សំណួរ
១៦- ចូររៀបរាប់ពីសមិទ្ធផលសំខាន់ៗនៃកំណែរទម្រង់រដ្ឋបាលសាធារណៈ ។
១៧- តើកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈឆ្នាំ២០១៩ ២០៣០ មានប៉ុន្មានដំណាក់កាល ?
១៨- តើកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈឆ្នាំ២០១៩ ២០៣០មានយុទ្ធសាស្រ្តសំខាន់ៗអ្វីខ្លះ ?
១៩- តើចក្ខុវិស័យនៃការកសាងរដ្ឋបាលសាធារណៈមានអ្វីខ្លះ ?
២០- តើសេវាសាធារណៈមានអ្វីខ្លះ ?
ចម្លើយ
១៦- សមិទ្ធផលសំខាន់ៗនៃកំណែរទម្រង់រដ្ឋបាលសាធារណៈមានដូចជា ៖
- ការរៀបចំប្រព័ន្ធបៀវត្សមន្រ្តីរាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធឲ្យមានសង្គតិភាពនឹងគ្នា
- ការរៀបចំប្រព័ន្ធបៀវត្សតាមប្រព័ន្ធធនាគារ
- ការដំឡើងបៀវត្សមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីសាធារណៈផ្សេងៗទៀត
- ការដំឡើងរបបសោធននិវត្តន៍ដល់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន
- គោលការណ៍នៃការរៀបចំមុខងារសាធារណៈ ត្រូវបានរៀបចំឡើងវិញ ព្រមមន្រ្តីរាជការស៊ីវិលត្រូវបានធ្វើសមារណកម្មទៅក្នុងប្រព័ន្ធថ្មី
- ការធ្វើនិយ័តកម្មថ្នាក់ និងឋានន្ត្រីស័ក្កដល់មន្ត្រីរាជការ
- ការពង្រឹងប្រព័ន្ធគ្រប់គ្រងមន្រ្តីរាជការ
- កម្មវិធីកសាងសមត្ថភាពមន្ត្រីរាជការត្រូវបានពង្រីកបន្ថែម និងអនុវត្តជាបន្តបន្ទាប់
- ការរៀបចំចងក្រង និងធ្វើបច្ចុប្បន្នភាពសេវាសាធារណៈ
- ការរៀបចំវាយតម្លៃសេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងសុខាភិបាល ។
១៧- កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈឆ្នាំ២០១៩ ២០៣០ មានបីដំណាក់កាលគឺ ៖
- ដំណាក់កាលទី១ (២០១៩-២០២៣) ការពង្រឹងសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ
- ដំណាក់កាលទី២ (២០២៣-២០២៧) ការអនុវត្តនិងការវាយតម្លៃប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ
- ដំណាក់កាលទី៣ (២០២៧-២០៣០) គណនេយ្យភាពសមិទ្ធកម្មចំពោះសេវាសាធារណៈ ។
១៨- កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈឆ្នាំ២០១៩ ២០៣០មានយុទ្ធសាស្រ្តសំខាន់ៗដូចជា ៖
- ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា
- ការរៀបចំនិងអនុវត្តប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធផល
- ការរៀបចំនិងអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈដោយផ្សារភ្ជាប់ជាមួយការដ្ឋានកែទម្រង់ផ្សេងទៀត
- ការកែទម្រង់និងលើកកម្ពស់សមត្ថភាពស្ថាប័ន
- ការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ
- ការពង្រឹងប្រសិទ្ធភាពនៃអនុវត្តការងារ ។
១៩- ចក្ខុវិស័យនៃការកសាងរដ្ឋបាលសាធារណៈមាន ៖
- ស្អាតស្អំ
- ផ្តោតលើប្រជាជន
- ខ្លាំង
- វៃឆ្លាត ។
រដ្ឋបាលសាធារណៈមាន ៖
- ធនធាន
- ប្រព័ន្ធ
- បច្ចេកវិទ្យា
- មនុស្ស
- កាអភិវឌ្ឍ
- ស្ថិរភាព
- យុត្តិធម៌សង្គម
- ភាពប្រកួតប្រជែង ។
២០- សេវាសាធារណៈមានដូចជា ៖ សេវារដ្ឋបាល សេវាសង្គម សេវាសេដ្ឋកិច្ច សេវាយុត្តិធម៌ សេវាសន្តិសុខ សេវាពន្ធដារ និងសេវាហេដ្ឋារចនាសម្ព័ន្ធ ។
តភាគ