Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអធិប្បាយ

          ព្រះពុទ្ធសាសនាគឺជាសាសនាធំមួយក្នុងចំណោមសាសនាធំៗដទៃទៀតលើសកលលោក ។ សាសនានេះបានហូរជ្រាបចូលនៅក្នុងអារម្មណ៍អ្នកកាន់ព្រះពុទ្ធសាសនាខ្មែរតាមពីសម័យបុរាណកាលមកម្ល៉េះ ហើយសាសនានេះក៏ជាមាគ៌ាមួយដែលនាំមនុស្សឆ្ពោះទៅរកសន្តិភាព ឬប្រពៃណីមួដែលធ្វើឲ្យគ្មានចលាចលសង្គ​ម ។ ហើយហេតុនេះហើយទើប មានទស្សនមួយបានលើកឡើងថា « វប្បធម៌សន្តិភាព កើតឡើងតាមរយៈពុទ្ធសាសនា » ។

          តើទស្សនៈខាងលើនេះមានខ្លឹមសារយ៉ាងដូចម្តេចខ្លះ ?

          ដើម្បីបកស្រាយទស្សនខាងលើនេះឲ្យបានក្បោះក្បាយហើយស៊ីជម្រៅទៀតនោះ ជាបឋមយើងគូរយល់ឃ្លាថា          « វប្បធម៌សន្តិភាព » និង « ពុទ្ធសាសនា » ជាមុនសិន ។ ពាក្យថាវប្បធម៌សន្តិភាព មានន័យថា គឺជាសាបព្រោះនូវសុខភាពសុខសាន្ត ។ តែនៅទីនេះ ចង់សំដៅទៅលើមាគ៌ាឆ្ពោះទៅរកសន្តិភាព ឬប្រពៃណីធ្វើឲ្យគ្មានចលាចលសង្គម ។ ដោយឡែក ពុទ្ឌសាសនា គឺជាសាសនាកំពូលដែលបង្កើតឡើង ដោយព្រះពុទ្ធសមណគោត្តម ។ ដូចនេះអត្ថន័យរបស់ប្រធានខាងលើបង្ហាញឲ្យឃើញថា សាសនាកំពូលបង្កើតឡើងដោយសមណគោត្តម គឹជាសាសនាមួយដែលបង្កើតនូវមាគ៌ាឆ្ពោះទៅរកសន្តិភាព ឬប្រពៃណីដែលធ្វើឲ្យគ្មានចលាចលសង្គម ។

