អ្នកដឹកនាំត្រូវមានគុណសម្បត្តិដូចតទៅ ៖
ក. សុខភាព
អ្នកដឹកនាំជាបុរស ឬស្រ្តីត្រូវគប្បីមានសុខភាពល្អ គ្មានបញ្ហាសរសៃប្រសាទ និងគ្មានជំងឺធ្ងន់ធ្ងរប្រចាំកាយ ។
ខ. សមត្ថភាព
អាចជាមេដឹកនាំបានក្នុងការបំពេញកិច្ចណាមួយដោយមធ្យោបាយផ្លូវកាយ ផ្លូវចិត្ត និងផ្លូវបញ្ញា ។ សមត្ថភាពនេះអាចកើតចេញពីការត្រិះរិះពិចារណា ការរៀនសូត្របណ្តញបណ្តាលនិងបទពិសោធន៍របសស់បុគ្គលម្នាក់ ។
គ. គុណធម៌
មេដឹកនាំត្រូវមានអាកប្បកិរិយាល្អមានឧត្តមភាពនិងមានទស្សនៈទូលំទូលាយតាមទសពិធរាជធម៌ដប់ប្រការ (ទាន សីល បរិច្ចាគអាជ្ជវៈ មទ្ទវៈ តបៈ អក្កោធនៈ អវិហិសា ខន្តី និងអវិរោធនៈ) ។
ក្រៅពីកត្តាមូលដ្ឋានទាំងបីខាងលើនេះ អ្នកដឹកនាំត្រូវមានប្រតិបត្តខ្លួនដូចខាងក្រោម ៖
- អ្នកដឹកនាំល្អមានសមាជិកចូលចិត្ត ចេះធ្វើការជាមួយអ្នកដទៃទៀត ត្រូវនិយាយពីរោះស្តាប់ និងធ្វើការជាមួយមនុស្សទាំងចង្កោម
- អ្នកដឹកនាំល្អចេះស្តាប់សមាជិកថ្នាក់ក្រោមនិងស្វែងយល់គោលបំណងរបស់ពួកគេ
- អ្នកដឹកនាំល្អបង្កើតមេត្រីភាពជាមួយសមាជិកក្រុមដើម្បីបង្កើតប្រសិទ្ធភាពការងារ
- អ្នកដឹកនាំល្អបង្កើតការទុកចិត្តដល់សមាជិកដោយយកចិត្តទុកដាក់ ពេលកូនចៅទទួលគ្រោះថ្នាក់ឬជួយដោះស្រាយបញ្ហាផ្សេងៗដែលកូនចៅឈមមុខ
- អ្នកដឹកនាំល្អជឿជាក់លើខ្លួនឯងដោយកែលម្អក្រុមរបស់ខ្លួនក្នុងការបំពេញកិច្ចការរួមគ្នាឱ្យមានវឌ្ឍនភាព និងជឿជាក់លើសមត្ថភាពខ្លួនឯង
- អ្នកដឹកនាំល្អត្រូវមានវិន័យផ្ទាល់ខ្លួន និងមានគំណិតថ្មីផ្តល់ជូនអ្នកដទៃទៀត
- អ្នកដឹកនាំ ត្រូវមានភាពស្មោះត្រង់ និងប្រកបដោយតម្លាភាព
- អ្នកដឹកនាំល្អត្រូវទទួលខុសត្រូវ លើការងារនិងលទ្ធផលរបស់ក្រុមខ្លួន
- អ្នកដឹកនាំល្អត្រូវដោះស្រាយបញ្ហា ឧបសគ្គនិងរក្សាផលប្រយោជន៍រួម ឯបញ្ហាផ្ទាល់មិនត្រូវឱ្យប៉ះពាល់ការងារក្រុមឡើយ
- អ្នកដឹកនាំល្អត្រូវមានសុភវិនិច្ឆ័យល្អ ផ្សះផ្សាទំនាស់ក្នុងក្រុមដោយមិនលម្អៀង ដើម្បីឱ្យក្រុមមានការជឿជាក់ ។