Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក. ករណីកិច្ច ៖ ជាលក្ខណៈដែលតម្រូវមកលើកំណត់ចិត្តដោយសេរីរបស់មនុស្ស ។ គេអាចនិយាយម៉្យាងទៀតថា ករណីយកិច្ច ជាភាកិច្ច ឫការងារដែលត្រូវធ្វើ ។
- សិទ្ធិ ៖ ជាអំណាចដែលមនុស្សទទួលបានពីធម្មជាតិ និងអ្វីៗដែលមនុស្សត្រូវតែមានជាចាំបាច់សម្រាប់រស់នៅឲបានសមរម្យ និងមានសេច្តីថ្លៃថ្នូជាមនុស្ស ។
ខ. ទំនាក់ទំនងរវាងសិទ្ធិនិង ករណីយកិច្ច ៖​​
- សិទ្ធិ និងករណីយកិច្ច ជាទិដ្ឋភាពពីរដែលបំពេញគ្នាឲគ្នា និងធ្វើជាមូលដ្ឋានឲគ្នាទៅវិញទៅមក ។
- ករណីយកិច្ចដែលបំពេញឲអ្នកដ៏ទៃជាចម្លើយតបនិងសិទ្ធិរបស់អ្នកដ៏ទៃ ហើយករណីកិច្ចដែលអ្នកដ៏ទៃបំពេញឲបានជាចម្លើយតបនិងសិទ្ធិរ​បស់យើង ។
- សិទ្ធិ និងករណីយកិច្ច ត្រូវមានទំនាក់ទំនងជាមួយគ្នា ហើយដើរទន្ទឹមគ្នាជានិច្ចមិនអាចនៅដាច់ពីគ្នាបានទេព្រោះថា កាលណាយើងមានករណីកិច្ចចាំបាច់ត្រូវតែមានសិទ្ធិមួយសមស្របដូចនេះ ៖
  ១. បើមានតែសិទ្ធខ្វាស់ករណីយកិច្ច គឺអនាធិបតេយ្យ ។
  ២. បើមានតែករណីកិច្ចខ្វះសិទ្ធិ គឺជារបបផ្តាច់ការ ។
  ៣.​ បើគេមានទាំងសិទ្ធិ មានទាំងករណីកិច្ច គឺជាប្រជាធិប​តេយ្យ ។
គ. ឧទាហរណ៍
- សិស្សមានសិទ្ធសំណូមពរ ​ឫស្នើរឲមានគ្រូពន្យល់ចំណុចណាមួយនៃមេរៀនដែលមិនទាន់យល់ឲគ្រូពន្យល់ម្តងទៀត ឯគ្រូមានករណីកិច្ចពន្យល់សិស្សឲយល់តាមសំណើរបស់សិស្ស
(នេះជាករណីកិច្ចរបស់គ្រូឆ្លើយតបននិងសិទ្ធរបស់កូនសិស្ស)
- គ្រូមានសិទ្ធិដាក់លំហាត់ ​ឫបញ្ហាឲសិស្សបំពេញករណីកិច្ចការអ្វីមួយ ។ សិស្សឆ្លើយសំណួរបស់គ្រូដើម្បីបំពេញករណីកិច្ចជូនគ្រូ (ករណីយកិច្ចដែលសិស្សបំពេញឲគ្រូ គឺជាចម្លើយតបនិងសិទ្ធរបស់គ្រូ) ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login