អំពើរាំងស្ទះការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដាររួមមាន ៖
ក- ករណីដែលបុគ្គល ៖
- មិនបានរក្សាបញ្ជីកាគណនេយ្យ និងឯកសារផ្សេងទៀត ឬមិនបានចេញវិក្កយបត្រលើកិច្ចការជំនួញ ។
- មិនអនុញ្ញតឲ្យរដ្ឋបាលសារពើពន្ធធ្វើការពិនិត្យបញ្ជីកាគណនេយ្យ ឬឯកសារផ្សេងៗ ។
- មិនបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ។
- មិនបានជូនដំណឹងទៅរដ្ឋបាលសារពើពន្ធអំពីការផ្លាស់ប្តូរក្នុងការចុះបញ្ជី ។
- កសាង ឬផ្តល់នូវកំណត់ត្រា ឯកសារ របាយការណ៍ ឬពត៌មានក្លែងបន្លំផ្សេងៗ ។
- លាក់ទុក ឬបំផ្លាញចោលដោយចេតនានូវបញ្ជីគណនេយ្យ កំណត់ត្រា ឯកសារ របាយការណ៍ ឬពត៌មានផ្សេងៗទៀត ។
- ព្យាយាមធ្វើឲ្យរាំងស្ទះដល់ការកំណត់ និងការប្រមូលពន្ធ ។
- មិនបានដាក់លិខិតប្រកាសសារពើពន្ធដែលគ្មានប្រាក់ពន្ធត្រូវបង់ក្នុងរយៈពេល៣០ថ្ងៃ ក្រោយកាលបរិច្ឆេទដែលច្បាប់បានកំណត់ ។
- ជួយជ្រោមជ្រែងដោយចេតនាដល់អំពើទាំងឡាយខាងលើ ។
ខ- ករណីដែលមន្រ្តីរាជការ ៖
- ធ្វើឲ្យធ្លាយពត៌មានសម្ងាត់ដោយគ្មានការអនុញ្ញាត ។
- ព្យាយាមធ្វើឲ្យរាំងស្ទះដល់ការកំណត់ និងការប្រមូលពន្ធ ។
- ជួយជ្រោមជ្រែងដោយចេតនាដល់អំពើទាំងឡាយខាងលើ ។