2020-04-06 11:05
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៦- តើពាក្យ “សេវាគ្រប់គ្រង” សំដៅដល់អ្វី ?
៧- តើពាក្យ “សេវាបច្ចេកទេស” សំដៅដល់អ្វី ?
៨- តើប្រាក់ចំណូលមិនជាប់ពន្ធមានអ្វីខ្លះ ?
៩- ហេតុអ្វីមានការតម្រូវឲ្យមានការញែកដាច់ពីគ្នារវាងទ្រព្យសកម្មអាជីវកម្ម និងទ្រព្យឯកជន ?
១០- ទ្រព្យសកម្មអាជីវកម្មរបស់សហគ្រាសនីតិបុគ្គល តើត្រូវគោរពគោលការណ៍អ្វីខ្លះ ?
ចម្លើយ
៦- ពាក្យ “សេវាគ្រប់គ្រង” សំដៅដល់សេវាដែលមានចរិតគ្រប់គ្រងទាំងឡាយ ដែលបានធ្វើឡើងដើម្បីបំពេញមុខងារគ្រប់គ្រងក្នុងការប្រកបអាជីវកម្មជាអាទិ៍មាន ការជ្រើសរើសបុគ្គលិក ការបណ្តុះបណ្តាល ការគ្រប់គ្រងភ្នាក់ងារលក់ ។ល។
៧- ពាក្យ “សេវាបច្ចេកទេស” សំដៅដល់សេវាទាំងឡាយដែលមានចរិតជាបច្ចេកទេសដែលតម្រូវឲ្យមានជំនាញ ឬចំណេះដឹងបច្ចេកទេសក្នុងការអភិវឌ្ឍ ឬបង្កើតធាតុចូលនានានៅក្នុងអាជីវកម្មជាអាទិ៍មាន សេវា វិទ្យាសាស្ត្រ រូបសាស្រ្ត គីមីសាស្ត្រ វេជ្ជសាស្រ្ត ឱសថសាស្ត្រ នីតិសាស្ត្រ ធារាសាស្រ្ត បសុសាស្រ្ត សិល្បៈ អប់រំសិក្សាធិការ វិស្វកម្ម ស្ថាបត្យកម្ម ការសិក្សាស្រាវជ្រាវ គណនេយ្យ សេដ្ឋកិច្ច សុខុមាលភាព ថាមពលបរមាណូ រួមទាំងសេវាពិគ្រោះយោបល់ ។ល។
៨- ប្រាក់ចំណូលមិនជាប់ពន្ធមានដូចជា ៖
- អង្គការណាមួយ ដែលត្រូវបានរៀបចំឡើង និងដំណើរការសម្រាប់គោលដៅសុទ្ធសាធខាងសាសនា សប្បុរធម៌ វិទ្យាសាស្ត្រ អក្សរសាស្រ្តឬអប់រំ ហើយគ្មានចំណែកណាមួយនៃទ្រព្យ ឬប្រាក់ចំណូលត្រូវបានប្រើប្រាស់ជាផលប្រយោជន៍ឯកជន
- សមាគមណាមួយ ក្នុងករណីដែលប្រាក់ចំណូលរបស់សមាគមទាំងនោះ មិនត្រូវបានប្រើប្រាស់ផលប្រយោជន៍ឯកជនរបស់អ្នកចូលហ៊ុនឬរូបវន្តបុគ្គល ។
៩- ការតម្រូវឲ្យមានការញែកដាច់ពីគ្នារវាងទ្រព្យសកម្មអាជីវកម្ម និងទ្រព្យឯកជន មានលក្ខណៈសំខាន់ណាស់ពីព្រោះ ៖
១០- ទ្រព្យសកម្មអាជីវកម្មរបស់សហគ្រាសនីតិបុគ្គល ត្រូវគោរពគោលការណ៍ដូចជា ៖