2020-04-23 15:34
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៨៦- តើអាណានិគមនិយមបែបថ្មីសំដៅដល់អ្វី ?
៨៧- តើអ្នកនយោបាយព្រះអាទិត្យសំដៅដល់អ្វី ?
៨៨- តើឯករាជ្យសំដៅដល់អ្វី ?
៨៩- តើអំពើប្រល័យពូជសាសន៍សំដៅដល់អ្វី ?
៩០- តើអ្នកការទូតសំដៅដល់អ្វី ?
ចម្លើយ
៨៦- អាណានិគមនិយមបែបថ្មី សំដៅដល់ទម្រង់ថ្មីនៃអាណានិគមនិយមដែលប្រើសម្ពាធផ្នែកសេដ្ឋកិច្ច នយោបាយ វប្បធម៌ ឬសម្ពាធផ្សងៗទៀត ដោយប្រទេសដែលមានអំណាចខ្លាំងជាង ដើម្បីត្រួតពិនិត្យឬមានឥទ្ធិពលទៅលើប្រទេសដែលមានការអភិវឌ្ឍតិចតួច ។
៨៧- អ្នកនយោបាយព្រះអាទិត្យ សំដៅដល់អ្នកនយោបាយទាំងឡាយណា ដែលគ្រប់គ្រងអំណាចហើយនៅក្នុងកាលៈទេសៈណាមួយដែលបានបាត់បង់អំណាចនោះទៅ ក្នុងរយៈពេលក្រោមមកទៀត ក៏បានចាប់យកអំណាចមកវិញ ។ អ្នកនយោបាយប្រភេទនេះ គេហៅថា អ្នកនយោបាយព្រះអាទិត្យ ។
៨៨- ឯករាជ្យ សំដៅដល់ភាពនៃរដ្ឋឬប្រទេសដែលមានសិទ្ធិនិងសេរីភាពពេញបរិបូរក្នុងការគ្រប់គ្រងប្រទេសខ្លួនឯង មិនចំណុះប្រទេសដទៃ ។
៨៩- អំពើប្រល័យពូជសាសន៍ សំដៅដល់អំពើមួយក្នុងចំណោមអំពើដូចខាងក្រោមហើយ ដែលបានប្រព្រឹត្តក្នុងគោលបំណងបំផ្លិចបំផ្លាញទាំងស្រុង ឬមួយផ្នែកនៃក្រុមជាតិ ជាតិពន្ធុ ពូជសាសន៍ ឬសាសនាមួយនាដូចជា ៖
៩០- អ្នកការទូត សំដៅដល់អ្នកដែលធ្វើការងារទាក់ទងទៅនឹងការទូត ហើយដែលត្រូវបានបញ្ជូនពីប្រទេស ឬស្ថាប័នសាមីណាមួយដើម្បីទៅបំពេញការងារការទូតនៅបរទេស ។