Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៣៦- តើស្ថាពរសំដៅដល់អ្វី ?

៣៧- តើសិល្បៈការ្យ ឬការ្យសិល្បៈសំដៅដល់អ្វី ?

៣៨- តើការកំណត់អត្តសញ្ញាណកម្មដីរដ្ឋ ដីរដ្ឋត្រូវបានបែងចែកចេញជាប៉ុន្មាន ?

៣៩- តើការចុះបញ្ជីបន្តគឺជាអ្វី ?

៤០- តើអនុបយោគសំដៅដល់អ្វី ?

ចម្លើយ

៣៦- ស្ថាពរ សំដៅដល់មាំមួន ជាប់រហូត ។ ឧទាហរណ៍ សាលក្រមជាស្ថាពរគឺសាលក្រមដែលកាត់សេចក្តីជាស្រេចដាច់ខាតមិនត្រូវរុះរើទៀតទេ គឺថាគូក្តីមិនអាចប្តឹងឧទ្ធរណ៍ ប្តឹងសារទុក្ខបានឡើយ ។

៣៧- សិល្បៈការ្យ ឬការ្យសិល្បៈ សំដៅដល់សំណង់ធំៗមានសារៈសំខាន់ ធ្វើអំពើដែកឬ/និងស៊ីម៉ងត៍ ដូចជា ស្ពាន អង់តែនវទ្យុ ទូរទស្សន៍ ផ្លូវរូងក្នុងដីឬភ្នំ ។

៣៨- ការកំណត់អត្តសញ្ញាណកម្មដីរដ្ឋ ដីរដ្ឋត្រូវបានបែងចែកចេញជា២គឺ ៖

  • ដីសាធារណៈរបស់រដ្ឋ
  • ដីឯកជនរបស់រដ្ឋ ។

៣៩- ការចុះបញ្ជីបន្ត គឺជាការចុះបញ្ជីតាមរយៈការផ្ទេរកម្មសិទ្ធិ ការបង្រួមក្បាលដី ការពង្រីកក្បាលដី តាមរយៈការលក់ប្រទានកម្ម សន្តិកម្ម ដែលមានលក្ខណៈផ្ទេរកម្មសិទ្ធិ ។

៤០- អនុបយោគ សំដៅដល់ការលែងប្រើតាមការចាត់ការលុបនូវគម្យស្ថាននៃអគារសាធារណៈ ។ នៅទីនេះច្បាប់អនុបយោគជាច្បាប់ដែលរំសាយពីប្រភេទទ្រព្យសម្បត្តិមួយទៅប្រភេទទ្រព្យសម្បត្តិមួយទៀត ដូចជារំសាយពីទ្រព្យសម្បត្តិសាធារណៈ មកជាសម្បត្តិឯកជនរបស់រដ្ឋជាដើម ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login