2020-04-06 11:06
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១១- ចំពោះប្រតិបត្តិការដែលគិតតម្លៃជារូបិយប័ណ្ណបរទេស តើត្រូវអនុវត្តតាមគោលការណ៍អ្វីខ្លះ ?
១២- តើទ្រព្យសកម្មកំពុងដំណើរការគឺជាអ្វី ?
១៣- តើស្តុកផលិតផលរួមមានអ្វីខ្លះ ?
១៤- តើផលិតផលពាក់កណ្តាលសម្រេចគឺជាអ្វី ?
១៥- តើកាកសំណល់គឺជាអ្វី ?
ចម្លើយ
១១- ចំពោះប្រតិបត្តិការដែលគិតតម្លៃជារូបិយប័ណ្ណបរទេស ត្រូវអនុវត្តតាមគោលការណ៍ដូចជា ៖
ក- ត្រូវកត់ត្រាចូលក្នុងបញ្ជីគណនេយ្យជាប្រាក់រៀលកម្ពុជា ដោយប្រើអត្រាប្តូរប្រាក់របស់ធនាគារជាតិនៃកម្ពុជានាថ្ងៃធ្វើប្រតិបត្តិការ
ខ- ក្នុងករណីមានប្រព័ន្ធធានាការប្តូរប្រាក់ ឥណទេយ្យឬបំណុលត្រូវប្តូរជាប្រាក់រៀលើមូលដ្ឋាននៃអត្រាប្តូរប្រាក់នាពេលកំណត់ដែលបានចែងក្នុងកិច្ចសន្យា
គ- ប្រសិនបើឥណទេយ្យឬបំណុលបានកើតឡើង និងត្រូវបានទូទាត់នៅក្នុងការិយាល័យបរិច្ឆេទតែមួយនោះ ចំនួនលម្អៀងដែលបានពិនិត្យឃើញរវាងតម្លៃនាពេលកើតឡើងនិងកត់ចូលបញ្ជី និងតម្លៃនាពេលទូទាត់សង គឺជាការខាតឬចំណេញពីការប្តូរប្រាក់ ដែលត្រូវកត់ត្រាជាចំណាយហិរញ្ញវត្ថុឬចំណូលហិរញ្ញវត្ថុនៃការិយបរិច្ឆេទ
ឃ- នាពេលបញ្ចប់ការិយបរិច្ឆេទ ឥណទេយ្យឬបំណុលជារូបិយប័ណ្ណបរទេស ត្រូវវាយតម្លៃតាមអត្រាប្តូរប្រាក់នាថ្ងៃបិទការិយបរិច្ឆេទ ។ លម្អៀងដែលកើតចេញមកពីការវាយតម្លៃនេះត្រូវកត់ត្រាជាការខាតឬចំណេញពីការប្តូរប្រាក់
ង- នៅក្នុងការិយបរិច្ឆេទបន្ទាប់ នៅពេលទូទាត់ឥណទេយ្យ ឬបំណុលពាក់ព័ន្ធនឹងការខាតឬចំណេញពីការប្តូរប្រាក់ ត្រូវកត់ត្រាតាមប្រាក់លម្អៀងរវាងតម្លៃរបស់វានៅពេលទូទាត់ និងតម្លៃរបស់វានាពេលបិទនៃការិយបរិច្ឆេទមុន
ច- ចំពោះសាច់ប្រាក់ជារូបិយប័ណ្ណបរទេសដែលសហគ្រាសមាននៅចុងការិយបរិច្ឆេទ សហគ្រាសត្រូវអនុវត្តតាមវិធីដូចគ្នានឹងវិធានដែលបានចែងសម្រាប់ឥណទេយ្យឬបំណុលនៃវាក្យខណ្ឌ ឃ នៃកថាខណ្ឌនេះ ។
១២- ទ្រព្យសកម្មកំពុងដំណើរការ គឺជាទ្រព្យសកម្មកំពុងប្រព្រឹត្តទៅឬកំពុងដំណើរនិងមិនទាន់ត្រូវបានបញ្ចប់នាពេលបញ្ចប់ការិយបរិច្ឆេទ ។ ទ្រព្យសកម្មកំពុងដំណើរការច្រើនកើតមាននៅក្នុងសហគ្រាសសំណង់ សហគ្រាសសាធារណការ និងបណ្តាសហគ្រាសដែលអនុវត្តការងារ ដោយឧបករណ៍ធុងធ្ងន់ និងដែលប្រើរយៈពេលវែងក្នុងដំណើរការឬផលិត ។
១៣- ស្តុកផលិតផលរួមមាន ៖
១៤- ផលិតផលពាក់កណ្តាលសម្រេច គឺជាផលិតផលដែលបានដល់ដំណាក់ការបង្ហើយណាមួយ ប៉ុន្តែត្រូវទុកសម្រាប់បញ្ចូលក្នុងដំណាក់ការថ្មីមួយទៀតនៃវដ្តនៃផលិតកម្ម ។
១៥- កាកសំណល់ គឺជាកាកសំណល់ពីផលិតកម្មដែលអាចលក់បាន(ឧទាហរណ៍ កម្ទេចកំណាត់ កម្ទេចឈើ កម្ទេចលោហធាតុ កម្ទេចក្រដាស...) ឬជាវត្ថុធាតុប្រមូលបាន ដូចជាបំណែក និងវត្ថុធាតុផ្សេងៗដែលប្រមូលបាននៅពេលដែលទ្រព្យសកម្មរយៈពេលវែងណាមួយត្រូវបានឈប់ប្រើប្រាស់ ឬត្រូវបានរុះរើដោះបំបែក ។ វត្ថុធាតុទាំងនេះ ទុកសម្រាប់ប្រើប្រាស់ក្នុងវដ្តអាជីវកម្ម ឬទុកសម្រាប់លក់ ។