Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សំនួរ

១. ពណ៌នាពីដំណាក់កាលទាំងបីនៃការលូតលាស់ដំបូងរបស់សារពាង្គកាយ ។

២. តើស្រទាប់ខ្នងទាំងបីដែលជាលទ្ធផលនៃហ្កាសស្រ្ទូស្យុងជាអ្វីខ្លះ ?

៣. ពណ៌នាពីទម្រង់របស់ស្ពែម៉ាតូសូអ៊ីត ។

៤. ចូរពណ៌នាសង្ខេបពីស្ពែម៉ាតូសូអ៊ីតដែលចេញពីពងស្វាសរហូតដល់ចាកចេញពីរាងកាយ ។

៥. តើអឺស្រ្តូសែនមាននាទីអ្វី ?

ចម្លើយ

១. ដំណាក់កាលលូតលាស់ដំបូងនៃសារពាង្គកាយៈ

  • ការកាច់សំបុកៈ ម៉ូរុលឡារីកធំធាតុ ប្រហោងមួយពេញទៅដោយធាតុរាវកើតឡើងនៅចំកណ្តាល ដែលប្លែងទៅជាទម្រង់ប្រហោងមួយហៅថាប្លាស្តូស៊ីល ។ កោសិកាប្លាស្តូស៊ីល ដេលមានរូបរាងដូច២គ្នាចាប់ផ្តើមធ្វើឯកទេសកម្ម​ ។
  • ហ្គាសស្រ្ទូឡាស្យុងៈដុំកោសិកាខាងក្នុងប្លាស្តូស៊ីសបំបែកខ្លូនជាពីរស្រទាប់ដែលបន្ទាប់មកបង្កើតបានជាស្រទាប់បីគឺអិចតូឌែម មេសូឌែមនិងអង់សូឌែម  ។ ស្រទាប់ទាំងបីក្លាយជាស្រទាប់ខ្នដំបូង ។ ស្រទាប់អ៊ិចតូឌែមនិងលូតលាស់ទៅជាស្បែកនិងប្រព័ន្ធប្រសាទ ។ ស្រទាប់អង់ដូរឌែមបង្កើតបានជាភ្នាសខាងក្នុងនៃប្រដាប់រំលាយអាហារនិងសរីរាង្គផ្សេងៗនៃប្រដាប់រំលាយអាហារ ។ ស្រទាប់កោសិកាមេសូឌែមប្លែងទៅសរីរាង្គនិងជាលិកាផ្នែកខាងក្នុងរបស់សារពាង្គកាយ  ។
  • ណីរុលឡាស្យុងៈ ជាដំណាក់កាលសំខាន់ ដែលជាដំណាក់កាលលូតលាស់របស់ប្រព័ន្ធ ។

២. ស្រទាប់ខ្នទាំងបីដែលជាលទ្ធផលនៃហ្គាលស្រ្ទូឡាគឺអិចតូឌែម មេសូឌែមនិងអង់ដូឌែម ។

៣. ទម្រង់ស្ពែម៉ាតូសូអ៊ីតៈ

          ស្ពែម៉ាតូសូអ៊ីតចែកជាបីផ្នែកៈ ផ្នែកក្បាល កណ្តាល និងផ្លាសែល ( កន្ទុយ ) ។

          ក្បាលៈ មានណ្វៃយ៉ូធំមួយដែលមានចំនួនក្រូម៉ូសូមអាប្លូអ៊ីត ។ ផ្នែកខាងលើនៃណ្វៃយ៉ូមានថង់មួយដែរពេញដោយអង់ស៊ីមហៅថា អាក្រូសូម​ ។​​

          ផ្នែកកណ្តាលៈ ឬសរបស់ផ្លាសែលរុំព័ទ្ធដោយមីតូសកុងឌ្រី ។

          ផ្លាសែលៈ សម្រាប់ផ្លាស់ទី ៕                               

៤. សង្ខេបស្ពែម៉ាតូសូអ៊ីតដែលចេញពីពងស្វាសរហូតដល់ចាកចេញពីរាងកាយៈ មុននិងទឹកកាមចេញពីរាងកាយក្រពេញខូពែបញ្ចេញធាតុរាវជាបាសសម្រាប់បន្សាបអាស៊ីតអ៊ុតរិចនៃទឹកនោមក្នុងបង្ហូរនោម ។ល្បាយនៃធាតុរាវជាមួយស្ពែម៉ាតូអ៊ីតហៅថាទឹកកាម ។ ក្នុងទឹកកាម ១ mm3 មានស្ពេម៉ាតតូសូអ៊ីតប្រហែលពី ១០០ ទៅ២០០លាន ។

          ទឹកកាមចេញពីរាងកាយតាមបង្ហូរនោម ។ នៅពេលឆ្លងកាត់បង្ហូរនោមសាច់ដុំនៅក្បែរប្លោកនោម កន្រា្តក់ ។ ការកន្រ្តាក់នេះធ្វើឲ្យរន្ធបង្ហូររបស់បោកនោមបិទជិត ដែរបង្ការមិនឲ្យទឹកនោមហូរចចេញតាមបង្ហូរនោមលាយជាមួយទឹកកាម ។

៥.​អ៊ីដ្រូសែនមាននាទីក្នុងការលូតលាស់នូវលក្ខណៈភេទបន្ទាប់របស់ស្រ្តីនិងមាននាទីសំខាន់ក្នុងវដ្តរដូវ ។ ឧទាហរណ៍ៈ ធ្វើឲ្យឆ្អឹងត្រគាករីកសាយ ដើមទ្រូងលូតលាស់ជាដើម ។ វាក៏មានឥទ្ធិពលទៅលើការលូតលាស់របស់កាម៉ែតញីផងដែរ ។

សំនួ​                       


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login