Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៥៦- តើសំណុំលិខិតស្នើសុំចុះបញ្ជីមានអ្វីខ្លះ ?

៥៧- ហេតុអ្វីបានបង្កើតឲ្យមានអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី ?

៥៨- តើលេខាធិការដ្ឋាននៃគណៈកម្មការសុរិយោដីថ្នាក់ខេត្ត​ ក្រុង មានភារកិច្ចអ្វីខ្លះ ?

៥៩- តើគណៈកម្មការសុរិយោដីថ្នាក់ជាតិមានអ្វីខ្លះ ?

៦០- តើលេខាធិការដ្ឋាននៃគណៈកម្មការសុរិយោដីថ្នាក់ជាតិមានតួនាទីអ្វីខ្លះ ?

ចម្លើយ

៥៦-​ សំណុំលិខិតស្នើសុំចុះបញ្ជីមានដូចជា ៖

  • ពាក្យសុំចុះបញ្ជីដែលមានផ្តិតមេដៃប្រធានគណៈកម្មាធិការសហគមន៍ ឬអាជ្ញាធរប្រពៃណី
  • លិខិតប្រគល់សិទ្ធិជូនសមាជិកគណៈកម្មាធិការសហគមន៍
  • លក្ខន្តិកៈ និងបញ្ជីរាយនាមសមាជិកដែលមានសេចក្តីបញ្ជាក់ពីចៅសង្កាត់ មេឃុំ
  • លិខិតជូនដំណឹងស្តីពីការយល់ព្រមឲ្យចុះបញ្ជីដោយក្រសួងមហាផ្ទៃ
  • សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសង្កាត់ ឃុំស្តីពីការតែងតាំងគណៈកម្មាធិការ
  • រាល់ឯកសារពាក់ព័ន្ធនិងដីដែលស្នើសុំចុះបញ្ជីប្រសិនបើមាន ។
  • ក្រោយពីមានការឯកភាពការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក ក្រុង ត្រូវលើកសំណើជូនអភិបាលក្រុង ស្រុក ដើម្បីចេញសេចក្តីជូនដំណឹងរយៈពេល២០ថ្ងៃយ៉ាងតិច ដោយត្រូវបិទផ្សាយជាសាធារណៈផងដែរ
  • ដោយក្រោយរយៈពេល៣០ថ្ងៃ នៅក្នុងសហគមន៍សាមី ។

ប៉ុន្តែក្នុងករណីដែលមិនមានការព្រមព្រៀងគ្នា ៖

  • ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុកត្រូវលើសំណើទៅអភិបាលក្រុង ស្រុកដើម្បីដំណើរការធ្វើអត្តសញ្ញាណកម្ម និងធ្វើផែនទីដីរដ្ឋនៅក្នុងតំបន់ដែលមានការស្នើសុំនោះ ។
  • បន្ទាប់ពីទទួលសំណើ អភិបាលត្រូវធ្វើការត្រួតពិនិត្យ និងលើកយោបល់ជូនអភិបាលខេត្ត
  • អភិបាលខេត្តត្រូវចាត់តាំងក្រុមការងារដីរដ្ឋថ្នាក់ក្រុង ស្រុក
  • ក្រោយពីទទួលយោបល់ឯកភាពពីអភិបាលខេត្ត ក្រុមការងារដីរដ្ឋ ត្រូវជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងសហគមន៍
  • ក្រុមការងារដីរដ្ឋថ្នាក់ក្រុង ស្រុក ត្រូវរៀបចំកិច្ចប្រជុំកសាងបញ្ជីដីរដ្ឋ និងដីសហគមន៍
  • បន្ទាប់មកធ្វើការផ្ទៀងផ្ទាត់លទ្ធផលនៃការគូសបង្ហាញនៅលើក្រដាសកាល់នានា នៅលើផែនទី
  • ក្នុងការចុះពិនិត្យជាក់ស្តែង ក្រុមការងារវាអាចស្នើធ្វើការកែតម្រូវ ប្រសិនបើពិនិត្យឃើញថាទីតាំងដែលបានបង្ហាញនោះខុសពីការអះអាដែលបានគូសលើផែនទី
  • លទ្ធផលនៃការធ្វើអត្តសញ្ញាណកម្ម និងធ្វើផែនទីដែលត្រូវភ្ជាប់ជាមួយរបាយការណ៍និងកំណត់ហេតុផ្សេងៗ
  • លទ្ធផលសង្ខេបនៃការប្រជុំ និងផែនទីតាំង ត្រូវបិទផ្សាយជាសាធារណៈ៣០ថ្ងៃ
  • បន្ទាប់ពីការបិទផ្សាយជាសាធារណៈ លទ្ធផលនៃការធ្វើអត្តសញ្ញាណកម្ម និងដីរដ្ឋក្នុងរយៈពេល១៥ថ្ងៃ
  • គណៈកម្មាការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តចុះធ្វើការស៊ើបអង្កេតបន្ថែម និងសាកសួរព័ត៌មានក្នុងករណីដែលមានការអះអាមិនសមស្រប
  • បន្ទាប់មកគណៈកម្មាការខេត្តត្រូវបញ្ជូនសេចក្តីសម្រេចនោះទៅគណៈកម្មាការសុរយាដី
  • បន្ទាប់ពីការសម្រេចឯកសារលើទីតាំង រួចហើយក្រុមការងារដីរដ្ឋថ្នាក់ក្រុង ស្រុក ត្រូវប្រគល់ឯកសារពាក់ព័ន្ធនឹងដីដែលសហគមន៍បានស្នើសុំចុះបញ្ជីទៅរដ្ឋបាលសុរិយោដី ថ្នាក់ក្រុង ស្រុក ដើម្បីវាស់វែង និងចុះបញ្ជីចំណែកផ្សេងៗនៃដីសហគមន៍
  • ក្រោយមកទៀតរដ្ឋបាលសុរិយោដី ត្រូវបង្កើតសៀវភៅគោលបញ្ជីដោយឡែក សម្រាប់ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ។

