2020-04-22 15:48
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៦៦- តើវិសោធនកម្មសំដៅដល់អ្វី ?
៦៧- តើសង្រ្គាមត្រជាក់សំដៅដល់អ្វី ?
៦៨- តើសញ្ជាតិសំដៅដល់អ្វី ?
៦៩- តើអ្នកនយោបាយអស្តង្គតសំដៅដល់អ្វី ?
៧០- តើសារតាំងសំដៅដល់អ្វី ?
ចម្លើយ
៦៦- វិសោធនកម្ម សំដៅដល់ការកែប្រែឬបន្ថែមទៅលើបទដ្ឋាននិងមាត្រានៃច្បាប់រដ្ឋធម្មនុញ្ញ ដូចជា ច្បាប់អន្តរជាតិឬរដ្ឋធម្មនុញ្ញ និងច្បាប់ក្នុងស្រុកមួយឬច្រើន ។
៦៧- សង្រ្គាមត្រជាក់ សំដៅដល់ការប្រឈមមុខតឹងតែងលើវិស័យការទូត សេដ្ឋកិច្ច ចិត្តសាស្រ្តច្រើនជាងការប្រើអាវុធរវាងក្រុមប្រទេសសេរីនិយម ឬមូលធននិយមនិងប្រទេសសង្គមនិយម ឬកុម្មុយនីស្តក្រោយសង្រ្គាមលោកលើកទី២ ។
៦៨- សញ្ជាតិ សំដៅដល់ចរិតឬលក្ខណៈរបស់ប្រជាជាតិមួយដែលរស់នៅរួមគ្នាក្នុងក្របខណ្ឌនៃសហគមន៍មួយ ដែលមានទឹកដី ភាសា ទំនៀមទម្លាប់និងសេចក្តីប៉ងប្រាថ្នារួម ។ លក្ខណៈពិសេសនៃសញ្ជាតិរបស់ប្រជាជាតិមួយអាចកើតមានឡើងតាមរយៈកំណើត ឬធម្មជាតិនីយកម្ម សញ្ជាតូបនីយកម្ម អត្តសញ្ញាណកម្ម អាពាហ៍ពិពាហ៍ ការសុំកូនមកចិញ្ចឹម នីតិនីយកម្មនិងការផ្ទេរការគ្រប់គ្រងដែនដីពីរដ្ឋមួយទៅរដ្ឋមួយទៀត ។
៦៩- ដែលហៅថាអ្នកនយោបាយអស្តង្គត សំដៅដល់ឥស្សរជននយោបាយទាំងឡាយណាដែលទទួលជោគជ័យក្នុងនយោបាយ ហើយក៏បរាជ័យទៅវិញ ។
៧០- សារតាំង សំដៅដល់លិខិតដែលប្រមុខរដ្ឋនៃរដ្ឋមួយផ្តល់ជូនឯកអគ្គរដ្ឋទូតរបស់ខ្លួន ដើម្បីប្រគល់ជូនប្រមុខរដ្ឋនៃប្រទេសដែលស្ថានទូតរបស់ខ្លួនតាំងនៅ ។