          ជាការពិតណាស់ផ្អែកលើការលើកឡើងខាងលើនេះ យើងអាចដឹងបានថា បើកាលណានិយាយពីពុទ្ធសាសានាឃើញថាសាសនានេះត្រូវបានបង្កើតឡើងដោយស្ថាបនិកដ៏ឆ្នើមមួយរូបគឺព្រះសមណគោត្តមដែលតាំងពីប្រមាណសតវត្សទីប្រាំមួយ មុនគ្រឹស្តសករាជមកម្ល៉េះ ។ សាសនានេះរីករាយភាយខ្លាំងនៅរវាងសតវត្សទីបីក្នុងរជ្ជកាលព្រះបាទអសោក ដែលត្រូវបានផ្សព្វផ្សាយពាសពេញទឹកដីសុវណ្ណភូមិ នៅចន្លោះសតវត្សទីពីរនៃគឹ្រស្តសករាជ ។ សាសនានេះប្រហែលហូរចូលមកក្នុងទឹកដីសុវណ្ណភូមិដោយព្រះបាទស្រីមារៈដែលយើងអាចដឹងបានតាមរយៈសិលាចារឹកវូកាញខេត្តញ៉ាត្រាងដែនដីកម្ពុជាក្រោម ។ មូយវិញទៀតបើផ្នែកតាមទ្រឹស្តីព្រះពុទ្ធសាសនាយើងឃើញថាព្រះពុទ្ធបានបង្រៀនឲ្យបុគ្គលគ្រប់រូបកសាងនូវកុសលធម៌ ពោលគឺប្រព្រឹត្តតែអំពើល្អ ឬជាអំពើអកុលសជាដើម​៕លើសពីនេះទៀតត្រូវវាចាកនូវអំពើបាប គឹមិនប្រព្រឹត្តនូវអំពើអាក្រក់តាមរូបភាពណាមូយក៏ដោយ ។ ជាងនេះទៀតការតាំងចិត្តឲ្យល្អផូរផង់ប្រកបដោយសន្តិគំនិត ។ ក្នុងន័យនេះផងដែរ គឹត្រូវមានមេត្តា ករុណា មុទិតា និងឧបេក្ចា នៅក្នុងចិត្ត ។ ជាពិសេសការប្រកាន់យកទ្រឹស្តីមួយគឺ ពៀររំងាប់ដោយការមិនចង់ពៀរ » ដែលយើងត្រូវផ្ចាញ់អំពើអាក្រក់ដោយអំពើល្អ កំណាញ់ផ្ចាញ់ដោយសប្បរសជាដើម ។ យ៉ាងណាមិញព្រះសមណគោត្តមបានអប់រំមនុស្សឲ្យមានជំនឿ លឿលើបុណ្យបាប ពោលគឺមានជំនឿលើទស្សនកម្មផលនេះឯង ។ កម្មនិងផលតែងតែអន្ទោលជាប់ប្រាណរហូត អ្នកធ្វើអំពើល្អតែងទទួលផលល្អ អ្នកធ្វើអំពើអាក្រក់តែងតែទទួលផលអាក្រក់ បើទោះបីជាច្បាប់សង្គមមិនដាក់ទោស ក៏ច្បាប់ធម្មជាតិដាក់ទោសដែរ ។ ពិសេសជាងនេះទៅទៀត ដើម្បីរក្សាចិត្តឲ្យល្អផូរផង់ យើងត្រូវប្រកាន់យកនូវធម៌ខន្តីជានិច្ច មានការអត់ធ្មត់ខ្ពស់ និងមានការតស៊ូផងដែរ ។ ​ទំាងនេះគឺជាវិធីស្វែងរកសុខតាមរយៈទ្រឹស្តីព្រះពុទ្ធសាសនា ដើម្បីទទួលបាននូវសន្តិភាពដោយសន្តិវិធី ។ ម្យ៉ាងវិញទៀតព្រះពុទ្ធសាសនាបានអប់រំប្រជាពលរដ្ឋខ្មែរឲ្យមានសីលធម៌ថ្លៃថ្នូរ អាកប្បកិរិយាល្អ មានព្រហ្មវិហារធម៌ ចំពោះគ្នាទៅវិញទៅមក ។ ក្នុងការអប់រំសីលធម៌នេះទៀតសោត ព្រះពុទ្ធបរមគ្រូនៃយើងបានបង្រៀនព្រះពទ្ធសាសនិកឲ្យវៀរចាកអំពើអបាយមុខប្រកាន់ខ្ជាប់នុវបញ្ចាសីល រួមមានឲ្យវៀរចាក ការកាប់សម្លាប់ ឬការបៀតបៀន ជីវីតមនុស្សសត្វកុហកបោកប្រាស់ ការមិនលួចទ្រព្យសម្បត្តិ ការមិនបៀតបៀន ប្រពន្ធកូនអ្នកដទៃការមិនសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ។ តាមរយៈការអប់រំនេះហើយដែលអាចបញ្ចៀសបាននូវអំពើអសីលធម៌នានា ពីក្នុងសង្គមមនុស្សជាហេតុធ្វើឲ្យសង្គមបង្កើតបាននូវវប្បធម៌សន្តិភាពប្រកបដោយភាពស្រស់ញញឹម ។ បើផ្អែកតាមរយៈទំព័រប្រវត្តិសាស្រ្តខ្មែរ យើងឃើញថាចាប់ពីលទ្ធិពុទ្ធសាសនាចូលស្រុក ពិសេសចាប់ពីរាជ្យព្រះបាទជ័យវរ្ម័នទៅប្រាំពីរ ខ្មែរពុំដែលបង្ករសង្គ្រាមទេ ។ មួយវិញទៀតបើនិយាយពីសង្គ្រាមសាសនាខ្មែរមិនដែលមានសង្គ្រាមបែបនេះធំដុំដូចប្រទេសដទៃឡើយ ។ បើផ្អែកជាក់ស្តែងវិញយើងច្បាស់ជាអាចដឹងបានថា ទស្សនកម្មផលតាមរយៈព្រះពូទ្ធសាសនាពីតជាបានធ្វើឲ្យមនុស្សមិនហ៊ាននប្រព្រឹត្តអំពើបាបថែមទៀតផង ព្រោះខ្លាចមានពៀរពិសេសធ្វើឲ្យមនុស្សចេះវិភាគរកល្អអាក្រក់ ដឹងខុសត្រូវថែមទៀតផង ។​លើសពីនេះបើផ្អែកតាមរយៈអត្ថបទអក្សរសិល្ប៍ខ្មែរយើងវិញពិសេសតាមរយៈរឿងព្រះវេស្សន្តរយើងឃើញថា តួអង្គព្រះវេស្ស​ន្តរបានកសាងបុណ្យកុសល ពោលគឺធ្វើនូវទានបារមីដោយចិត្តមេត្តា ករុណា មុទិតា និងឧបេក្ខា ដល់ពូកអ្នកនគរក្រឹងរាស្រ្តដោយឥតរុញរាឡើយ ។ ព្រះអង្គវៀរចាកនូវរាល់អំពើបាបនានាពិសេសនៅពេលដែលអ្នកស្រុកស្រីពិរាស្រ្តតវ៉ាឲ្យព្រះអង្គចាកចេញពីព្រះនគរ ក៏ព្រះអង្គយល់ព្រមដោយឥតប្រកែកបន្តិចសោះឡើយ ។​មួយវិញទៀតយើងឃើញថាព្រះវេស្សន្តរប្រកាន់ខ្ជាប់នូវធម៌ខន្តីគឺព្រះអង្គអត់ធ្មត់មិនចាញ់ជូជកព្រាហ្មណ៍ឡើយ ក្នុងខណៈពេលដែលជូជកវាយវាត់ធ្វើបាប​បុត្រទាំងពីររបស់ទ្រង់យ៉ាងណាក៏ដោយ ។ បើផ្អែកតាមទស្សនកម្លផលអាចឲ្យយើងដឹងបានថា ចុងបញ្ចប់ព្រះវេស្សន្តរបានជួបញាតិវង្សនិងបានមកសោយរាជ្យវិញផងដែរ ៕​

