Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- តើចំពោះរូបវន្តបុគ្គលពាក្យ “អ្នកជាប់ពន្ធនិវាសនជន” សំដៅដល់អ្វី ?

២- តើចំពោះនីតិបុគ្គលពាក្យ “អ្នកជាប់ពន្ធនិវាសនជន”​ សំដៅដល់អ្វី ?

៣- តើពាក្យ “នីតិបុគ្គល” សំដៅដល់អ្វី ?

៤- តើពាក្យ “គ្រឹះស្ថានអចិន្ត្រៃយ៍” សំដៅដល់អ្វី ?

៥- តើពន្ធលើប្រាក់ចំណូលគឺជាអ្វី ?

ចម្លើយ

១- ចំពោះរូបវន្តបុគ្គលពាក្យ “អ្នកជាប់ពន្ធនិវាសនជន” សំដៅដល់រូបវន្តបុគ្គលណាម្នាក់ដែលមានលក្ខណវិនិច្ឆ័យចាប់ពីមួយឡើងទៅក្នុងចំណោមលក្ខណវិនិច្ឆ័យទាំងបីដូចខាងក្រោម ៖

  • រូបវន្តបុគ្គលមាននិវាសដ្ឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាកម្មសិទ្ធិឬជួល ឬភិតសន្យា ​ផ្ទះ អគារ បន្ទប់ជួល អន្តេវាសិកដ្ឋាន ។ល។ ដែលអាចប្រើប្រាស់បាន ហើយដែលរូបវន្តបុគ្គលនោះតែងតែស្នាក់នៅឬកាន់កាប់
  • រូបវន្តបុគ្គលមានកន្លែងស្នាក់នៅជាគោលដើមនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរូបភាពជាក់ស្តែងនៃការស្នាក់នៅ ដោយផ្អែកទៅលើកត្តានានា ដូចជា មជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់រូបវន្តបុគ្គល រយៈពេលស្នាក់នៅចរិតនៃការស្នាក់នៅ ទីកន្លែងដែលគ្រួសាររបស់រូបវន្តបុគ្គលនោះស្នាក់នៅ គណនីធនាគាររបស់រូបវន្តបុគ្គលទីកន្លែងដែលរូបវន្តបុគ្គលធ្វើសកម្មភាពសង្គមជាសំខាន់
  • រូបវន្តបុគ្គលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាលើសពី ១៨២ថ្ងៃក្នុងមួយលើក ឬច្រើនលើកក្នុងរយៈពេល១២ខែណាមួយដែលបានបញ្ជប់ក្នុងឆ្នាំជាប់ពន្ធចរន្ត ។ ក្នុងការកំណត់ចំនួនថ្ងៃស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា វត្តមានក្នុងចំណែកណាមួយនៃថ្ងៃត្រូវរាប់ថាជា១ថ្ងៃពេញ ។

២- ចំពោះនីតិបុគ្គលពាក្យ “អ្នកជាប់ពន្ធនិវាសនជន”​ សំដៅដល់អង្គភាពដែលត្រូវ​បានបង្កើត ឬត្រូវបានគ្រប់គ្រង ឬដែលមានទីកន្លែងប្រកបអាជីវកម្មជាគោលដើមនៅក្នុងព្រះរាជាណាចក្រកម្ពុជា​។

៣- ពាក្យ “នីតិបុគ្គល” សំដៅដល់សហគ្រាស ឬអង្គភាពនានាដែលប្រកបអាជីវកម្មទោះបីជាបាន ឬមិនទាន់បានទទួលស្គាល់ជាផ្លូវការពីស្ថាប័នមានសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលក្តី ។ ពាក្យ “នីតិបុគ្គល” រួមបញ្ចូលផងដែរនូវក្រុមហ៊ុនមូលធន​ស្ថាប័នរាជរដ្ឋាភិបាល អង្គការសាសនា អង្គការសប្បុរសធម៌ អង្គគារមិនស្វែងរកចំណេញ ឬគ្រឹះស្ថានអចិន្ត្រៃយ៍របស់បុគ្គលអនិវាសនជនដែលតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ពាក្យ “នីតិបុគ្គល” ពុំរាប់បញ្ចូលទេនូវក្រុមហ៊ុនសហកម្មសិទ្ធិ ឬសហគ្រាសឯកបុគ្គល ។

៤- ពាក្យ “គ្រឹះស្ថានអចិន្ត្រៃយ៍” សំដៅដល់ទីកន្លែងប្រកបអាជីវកម្មចាប់លាប់នៅព្រះរាជាណាចក្រកម្ពុជា សាខារបស់ក្រុមហ៊ុនបរទេស ឬភ្នាក់ងារនិវាសនជននៅព្រះរាជាណាចក្រកម្ពុជា ដែលតាមរយៈនេះបុគ្គលអនិវាសនជនប្រកបអាជីវកម្មរបស់ខ្លួន​ ។ ពាក្យ “គ្រឹះស្ថានអចិន្ត្រៃយ៍” រួមបញ្ចូលផងដែរនូវបណ្តាញឬរូបភាពទំនាក់ទំនងផ្សេងទៀត ដែលតាមរយៈនេះ បុគ្គលអនិវាសនជនធ្វើសកម្មភាពសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ។ ចំពោះសកម្មភាពអាជីវកម្មតាមរយៈប្រព័ន្ធអេឡិចត្រូនិក អ្នកជាប់ពន្ធអនិវាសនជនត្រូវបានចាត់ទុកថាមានគ្រឹះស្ថានអចិន្ត្រៃយ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រសិនបើទំនិញឬសេវាត្រូវបានផ្គត់ផ្គង់ឬប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ គ្រឹះស្ថានអចិន្ត្រៃយ៍ត្រូវបានចាត់ទុកថាជានីតិបុគ្គលនិវាសនជនចំពោះតែប្រាក់ចំណូលប្រភពកម្ពុជាប៉ុណោ្ណះ ។

៥- ពន្ធលើប្រាក់ចំណូល គឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធនិវាសនជនចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ចំណូលប្រភពបរទេស និងជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធអនិវាសនជនចំពោះប្រាក់ចំណូលប្រភពកម្ពុជា ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login