2020-08-10 21:08
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
លក្ខខណ្ឌ ដែលច្បាប់សញ្ជាតិបានកំណត់ថាពលរដ្ឋមានសញ្ជាតិខ្មែរ
ក. ត្រូវបានសញ្ជាតិខ្មែរ ទោះបីកើតនៅទីណាក៏ដោយ
- កូនមានខាន់ស្លា ដែលកើតពីម្តាយ ឫ ឪពុកមានសញ្ជាតិខ្មែរ
- កូនឥតខាន់ស្លា ដែលកើតមកពីម្តាយ ឫ ឪពុកមានសញ្ជាតិខ្មែរ
- កូនដែលម្តាយឪពុកមិនទទួលស្គាល់កាលបើតុលាកាបានចេញសាលក្រមថា កូននោះពិតជាកើតពីម្តាយ ឫ ឪពុកដែលមាន សញ្ជាតិខ្មែ ។
ខ. ត្រូវបានសញ្ជាតិខ្មែរដោយកើតនៅក្នុងព្រះរាជាណាចក្រកម្ពុជា
- កូនដែលកើតពីម្តាយ និងឪពុកបរទេសដែលកើត និងរស់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា
- កូនដែលកើតពីម្តាយឪពុកមិនស្គាល់ និងកូនទើបនិងកើតដែលគេរើសបាននៅក្នុងព្រះរាជាណាចក្រកម្ពុជា
ត្រូវចាត់ទុកថាកើតនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែរ ។
- ស្ត្រី ឫ បុរសបរទេសដែលយកប្តី ឫ ប្រពន្ធខ្មែរដោយបានរៀបអាពាហ៍ពិពាហ៍ អាចទាមទាសញ្ជាតិបានលុះត្រាតែស្ត្រីឫបុរស នោះរស់នៅជាមួយគ្នារយៈពេលបីឆ្នាំក្រោយពេលចុះសំបុត្រអាពាហ៍ពិពាហ៍ ។
- ប្រជាពលរដ្ឋខ្មែរមិនបាត់សញ្ជាតិខ្មែរដោយសារការៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេសទេ ។
- កូនដែលកើតពីម្តាយឪពុកបរទេស ដែលស្នាក់នៅក្នុងប្រទេសកម្ពុជារយៈពេល ៧ ឆ្នាំ ។