          សរុបសេចក្តីមកអាចបញ្ជាក់បានថាទ្រឹស្តីព្រះពុទ្ធសាសនាដែលយកសន្តិវិធីសម្រាប់ស្វែងរកសុខបានធ្វើឲ្យសង្គមខ្មែរបង្កើតនូវវប្បធម៌សន្តិភាពមិនអាចប្រកែកបានឡើយ ។

                   ឆ្លងតាមការបកស្រាយខាងលើរួចមកយើងអាចសន្និដ្ឋានបានថាទស្សនប្រធានពិតជាមានខ្លឹមសារល្អ ព្រោះបានបង្ហាញឲ្យឃើញតម្លៃនិងតួនាទីដ៏សំខាន់នៃព្រះពុទ្ធសាសនាមកលើទឹកដីសុវណ្ណភូមិនៃយើង ។ ដូចនេះក្នុងនាមយើងជាអ្នកសិក្សា យើងគប្បីចេះរើសយល់គោលគំនិតអប់រំតាមពុទ្ធសាសនា ដើម្បីយកមកអនុវត្តន៍ក្នុងជីវភាពរស់នៅប្រចាំថ្ងៃធ្វើយ៉ាងណាឲ្យខ្លួនក្លាយជាបុគ្គលប្រសើរក្នុងសង្គមជាតិ ៕                                                                                         



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login