រូបផ្តុំប្រព័ន្ធប្រសាទសត្វឆ្អឹងកងមាន២ផ្នែកគឺៈ
- មជ្ឈមណ្ឌលប្រសាទ រួមមានខួរក្បាលនិងខួរឆ្អឹងខ្នង ។
- បរិមណ្ឌលប្រសាទ និងសរសៃប្រសាទវិញ្ញាណនាំ និងសរសៃប្រសាទចលករ
- សរសៃប្រសាទវិញ្ញាណនាំ ដឹកនាំព័ត៌មានចេញពីសរីរាង្គទាំង៥ ទៅកាន់មជ្ឈមណ្ឌលប្រសាទ
- សរសៃប្រាសាទចលករ ចែកចេញជា៣ ប្រព័ន្ធគឺ ប្រព័ន្ធប្រសាទឆន្ទៈ ដែលបញ្ជាសាច់ដុំជាប់ឆ្អឹង , ប្រព័ន្ធប្រសាទអឆន្ទៈ ភ្ញោចក្រពេញ និងបញ្ជាសាច់ដុំនៃសរីរាង្គ និងប្រព័ន្ធណឺរ៉ូន អង់ដូគ្រីនដែលភ្ញោចក្រពេញអង់ដូគ្រីនឲ្យផលិតអរម៉ូន ។