Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦១- តើដីសាធារណៈរបស់រដ្ឋមានអ្វីខ្លះ ?

៦២- តើដីឯកជនរបស់រដ្ឋមានអ្វីខ្លះ ?

៦៣- តើអាជ្ញាធរកាន់កាប់ដីរដ្ឋគឺជាអ្វី ?

៦៤- តើការចុះបញ្ជីដាច់ដោយដុំគឺជាអ្វី ?

៦៥- តើការចុះបញ្ជីជាប្រព័ន្ធគឺជាអ្វី ?

ចម្លើយ

៦១- ដីសាធារណៈរបស់រដ្ឋមានដូចជា ៖

  • ទ្រព្យទាំងឡាយកើតឡើងពីធម្មជាតិដូចជា ព្រៃឈើ ផ្លូវទឹកដែលនាវា ក្បូនចេញចូលបាន បឹង ធម្មជាតិ ច្រាំង ទន្លេរ ឬក្បូចេញចូលបាន បណ្តែតបាន និងត្រើយសមុទ្រ
  • ជាការរៀបចំពិសេសម្រាប់ជាតិ ផ្លូវដែក ស្ថានីយ៍រថភ្លើង និងព្រលានយន្តហោះ
  • ប្រើប្រាស់ពីកំណើត ឬក្រោយពីបានរៀបចំដូចជាផ្លូវថ្នល់ ផ្លូវលំ ផ្លូវរទេះ ផ្លូវដើរ សួនច្បារ និងឧទ្យានសាធារណៈ និងដីចំណី
  • ទ្រព្យទាំងឡាយដែលដាក់ឲ្យដំណើរការសេវាសាធារណៈដូចជា សាលារៀន ឬអាគារសិក្សាសាធារណៈ អាគាររដ្ឋបាល មន្ទីរពេទ្យសាធារណៈ
  • ទ្រព្យដែលបំរុងធម្មជាតិការពារដោយច្បាប់
  • បេតិកភណ្ឌបុរាណវិទ្យា វប្បធម៌ និងប្រវត្តិសាស្ត្រ
  • អចលនវត្ថុជាព្រះរាជទ្រព្យដែលមិនមែនជាទ្រព្យសម្បត្តិឯកជនរបស់ព្រះរាជវង្សានុវង្ស ។ អចលនវត្ថុជាព្រះរាជទ្រព្យត្រូវបានចាត់ចែងដោយព្រះមហាក្សត្រកំពុងគ្រងរាជ្យ ។

៦២- ដីឯកជនរបស់រដ្ឋមានដូចជា ៖

  • មិនមែនជាទ្រព្យសាធារណៈរបស់រដ្ឋ
  • ទ្រព្យនិទាយាទភាពទាំងអស់
  • ទ្រព្យដែលមិនអាចកំណត់បាននូវអត្តសញ្ញាណភាគី ឬកម្មសិទ្ធិករស្របច្បាប់
  • ទ្រព្យដែលម្ចាស់ប្រគល់ឲ្យរដ្ឋដោយស្ម័គ្រចិត្ត
  • ទ្រព្យដែលមិនមែនជាកម្មវត្ថុនៃការយកធ្វើជារបស់ឯកជនតាមច្បាប់
  • មិនមែនទ្រព្យដែលកំពុងកាន់កាប់ជាឯកជន ស្របតាមបទបញ្ញាត្តិនៃជំពូកទី៤នៃច្បាប់ភូមិបាល (ការបង្កើតឡើងវិញនូវកម្មសិទ្ធិលើអចលវត្ថុតាមលទ្ធកម្មពិសេសនៃភោគៈ) ។

៦៣- អាជ្ញាធរកាន់កាប់ដីរដ្ឋ គឺជានីតិបុគ្គលទាំងឡាយណាដែលរាជរដ្ឋាភិបាលបានប្រគល់អាណត្តិ ឲ្យគ្រប់គ្រង ថែរក្សា ការពារទ្រព្យរដ្ឋ ថ្នាក់ក្រសួង ។ និងថ្នាក់ក្រោមជាតិមាន ឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ ខេត្ត ។

៦៤- ការចុះបញ្ជីដាច់ដោយដុំ គឺជាការចុះបញ្ជីដាច់ដោយឡែកទៅលើក្បាលដីមួយៗ ដាច់ពីគ្នាដែលមិនទានបានចុះបញ្ជីជាប្រព័ន្ធ ។

៦៥- ការចុះបញ្ជីជាប្រព័ន្ធ គឺជានីតិវិធីដែលធ្វើឡើងជាប្រព័ន្ធទៅតាមការកំណត់របស់មន្ត្រីសុរិយោដី ដែលគេចុះមួយភូមិៗរួមគ្នា ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login