Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៣១- តើជីកស្មៅជីកទាំងឬសសំដៅដល់អ្វី ?

៣២- តើជំងឺតួឯកសំដៅដល់អ្វី ?

៣៣- តើជំនួយស្មារតីសំដៅដល់អ្វី ?

៣៤- តើតុល្យភាពអំណាចសំដៅដល់អ្វី ?

៣៥- តើទណ្ឌកម្មច្បាប់សង្រ្គាមសំដៅដល់អ្វី ?

ចម្លើយ

៣១- ជីកស្មៅជីកទាំងឬស សំដៅដល់ពាក្យប្រើប្រាស់ជាសាកលក្នុងរបបផ្តាច់ការ ។ ដោយឡែកក្នុងសង្គមខ្មែរ ពាក្យនេះបានយកមកប្រើពេញនិយម និងអនុវត្តក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ។ តាមន័យត្រង់ ដើម្បីកុំឲ្យស្មៅដុះសាជាថ្មី គេត្រូវជីកយកទាំងឬស ។ តាមន័យនយោបាយ បើគេយល់ថាក្រុមណាមួយ ឬបុគ្គលណាមួយដែលជាគូប្រជែង ឬគូប្រឆាំងមិនពេញចិត្តទៅនឹងមនោគមវិជ្ជារបស់គេត្រូវគេកម្ទេចចោលទាំងអស់ ដើម្បីកុំឲ្យប្រឆាំងតបមកវិញ ។

៣២- ជំងឺតួឯក សំដៅដល់ទស្សនៈអាត្មានិយម បុគ្គលនិយមដែលប្រកាន់ថា មានតែខ្លួនទេដែលល្អដាច់គេ​ លើសគេ ផុតគេ ជាអ្នកសំខាន់ ឬអស្ចារ្យជាងគេ ប្រសិនបើពុំមានវត្តមានរបស់ខ្លួនទេ ពុំមាននរណាផ្សេងអាចជំនួសខ្លួនបានឡើយ ។

៣៣- ជំនួយស្មារតី សំដៅដល់លិខិតដែលប្រគល់ឬផ្ញើជូន បន្ទាប់ពីមានកិច្ចសន្ទនាការទូតមួយ ដើម្បីជៀសវាងការយល់ច្រឡំគ្នាទាក់ទងនិងសេចក្តីថ្លែងនៅពេលសន្ទនាជាមួយគ្នា ។

៣៤- តុល្យភាពអំណាច សំដៅដល់ការបែងចែកអំណាចនៃរដ្ឋនិងរដ្ឋឬបក្សសម្ព័ន្ធនិងសម្ព័ន្ធមិត្តដែលប្រឆាំងគ្នា ហើយការបែងចែកនេះមិនមានរដ្ឋឬបក្សសម្ព័ន្ធណាមួយមានប្រៀបជាងរដ្ឋឬបក្សសម្ព័ន្ធណាមួយទេ ។

៣៥-​ ទណ្ឌកម្មច្បាប់សង្រ្គាម សំដៅដល់ជាវិធានការផ្លូវច្បាប់ស្តីពីការដាក់ទោសចំពោះអ្នកដឹកនាំរដ្ឋ ឬក្រុមមនុស្សណាមួយដែលមិនគោរពច្បាប់សង្រ្គាមអន្តរជាតិក្នុងការធ្វើសង្រ្គាម ។ ច្បាប់អន្តរជាតិ ជារឿយៗត្រូវបានគេរិះគន់ ដោយហេតុថា គ្មានការដាក់ទណ្ឌកម្ម ។ ជាការពិតណាស់ បើប្រៀបធៀបទៅនឹងច្បាប់របស់រដ្ឋច្បាប់អន្តរជាតិមានការដាក់ទណ្ឌកម្មតិចតួចណាស់ ។ ច្បាប់សង្រ្គាម ជាញឹកញាប់ត្រូវបានគេរំលោភបំពាន ប៉ុន្តែច្បាប់អន្តរជាតិពុំមានមធ្យោបាយណាមួយ ដើម្បីបង្ខំឲ្យរដ្ឋទាំងអស់ប្រតិបត្តិតាមច្បាប់នេះឡើយ ។ ជាទូទៅ នៅក្នុងករណីប្រទេសមហាអំណាចជាអ្នកបង្កសង្រ្គាមប្រទេសនោះមិនត្រូវបានគេដាក់ទណ្ឌកម្មនោះទេ ។ ផ្ទុយទៅវិញ ប្រទេសតូចតាចនិងទន់ខ្សោយតែងតែទទួលរងការដាក់ទណ្ឌកម្មសង្រ្គាម ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login