2020-04-20 15:49
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៤៦- តើបទល្មើសសង្រ្គាមគឺជាអ្វី ?
៤៧- តើបទល្មើសសង្រ្គាមមានអ្វីខ្លះ ?
៤៨- តើបាតុកម្មសំដៅដល់អ្វី ?
៤៩- តើបុព្វសិទ្ធិការទូតសំដៅដល់អ្វី ?
៥០- តើបេសកកម្មការទូតសំដៅដល់អ្វី ?
ចម្លើយ
៤៦- បទល្មើសសង្រ្គាម គឺជាដល់ការរំលោភខាងយោធាទៅលើបទដ្ឋាននៃការធ្វើសង្រ្គាមរួមមាន សកម្មភាពឃោរឃៅ ការធ្វើទុក្ខបុកម្នេញ នៅក្នុងពេលធ្វើសង្រ្គាម ។
៤៧- បទល្មើសសង្រ្គាមមានដូចជា ៖
៤៨- បាតុកម្ម សំដៅដល់អំពើជាក់ស្តែង ការធ្វើឲ្យដឹងឬឲ្យឃើញប្រាកដការលើកគ្នាដើរដង្ហែជាក្បួន ដើម្បីសម្តែងសេចក្តីមិនពេញចិត្តចំពោះអំពើអ្វីមួយ ឬទទូចសុំស្រុះគ្នាឲ្យសម្រេចផលប្រយោជន៍អ្វីមួយតាមសេចក្តីពេញចិត្តរបស់ក្រុមខ្លួន ។
៤៩- បុព្វសិទ្ធិការទូត សំដៅដល់សិទ្ធិទាំងឡាយដែលរដ្ឋម្ចាស់ផ្ទះផ្តល់ជូនសកម្មភាពការងាររបស់បេសកកម្មការទូតទាំងនោះ ដើម្បីដោះស្រាយបំបាត់ភាពសាំញ៉ាំរដ្ឋបាលទូទៅនៅក្នុងរដ្ឋម្ចាស់ផ្ទះ ដូចជា ការលើកលែងការបង់ពន្ធដីរបស់ស្ថានទូត ពន្ធលើបៀវត្សរ៍របស់បុគ្គលិកស្ថានទូត ការនាំចូលសម្ភារៈ និងយានជំនិះសម្រាប់ស្ថានបេសកកម្ម និងបុគ្គលិកផ្ទាល់ខ្លួន ដោយការបង់ពន្ធជាបន្ទុករបស់រដ្ឋម្ចាស់ផ្ទះ ។
៥០- បេសកកម្មការទូត សំដៅដល់ស្ថានតំណាងផ្លូវការរបស់ប្រទេសមួយប្រចាំនៅធានីនៃប្រទេសមួយទៀត ហើយបេសកកម្មនេះអាចបង្កើតឡើងបាន លុះត្រាតែមានការព្រមព្រៀងគ្នាជាមុនរវាងប្រទេសទាំងពីរ ។