Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២៦- តើលក្ខខណ្ឌសំដៅដល់អ្វី ?

២៧- តើលទ្ធកម្មសំដៅដល់អ្វី ?

២៨- តើវិការៈអាថ៌កំបាំងសំដៅដល់អ្វី ?

២៩- តើសន្តតិកម្មសំដៅដល់អ្វី ?

៣០- តើសៀវភៅគោលបញ្ជីដីសំដៅដល់អ្វី ?

ចម្លើយ

២៦- ដែលហៅថាលក្ខខណ្ឌ សំដៅដល់គុណភាព ដែលត្រូវមាន ឬខដែលត្រូវបំពេញឲ្យគ្រប់ចំនួន ដើម្បីឲ្យបានសម្រេចបំណងណាមួយ ។

២៧- លទ្ធកម្ម សំដៅដល់ការបានឡើងជាភោគី ឬជាកម្មសិទ្ធិករនៃវត្ថុណាមួយដោយការងាររបស់ខ្លួនក្តី ដោយទិញក្តី ដោយដូរក្តី ដោយសន្តតិកម្មក្តី ។

២៨- វិការៈអាថ៌កំបាំង សំដៅដល់គុណវិបត្តិឬការខូចខាតនៃវត្ថុអ្វីមួយដែលបានលក់ ហើយដែលគេពិនិត្យមើលលើកដំបូងទៅគ្មានឃើញថាវត្ថុនោះខូចខាតទេ ប៉ុន្តែពេលយកវត្ថុនោះទៅប្រើប្រាស់ ប្រើពុំកើតឡើយ ។

២៩- សន្តតិកម្ម សំដៅដល់ការផ្ទេរតាមច្បាប់នូវទ្រព្យរបស់អ្នកស្លាប់ឲ្យទៅអ្នករស់ ។ មត៌កឬទ្រព្យរបស់ខ្មោចដែលត្រូវបានទៅទាយាទ (អ្នកបន្តមត៌ក) ។

៣០- សៀវភៅគោលបញ្ជីដី សំដៅដល់បញ្ជីគោលសម្រាប់កត់ត្រានូវខ្លឹមសារនៃទិន្នន័យ ដែលបង្កើតជាស្ថានភាពនៃសិទ្ធិទាក់ទងទៅនឹងទ្រព្យណាមួយ ។ ទាក់ទងនឹងស្ថានភាពនេះ ជាទូទៅត្រូវបានកាន់កាប់ និងធ្វើចរន្តការតាមលំដាប់ពេលវេលា ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login