Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១១- តើមានបច្ចេកទេសប៉ុន្មានយ៉ាងសម្រាប់ការធ្វើប៉ាន់ប្រមាណតម្រូវការនិយោជិក ?

១២- តើការព្យាករណ៍អំពីតម្រូវការមានអ្វីខ្លះ ?

១៣- តើការព្យាករណ៍អំពីការផ្គត់ផ្គង់មានអ្វីខ្លះ ?

១៤- តើការបង្កើតឡើងនូវយុទ្ធសាស្ត្រ Staffing គឺជាអ្វី ?                                                                                           

១៥- តើការវាយតម្លៃនិងការកែសម្រួលលើតម្រូវការបុគ្គលិកគឺជាអ្វី ?

ចម្លើយ

១១- បច្ចេកទេស៤យ៉ាងសម្រាប់ការធ្វើប៉ាន់ប្រមាណតម្រូវការនិយោជិកគឺមានដូចជា ៖

  • ការប៉ាន់ប្រមាណអំពីតម្រូវការបុគ្គលិកដោយផ្អែកលើបទពិសោធន និងការទស្សន៍ទាយផ្ទាល់ខ្លួន
  • ការប៉ាន់ប្រមាណដោយផ្អែកលើទំនាក់ទំនងរវាងកត្តាដែលជាប់ពាក់ព័ន្ធជាមួយនិងការងារផ្ទាល់
  • ការទស្សន៍អំពីតម្រូវការដោយប្រើការយល់ដឹងពីបច្ចេកទេសដែលមានស្រាប់
  • អ្នកគ្រប់គ្រងផ្នែកជំនាញរបស់ក្រុមហ៊ុនដែលជាអ្នកអនុវត្តការងារនេះ ធ្វើការវិភាគអំពីតម្រូវការផ្នែកនីមួយៗសម្រាប់ពេលបច្ចុប្បន្ន និងសម្រាប់ពេលអនាគតដោយយកចិត្តទុកដាក់លើគុណភាពរបស់បុគ្គលិក ។

១២- ការព្យាករណ៍អំពីតម្រូវការមានដូចជា ៖

  • ធ្វើការថ្លឹងថ្លែងអំពីការរីកចម្រើនរបស់ក្រុមហ៊ុន
  • កម្រិតថវិកា
  • ការផ្លាស់ប្តូរបុគ្គលិកដែលបណ្តាលមកពីការលាលែង ការបញ្ឈប់ពីការងារ ការប្តូរទៅកាន់មុនតំណែងថ្មី និងការចូលនិវត្តន៍
  • ការចាប់ផ្តើមផ្លាស់ប្តូរបច្ចេកវិទ្យាថ្មី ។

១៣- ការព្យាករណ៍អំពីការផ្គត់ផ្គង់មានដូចជា ៖

  • ចំនួនបុគ្គលិកដែលមានចំណូលចិត្ត និងទទួលការបណ្តុះបណ្តាល
  • បុគ្គលិកដែលអាចឡើងឋានៈបាន
  • ភាពអាចមានជំនាញដែលយើងត្រូវការនៅក្នុងទីផ្សារពលកម្មតាមតំបន់ ។

១៤- ការបង្កើតឡើងនូវយុទ្ធសាស្ត្រ Staffing គឺជាការយកចិត្តទុកដាក់លើសកម្មភាពសម្រេចចិត្តក្នុងការផែនការធនធានមនុស្ស ។ នេះមានន័យថា បន្ទាប់ពីធ្វើការប្រៀបធៀបតម្រូវការ និងការផ្គត់ផ្គង់នាពេលអនាគតហើយផ្នែកធនធានមនុស្សអាចធ្វើផែនការធនធានមនុស្សបាន និងអាចវែកញែកពីភាពខ្វះខាត ឬលើសបុគ្គលិកបាន ។ ក្នុងករណីខ្វះខតបុគ្គលិកនោះ បុគ្គលិកថ្មីអាចត្រូវបានជួលពីខាងក្រៅ រីឯបុគ្គលិកចាស់ទទួលបានការបណ្តុះបណ្តាលដើម្បីបំពេញកន្លែងដែលខ្វះខាត ។ ករណីបុគ្គលិកលើស គឺត្រូវប្តូរបុគ្គលិកលើសទៅជំនួសបុគ្គលិកដែលបានលាឈប់ ។

១៥- ការវាយតម្លៃនិងការកែសម្រួលលើតម្រូវការបុគ្គលិក គឺជាការសម្របសម្រួលលើការប៉ាន់ប្រមាណលើបុគ្គលិកទៅថ្ងៃអនាគត ដោយធ្វើការសម្រេចចិត្តឈរលើយុទ្ធសាស្រ្ត ត្រូវប្រឈមមុខនិងបញ្ហាដែលកើតមានឡើងចំពោះករណីលើស ឬខ្វះបុគ្គលិក ។ ម្យ៉ាងវិញទៀតការខ្វះ ឬលើសបុគ្គលិក និងបុគ្គលិកដែលគ្មានសមត្ថភាពនៅក្នុងការបំពេញការងារនៅក្នុងក្រុមហ៊ុន គឺជាការចន្លោះប្រហោងរបស់ផ្នែកធនធានមនុស្ស ហើយចាំបាច់ត្រូវរៀបចំប្រព័ន្ធកែសម្រួលឡើងវិញជាបន្ទាន់ ។ ក្នុងករណីបុគ្គលិកខាងក្នុងគ្មានជំនាញ ឬគ្មានសមត្ថភាពគ្រប់គ្រាន់ដើម្បីបំពេញការងារចាំបាច់ ត្រូវធ្វើការបណ្តុះបណ្តាលបន្ថែម ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login