Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៣៦- តើទឹកដីអាណានិគមសំដៅដល់អ្វី ?

៣៧- តើធម្មនុញ្ញសំដៅដល់អ្វី ?

៣៨- តើនយោបាយកលិយុគសំដៅដល់អ្វី ?

៣៩- តើនយោបាយការរ៉ុតនិងដំបងសំដៅដល់អ្វី ?

៤០- តើនយោបាយច័ក្កច័នសំដៅដល់អ្វី ?

ចម្លើយ

៣៦- ទឹកដីអាណានិគម សំដៅដល់ទឹកដីរបស់ប្រទេសមួយដែលមានអំណាចទន់ខ្សោយត្រូវបានគ្រប់គ្រងដោយរដ្ឋបរទេសមួយ ដែលមានអំណាចខ្លាំងជាង ។

៣៧- ធម្មនុញ្ញ សំដៅដល់ក្រមឬលិខិតូបករណ៍នានាដែលមានលក្ខណៈផ្លូវការក្នុងការបង្កើតអង្គការអន្តរជាតិណាមួយ ឬស្ថាប័នណាមួយ ។

៣៨- នយោបាយកលិយុគ សំដៅដល់ស្ថានភាពវឹកវរទាំងឡាយដែលបង្កើតឡើងដោយអ្នកដឹកនាំ ឬអ្នកនយោបាយក្នុងសម័យកាលណាមួយ ក្នុងគោលបំណងដណ្តើមយកអំណាច ឬដោះដូរអំណាចតាមរយៈមហាជន និងតាមមធ្យោបាយផ្សេងៗទៀត ។

៣៩- នយោបាយការរ៉ុតនិងដំបង សំដៅដល់នយោបាយប្រើប្រាស់ការទូតផង និងកម្លាំងផងក្នុងពេលតែមួយតាមគ្រប់រូបភាព ដែលអាចធ្វើទៅបានរួមមាន ការចរចា ការផ្តល់ជំនួយ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច​ ការផ្តច់ទំនាក់ទំនងការទូត និងការប្រើកម្លាំងយោធាជាដើម ។

៤០- នយោបាយច័ក្កច័ន សំដៅដល់ប្រភេទនយោបាយមួយដែលគេរៀបចំឡើងដោយមានពហុមនោគមវិជ្ជា ដើម្បីសម្រេចគោលដៅណាមួយរបស់អ្នកនយោបាយ ដូចជា ការបង្កើតរដ្ឋាភិបាលឬចលនានយោបាយចម្រុះពណ៌ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login