្រាប់គោលដៅបទប្បញ្ញត្តិទាំងឡាយក្នុងជំពូកនេះ បុគ្គលជាប់អាករត្រូវរក្សាទុកនូវច្បាប់ចម្លងវិក្កយបត្រទាំងអស់ដែលបានធ្វើចេញ និងវិក្កយបត្រទាំងអស់ដែលបានទទួល ។
  • បុគ្គលជាប់អាករត្រូវកត់ត្រា និងរក្សាទុកឲ្យបានត្រឹមត្រូវនូវបញ្ជី កំណត់ត្រានៃរាល់កិច្ចការជំនួញដែលបានធ្វើ ហើយត្រូវមានគណនីតាមដានទឹកប្រាក់អាករដែលបានប្រមូលលើការលក់ និងទឹកប្រាក់អាករដែលបានបង់លើការទិញនានារបស់ខ្លួនព្រមទាំងសេចក្តីកែតម្រូវផ្សេងៗលើតម្លៃលក់ ឬទឹកប្រាក់អាករទៅតាមបែបបទដែលកំណត់ដោយរដ្ឋបាលសារពើពន្ធ ។
  • កិច្ចការដូចមានចែងក្នុងកថាខណ្ឌ២នៃមាត្រានេះ ត្រូវធ្វើប្រចាំថ្ងៃ ហើយត្រូវធ្វើការបូកសរុប និងគណនាសមតុល្យនៅដំណាច់ខែនីមួយៗ ។ បុគ្គលជាប់អាករត្រូវធ្វើជារៀងរាល់ខែនូវសម្រង់អាករលើតម្លៃបន្ថែម ទៅតាមបែបបទកំណត់ដោយរដ្ឋបាលសារពើពន្ធ ។
  • វិក្កយបត្រកំណត់ត្រា និងឯកសារផ្សេងទៀតដែលជាប់ទាក់ទិននឹងអាករនេះ ត្រូវរក្សាទុកតាមលំដាប់ថ្ងៃខែតាមបែបបទ និងទីកន្លែងដែលរដ្ឋបាលសារពើពន្ធបានកំណត់ក្នុងរយៈពេល១០ឆ្នាំយ៉ាងតិច ក្រោយការបញ្ចប់កិច្ចការជំនួញចុងក្រោយបំផុត ដែលជាប់ទាក់ទងនឹងឯកសារទាំងនេះ ។
  • ឯកសារ និងកំណត់ត្រាទាំងអស់ដែលត្រូវរក្សាទុកតាមមាត្រានេះ ហើយនិងឯកសារ និងកំណត់ត្រាឯទៀតដែលទាក់ទងនឹងអាជីវកម្មរបស់បុគ្គល ត្រូវផ្តល់ឲ្យរដ្ឋបាលសារពើពន្ធត្រួតពិនិត្យនៅពេលមានសំណើ ។

៩៥- វិធាននៃការបញ្ឈប់អាជីវកម្មត្រូវបានកំណត់ដូចជា ៖

  • ក្នុងរយៈពេល១០ថ្ងៃ ក្រោយការបញ្ឈប់អាជីវកម្មដែលបុគ្គលជាប់អាករបានធ្វើការចុះបញ្ជី បុគ្គលនោះត្រូវដាក់លិខិតប្រកាសមួយ ទៅតាមទម្រង់ដែលបានកំណត់ជូនរដ្ឋបាលសារពើពន្ធ ដោយភ្ជាប់មកជាមួយនូវពត៌មានលំអិតអំពីការលក់ និងការទិញនានា ក្រោយពីការធ្វើប្រកាសសារពើពន្ធចុងក្រោយបំផុត និងពត៌មានលំអិតអំពីទំនិញទាំងអស់នៅក្នុងស្តុកដែលមិនទាន់បង់អាករ ឬដែលបានទទួលឥណទានអាកររួចហើយ ព្រមទាំងបង់ប្រាក់អាករដល់កំណត់ទាំងនោះ ។
  • វិធាន និងនីតិវិធីសម្រាប់ការបញ្ឈប់អាជីវកម្ម ការលុបឈ្មោះពីបញ្ជី ហើយនិងការទទួលខុសត្រូវរបស់អ្នកតំណាងតាមផ្លូវការត្រូវកំណត់ដោយអនុក្រឹត្យ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login