ពលរដ្ឋខ្មែរម្នាក់ៗមានសិទ្ធិដូចជា៖
- សិទ្ធិនយោបាយៈ ប្រជាពលរដ្ឋម្នាក់ៗមានសេរីភាពក្នុងការនិយាយស្តីក្នុងការផ្សព្វផ្សាយព័ត៌មាន ក្នុងការប្រជុំ ក្នុងការប្តឹងតវ៉ា មានសិទ្ធិបោះឆ្នោត និងឈរឈ្មោះឱ្យគេបោះឆ្នោត មានសិទ្ធិបង្កើតសមាគម និងគណបក្សនយោបាយ។
- សិទ្ធិសេដ្ឋកិច្ចៈ ប្រជាពលរដ្ឋម្នាក់ៗមានសិទ្ធិផ្ទាល់ខ្លួន មានសិទ្ធិលក់ដូចទ្រព្យសម្បត្តិស្របច្បាប់របស់ខ្លួន មានសិទ្ធិជ្រើសរើសការងារសមស្របតាមសមត្ថភាពរបស់ខ្លួន។
- សិទ្ធិវប្បធម៌ៈ ប្រជាពលរដ្ឋម្នាក់ៗទទួលការអបរំ ទទួលព័ត៌មាន សិទ្ធិនិយាយស្តី ការប្រើប្រាស់ភាសា និងគោរពប្រពៃណីទំនៀមទម្លាប់របស់ខ្លួន។
ប៉ុន្តែការប្រើប្រាស់សិទ្ធិសេរីភាពរបស់មនុស្សម្នាក់ៗមិនត្រូវធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ សន្តិសុខ និងប៉ះពាល់ដល់សង្គមជាតិឡើយ។