ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១៦- តើនីតិបុគ្គលនៃនីតិសាធារណៈសំដៅដល់អ្វី ?
១៧- តើប័ណ្ណសំដៅដល់អ្វី ?
១៨- តើប្លង់សុរិយោដី ឬផែនទីសុរិយោដី ឬប្លង់ក្បាលដី សំដៅដល់អ្វី ?
១៩- តើបេតិករភណ្ឌសំដៅដល់អ្វី ?
២០- តើប្រាតិភោគភណ្ឌិកសំដៅដល់អ្វី ?
ចម្លើយ
១៦- នីតិបុគ្គលនៃនីតិសាធារណៈ សំដៅដល់ក្រុមរាជការសាធារណៈ ។ ឧទាហរណ៍ រដ្ឋ ខេត្ត ឃុំ ឬគ្រឹះស្ថានសាធារណៈ ដូចជា សកលវិទ្យាល័យជាដើម ។
១៧- ប័ណ្ណ សំដៅដល់លិខិតដែលមានរូបមន្តយថាភូត (ដែលមានរូបភាព និងទម្រង់ត្រឹមត្រូវតាមច្បាប់) សម្រាប់បញ្ជាក់សិទ្ធិណាមួយ ។
១៨- ប្លង់សុរិយោដី ឬផែនទីសុរិយោដី ឬប្លង់ក្បាលដី សំដៅដល់ប្លង់រួមនៃដីតំបន់ណាមួយដែលមន្រ្តីជំនាញសុរិយោដីបានវាស់វែង គូរបំពេញយ៉ាងត្រឹមត្រូវ និងគ្រប់គ្រាន់តាមបទដ្ឋានបច្ចេកទេស ហើយដាក់លេខក្បាលដី ឬដីឡូត៍យ៉ាងច្បាស់លាស់ ។
១៩- បេតិករភណ្ឌ សំដៅដល់ទ្រព្យដែលជនម្នាក់ៗមាន និងបំណុលដែលជនម្នាក់ៗជំពាក់គេ ។ ទាំងទ្រព្យទាំងបំណុលរបស់ជនម្នាក់ៗហៅថា “បេតិកភណ្ឌ” ។
២០- ប្រាតិភោគភណ្ឌិក សំដៅដល់ការយកទ្រព្យទៅធានាបំណុល ។ ឧទាហរណ៍ ការបញ្ចាំស្រែជាប្រាតិភោគភណ្ឌិកអចលវត្ថុ ។ ការបញ្ចាំខ្សែមាសជាប្រាតិភោគភណ្ឌិកចលនវត្ថុ ។ (ក្រមរដ្ឋប្បវេណីចាស់ប្រើប្រាតិភោគប្រត្យក្ស)