ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
២១- តើព្យសនកម្មសំដៅដល់អ្វី ?
២២- តើភោគៈសំដៅដល់អ្វី ?
២៣- តើមាតិកាសំដៅដល់អ្វី ?
២៤- តើយថាហេតុសំដៅដល់អ្វី ?
២៥- តើលេខាចារឹកសំដៅដល់អ្វី ?
ចម្លើយ
២១- ព្យសនកម្ម សំដៅដល់ការខូចខាត ឬសេចក្តីវិនាសអន្តរាយដល់រូបកាយក្តី ដល់សម្ភារៈក្តី ដល់ទឹកចិត្តក្តី ដែលបណ្តាលមកពីអំពើរបស់អ្នកដទៃ ។
២២- ភោគៈ សំដៅដល់សិទ្ធិដែលជនម្នាក់ៗមានលើទ្រព្យណាមួយជាបណ្តោះអាសន្នមិនទាន់ស៊ប់ជារបស់ខ្លួនមែនទែនទេ ។ “ភោគៈ” ជាពាក្យផ្ទុយនឹងកម្មសិទ្ធិ ដែលជាសិទ្ធិពេញបរិបូណ៍របស់ជនម្នាក់ៗ លើទ្រព្យណាមួយ ។
២៣- មាតិកា សំដៅដល់មេសេចក្តី ដើមសេចក្តី ចំណែកធំៗនៃច្បាប់ ។ អត្ថបទច្បាប់ចែកចេញជាគន្ថី គន្ថីចែកចេញជាមាតិកា មាតិកាចែកចេញជាជំពូក ជំពូកនិមួយៗចែកចេញជាផ្នែក ។
២៤- យថាហេតុ សំដៅដល់ហេតុដែលពឹងផ្អែកទៅលើព្រឹត្តិការណ៍ណាមួយ គឺថាបើព្រឹត្តិការណ៍នោះកើតឡើងយ៉ាងណា ហេតុនោះក៏ត្រូវធ្វើយ៉ាងនេះដែរ ។
២៥- លេខាចារឹក សំដៅដល់ការកត់ត្រារឿងហេតុអ្វីមួយចូលក្នុងសៀវភៅ ឬបញ្ជីតាមរូបមន្តដែលបានកំណត់ដើម្បីគ្រប់គ្រងអចលវត្ថុ ឲ្យបានត្រឹមត្រូវតាមច្បាប់ ។