បុព្វហេតុចម្បងដែលនាំឱ្យមានការបង្កើតសិទ្ធិមនុស្សគឺ៖
- ភាពមហន្តរាយដ៏គួរឱ្យតក់ស្លុតដែលបង្កឡើងដោយសង្គ្រាមលោកលោកទី២ មកលើមនុស្សទំហំធំធេង។
- ភាពខ្លោចផ្សារហួសប្រមាណដែលកើតឡើងពីមហន្តរាយនេះបានជំរុញទឹកចិត្តអ្នកប្រាជ្ញដែលមានទឹកចិត្តស្រលាញ់មនុស្សជាតិ និងសន្តិភាពធ្វើការតស៊ូយ៉ាងស្វិតស្វាញក្នុងការតាក់តែងនូវឯកសារសិទ្ធិមនុស្សនេះឡើងសំដៅទប់ស្កាត់សង្គ្រាមលោកនាពេលអនាគត។