2020-04-22 15:49
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៧១- តើសិទ្ធិស្វ័យសម្រេចសំដៅដល់អ្វី ?
៧២- តើស្តាំនិយមសំដៅដល់អ្វី ?
៧៣- តើស្ថានកុងស៊ុលសំដៅដល់អ្វី ?
៧៤- តើស្វ័យគ្រប់គ្រងសំដៅដល់អ្វី ?
៧៥- តើស្វ័យធនភាពសំដៅដល់អ្វី ?
ចម្លើយ
៧១- សិទ្ធិស្វ័យសម្រេច សំដៅដល់សិទ្ធិក្នុងការសម្រេចចិត្តដោយឯករាជ្យរបស់បុគ្គល ក្រុម សហគមន៍ ស្ថាប័ន ឬប្រទេសណាមួយ ។
៧២- ស្តាំនិយម សំដៅដល់និន្នាការឬមនោគមវិជ្ជានយោបាយដែលនិយមការរក្សាទុកឬអភិរក្ស ការបែងចែកអំណាចនិងទ្រព្យសម្បត្តិ តាមរយៈប្រព័ន្ធដែលមានស្រាប់ឬការបែរទៅរកការគ្រប់គ្រងតាមបែបប្រពៃណី ។ គេអាចកំណត់ថា ស្តាំនិយមបាន តាមរយៈការដឹកនាំសង្គម ការគ្រប់គ្រងរដ្ឋ សេដ្ឋកិច្ច និងនយោបាយ តាមបែបខាងលើ ។
៧៣- ស្ថានកុងស៊ុល សំដៅដល់ការិយាល័យដែលបង្កើតឡើងដោយរដ្ឋមួយនៅក្នុងរាជធានី ឬទីក្រុងសំខាន់ៗរបស់រដ្ឋមួយទៀត ក្នុងគោលបំណងជួយគាំទ្រនិងការពារប្រជាពលរដ្ឋរបស់គេក្នុងការធ្វើដំណើរ និងស្នាក់នៅទីនោះ ។ ការិយាល័យនេះទទួលបន្ទុកលើការងាររដ្ឋបាលសំខាន់ៗនានា ដូចជា ការចេញទិដ្ឋាការឲ្យប្រជាពលរដ្ឋនៅក្នុងប្រទេសនោះ ដែលមានបំណងធ្វើដំណើរទៅប្រទេសស្ថានកុងស៊ុលតំណាងនោះ ។ ស្ថានកុងស៊ុលទាំងអស់ ទោះបីជានៅតាមរាជធានី ឬទីក្រុងសំខាន់ៗនានាក៏ដោយ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឯកអគ្គរដ្ឋទូត ឬស្ថានទូតរបស់ប្រទេសសាមី ។
៧៤- ស្វ័យគ្រប់គ្រង សំដៅដល់របៀបគ្រប់គ្រងដោយស្វយ័តរបស់បុគ្គល គ្រួសារ សហគមន៍ អង្គការស្ថាប័ន សហគ្រាស ។ ឧទាហរណ៍ អគ្គិសនីកម្ពុជាទទួលបានស្វ័យគ្រប់គ្រងពីរាជរដ្ឋាភិបាលកម្ពុជា ។
៧៥- ស្វ័យធនភាព សំដៅដល់ប្រព័ន្ធសេដ្ឋកិច្ចបិទជិតនៃប្រទេសមួយ ដែលមានការគ្រប់គ្រងដោយខ្លួនឯង ហើយរស់នៅដោយពឹងផ្អែកលើធនធានរបស់ខ្លួនផ្ទាល់ ។