ការតវ៉ាខាងរដ្ឋបាលអាចនឹងទទួលយកបាន បើសិនជាក្នុងពាក្យតវ៉ានោះមានខ្លឹមសារដូចជា ៖
- លេខអត្តសញ្ញាណកម្មរបស់អ្នកជាប់ពន្ធដែលធ្វើពាក្យតវ៉ា បើសិនជាមាន ។
- សេចក្តីយោងទៅរកការកំណត់ សេចក្តីសម្រេច ឬលទ្ធផលដែលជាកម្មវត្ថុនៃពាក្យតវ៉ា ។
- ដើមហេតុ ឬអំពើដែលជាកម្មវត្ថុនៃពាក្យតវ៉ា ។
- ហេតុផលនៃការតវ៉ា ។
- កាលបរិច្ឆេទ និងហត្ថលេខារបស់អ្នកជាប់ពន្ធ និងហត្ថលេខារបស់តំណាងមានការអនុញ្ញាតរបស់អ្នកជាប់ពន្ធ បើសិនមានភាពចាំបាច់ ។