៥៧- បានជាបង្កើតឲ្យមានអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លីគឺ ៖

ក- ដោយសារតែម្ចាស់ដី ឬអ្នកកាន់កាប់ដី

  • ការទុកដីចោលទំនេរច្រើន
  • ការមិនបានចុះបញ្ជីដីធ្លី
  • ចំណេះដឹងនៅទាបអំពីសិទ្ធិកម្មសិទ្ធិរបស់អ្នកកាន់កាប់ដី
  • ដោយសារអ្នកកាន់កាប់ដីជាអ្នកមានអំណាច ។

ខ- អាជ្ញាធរមានសមត្ថកិច្ច

  • ភាពខ្វះចន្លោះនៃការគ្រប់គ្រងដីធ្លី
  • កង្វះខាតបុគ្គលិកជំនាញ
  • កង្វះខាតការិយាល័យ
  • សមត្ថកិច្ចនៅមានកម្រិត
  • ភាពមិនទូលំទូលាយនៃការផ្សព្វផ្សាយច្បាប់ ។

គ- តុលាការ

  • កង្វះឯករាជ្យភាព
  • សមត្ថភាពយល់ដឹងអំពីច្បាប់ពាក់ព័ន្ធដីធ្លី
  • ការស៊ើបអង្កេត ។

៥៨- លេខាធិការដ្ឋាននៃគណៈកម្មការសុរិយោដីថ្នាក់ខេត្ត​ ក្រុង មានភារកិច្ចដូចជា ៖

  • ទទួលសំណុំរឿងវិវាទពីគណៈកម្មការសុរិយោដីថ្នាក់ស្រុក ខណ្ឌ និងរាល់ពាក្យបណ្តឹងទាក់ទងនឹងវិវាទដីធ្លី
  • ស៊ើបអង្កេតតាមការណែនាំរបស់គណៈកម្មការសុរិយោដីថ្នាក់ខេត្ត ក្រុង
  • ធ្វើរបាយការណ៍អំពីលទ្ធផលនៃការស៊ើបអង្កេត
  • រៀបចំការប្រជុំគណៈកម្មការសុរិយោដីថ្នាក់ខេត្តក្រុង
  • ធ្វើកំណត់ហេតុ អំពីដំណើរការសម្រុះសម្រួល និងធ្វើរបាយការណ៍អំពីលទ្ធផលនៃការសម្រុះសម្រួល
  • បញ្ជូនកំណត់ហេតុ និងរបាយការណ៍ទាំងនេះទៅគណៈកម្មការសុរិយោដីថ្នាក់ជាតិ ។ ក្នុងករណីការសម្រុះសម្រួលបានសម្រេច ត្រូវផ្ញើលទ្ធផលនៃការសម្រុះសម្រួលទៅការិយាល័យរៀបចំដែនដីនគរូបនីយកម្ម និងភូមិបាលស្រុក ខណ្ឌ ។
  • រៀបចំ និងតម្កល់ទុកឯកសារ ។

៥៩- គណៈកម្មការសុរិយោដីថ្នាក់ជាតិមានដូចជា ៖

  • រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន
  • រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ ជាសមាជិក
  • រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី ជាសមាជិក ។ ដែលឈ្មោះ ប្រធាន និងសមាជិកនៃគណៈកម្មការសុរិយោដីថ្នាក់ជាតិ ត្រូវតែងតាំងដោយរាជរដ្ឋាភិបាល ។

៦០- លេខាធិការដ្ឋាននៃគណៈកម្មការសុរិយោដីថ្នាក់ជាតិមានតួនាទីដូចជា ៖

  • ទទួលសំណុំរឿងវិវាទពីគណៈកម្មការសុរិយោដីថ្នាក់ខេត្ត ក្រុង និងរាល់ពាក្យបណ្តឹងទាក់ទង និងវិវាទដីធ្លី
  • ស៊ើបអង្កេតតាមការណែនាំរបស់គណៈកម្មការសុរិយោដីថ្នាក់ជាតិ
  • ធ្វើរបាយការណ៍អំពីលទ្ធផលនៃការស៊ើបអង្កេត
  • រៀបចំការប្រជុំរបស់គណៈកម្មការសុរិយោដីថ្នាក់ជាតិ
  • ធ្វើកំណត់ហេតុអំពីសវនាការរបស់គណៈកម្មការសុរិយោដីថ្នាក់ជាតិ និងធ្វើរបាយការណ៍អំពីលទ្ធផលនៃការដោះស្រាយ
  • បញ្ជូនកំណត់ហេតុ និងភស្តុតាងទាំងអស់ទៅតុលាការ នៅពេលមានការប្តឹងតវ៉ាលើសេចក្តីសម្រេចរបស់គណៈកម្មការសុរិយោដីថ្នាក់ជាតិទៅតុលាការ
  • រៀបចំ និងតម្កល់ទុកឯកសារ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login