2020-04-23 15:33
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៨១- តើអន្តរាគមន៍ការទូតសំដៅដល់អ្វី ?
៨២- តើអព្យាក្រឹតនិយមសំដៅដល់អ្វី ?
៨៣- តើអភ័យឯកសិទ្ធិការទូតសំដៅដល់អ្វី ?
៨៤- តើអភ័យឯកសិទ្ធិដាច់ខាតការទូតសំដៅដល់អ្វី ?
៨៥- តើអាណានិគមនិយមសំដៅដល់អ្វី ?
ចម្លើយ
៨១- អន្តរាគមន៍ការទូត សំដៅដល់អន្តរាគមន៍មួយដែលត្រូវបានធ្វើឡើងដោយអង្គការសហប្រជាជាតិ ឬអង្គការអន្តរជាតិនៅពេលមានជម្លោះអន្តរជាតិកើតឡើង ។ អន្តរាគមន៍នេះមិនមានប្រើអំពើហិង្សាដូចអន្តរាគមន៍យោធាទេ ហើយមានទម្រង់ចំនួន៤ដូចជា ៖
៨២- អព្យាក្រឹតនិយម សំដៅដល់លទ្ធិឬប្រព័ន្ធនយោបាយដែលប្រទេសមួយប្រកាន់យកគោលការណ៍អព្យាក្រឹតក្នុងទំនាក់ទំនងជាមួយប្រទេសណាមួយ ឬក្រុមប្រទេសណាមួយក្នុងគោលបំណងគេចពីការជ្រៀតជ្រែករបស់ប្រទេសមហាអំណាចនិងដើម្បីរក្សាសន្តិភាព ។ លទ្ធិនេះបាននាំមកដល់ការបង្កើតចលនាមិនចូលបក្សសម្ព័ន្ធ ។
៨៣- អភ័យឯកសិទ្ធិការទូត សំដៅដល់សិទ្ធិទាំងឡាយដែលរដ្ឋម្ចាស់ផ្ទះផ្តល់ឲ្យដល់ស្ថានបេសកកម្មការទូត និងបុគ្គលិកទាំងឡាយរបស់បេសកកម្មការទូតនោះឲ្យរួចផុតពីអំណាចយុត្តាធិការរបស់រដ្ឋម្ចាស់ផ្ទះ ដោយធានានូវភាពពុំអាចបំពារបំពានបាន និងការពារដល់ការអនុវត្តមុខងាររបស់បុគ្គលិកទាំងនោះ ។
៨៤- អភ័យឯកសិទ្ធិដាច់ខាតការទូត សំដៅដល់អភ័យឯកសិទ្ធិពុំមែនត្រឹមតែមិនអនុញ្ញាឲ្យមានការកាត់ទោស ឬការអនុវត្តសាលក្រមទៅលើអ្នកការទូតប៉ុណោ្ណះទេ ថែមទាំងបានហាមឃាត់ការចាប់ផ្តើមនូវនីតិវិធីព្រហ្មទណ្ឌចំពោះអ្នកការទូតផងដែរ ដូចជា ការចេញដីកាកោះអញ្ជើញអ្នកការទូតឲ្យមកចូលរួមការជំនុំជម្រះក្តី ឬកោះអញ្ជើញឲ្យមកធ្វើជាកសិណសាក្សីជាដើម ។
៨៥- អាណានិគមនិយម សំដៅដល់ទម្រប់ដោយឡែកមួយនៃប្រព័ន្ធនយោបាយ ឬលទ្ធិនិងការអនុវត្តជាក់ស្តែង ដែលនៅក្នុងនោះមហាអំណាចមានលក្ខណៈរឹងប៉ឹងទៅបាន ដោយសារការឈ្លានពាន ការកាន់កាប់ទឹកដី និងប្រជាជននៃប្រទេសដែលគេហៅថាប្រទេសអាណានិគមន ។