Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៥៦- តើមូលធននិយមសំដៅដល់អ្វី ?

៥៧- តើយុទ្ធសាស្រ្តដុតឲ្យខ្លោចរោចឲ្យឆៅសំដៅដល់អ្វី ?

៥៨- តើយុទ្ធសាស្រ្តព្រួញមួយបាញ់បានសត្វពីរសំដៅដល់អ្វី ?

៥៩- តើរដ្ឋធម្មនុញ្ញសំដៅដល់អ្វី ?

៦០- តើលិខិតឆ្លងដែនសំដៅដល់អ្វី ?

ចម្លើយ

៥៦- មូលធននិយម សំដៅដល់ប្រព័ន្ធនយោបាយនិងសេដ្ឋកិច្ច ដែលតាមរយៈនោះឯកជនរៀបចំនិងគ្រប់គ្រងវិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម ។

៥៧- យុទ្ធសាស្រ្តដុតឲ្យខ្លោចរោចឲ្យឆៅ សំដៅដល់យុទ្ធសាស្ត្ររបស់អ្នកនយោបាយ ដែលរុញឬបង្អាក់បញ្ហាណាមួយឲ្យឲ្យបរាជ័យហើយ បង្ហាញបញ្ហានោះឲ្យសាធារណៈជនមើលឃើញ ដើម្បីឆក់យកអំណាចឬយកប្រៀបខាងនយោបាយ ។ ម្យ៉ាងវិញទៀត ដើម្បីចាប់កំហុសឬទម្លាក់នរណាម្នាក់ចេញពីតំណែង គេក៏ប្រើវិធីនេះផងដែរ ។

៥៨- យុទ្ធសាស្រ្តព្រួញមួយបាញ់បានសត្វពីរ សំដៅដល់ភាពប៉ិនប្រសប់របស់អ្នកនយោបាយក្នុងការដោះស្រាយបញ្ហាអ្វីមួយ ដោយប្រើមធ្យោបាយតែមួយហើយអាចដោះស្រាយបញ្ហាពីរឬច្រើន ឬផ្តួលគូប្រជែងពីរឬច្រើនបាន ។​

៥៩- រដ្ឋធម្មនុញ្ញ សំដៅដល់ច្បាប់កំពូលរបស់រដ្ឋដែលត្រូវបានប្រើជាមូលដ្ឋានសម្រាប់បង្កើតច្បាប់ផ្សេងៗ ដើម្បីគ្រប់គ្រងរដ្ឋ ។ ច្បាប់នេះកំណត់អំពីគោលការណ៍រួមនៃការបែងចែកអំណាចនៅក្នុងការគ្រប់គ្រងរដ្ឋ ដំណើរប្រព្រឹត្តទៅនៃស្ថាប័នកំពូលរបស់រដ្ឋនិងសិទ្ធិ និងការទទួលខុសត្រូវជាមូលដ្ឋានរបស់ពលរដ្ឋគ្រប់រូប ។

៦០- លិខិតឆ្លងដែន សំដៅដល់ឯកសារផ្លូវការដែលបញ្ជាក់អំពីអត្តសញ្ញាណនិងសញ្ជាតិរបស់ពលរដ្ឋ ដែលអាជ្ញាធរមានសមត្ថកិច្ចផ្តល់ឲ្យសម្រាប់ធ្វើដំណើរទៅបរទេស ក្រោមការគាំពាររបស់រដ្ឋាភិបាលសាមី ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login