លក្ខខណ្ឌនៃការតែងតាំង ឬប្រគល់ភារកិច្ចមន្ត្រីរាជការស៊ីវិលនៅតាមក្រសួង ស្ថាប័នរួមមាន៖
- ការតែងតាំងឬប្រគល់ភារកិច្ចឱ្យកាន់មុខតំណែងណាមួយនៅក្នុងមុខងារសាធារណៈរបស់ក្រសួងស្ថាប័ន ជាគោលការណ៍ត្រូវអនុវត្តចំណោះមន្ត្រីរាជការក្របខណ្ឌ នៃក្រសួង ស្ថាប័ននោះ។
- ការតែងតាំង ឬប្រគល់ភារកិច្ចត្រូវផ្នែកលើសំណូមពរភាកិច្ចជាក់ស្តែង សញ្ញាបត្រជំនាញ បទពិសោធន៍ ការងាររបស់សាមីជន ឱ្យស្របតាមតួនាទីភារកិច្ច និងរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័នីមួយៗ។
- ត្រូវធ្វើការពិគ្រោះយោបល់ឱ្យស្របតាមភាពឯកភាពគ្នា ជៀសវាងដាច់ខាតមិនឱ្យមានបាតុភាពនៅក្នុងក្រសួងស្ថាប័នរបស់ខ្លួនមុននឹងលើកសំណើរតែងតាំង ឬធ្វើសេចក្តីសម្រេចជាស្ថាពរ។
- ការតែងតាំងឱ្យកាន់មុខតំណែងណាមួយ ក្នុងក្របខណ្ឌមុខងារសាធារណៈ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវទៅតាមច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈរដ្ឋមន្រ្តី ដែលមានចែងក្នុងមាត្រាទី ២៨ ជំពួកទី ៣ ស្តីពីសិទ្ធិក្នុងការតែងតាំង។
- រាល់លិខិតបទដ្ឋាន ស្តីពីការតែងតាំងមន្រ្តីរាជការស៊ីវិល មានដូចជា ព្រះរាជក្រឹត្យ អនុក្រឹត្យ ឬប្រកាស់ ត្រូវដាក់ឆ្លងជាមុន ដើម្បីផ្ទៀងផ្ទាត់ផ្នែករដ្ឋបាល និងឯកភាពដោយក្រសួងមុខងារសារធារណៈ និងផ្នែកថរិការដោយមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុ ដែលត្រូវចុះទិដ្ឋាការរៀងៗខ្លួន ហើយរាល់លិខិតឯកត្ថជនណាដែលគ្មានទិដ្ឋាការនេះត្រូវនិរាករណ៍។