កុងតឺន័រដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ផ្ទុកទំនិញឆ្លងកាត់ ត្រូវមានលក្ខណៈដូចខាងក្រោម ៖
- អាចផ្តល់លទ្ធភាពឱ្យបិទត្រាឬសៀលគយបាន ហើយមានលក្ខណៈរឹងមាំសម្រាប់ប្រើប្រាស់ច្រើនដងបាន
- បង្កើតឡើងជាពិសេស ដើម្បីបង្កការងាយស្រួលដល់ការដឹកជញ្ជូនទំនិញតាមមធ្យោបាយដឹកជញ្ជូនមួយ ឬច្រើនប្រភេទ ដោយមិនចាំបាច់ផ្ទេរទំនិញ
- បង្កើតឡើងដើម្បីឱ្យមានភាពងាយស្រួលសម្រាប់ការគ្រប់គ្រង លើកដាក់ ជាពិសេសនៅពេលផ្ទុកចូល ឬផ្ទេរមធ្យោបាយដឹកជញ្ជូន ។
- ជាប្រភេទកុងតឺន័រដែលមានស្តង់ដារទំហំ ២០ហ្វីត ៤០ហ្វីត និង៤៥ហ៊ីត ។