ភាពគ្មានការងារធ្វើ ធ្វើឱ្យមានផលប៉ះពាល់នៅក្នុងសង្គមសេដ្ឋកិច្ចមាន:
-ការបាត់បង់ធនធានមនុស្ស ភាពគ្មានការងារធ្វើ ធ្វើឱ្យមនុស្សបាត់បង់នូវជំនាញដែលពួកគេទទួលបានពីការបណ្ដុុះបណ្តាល។
-ការបាត់បង់ផលិតផលការងារនិងចំណូលរបស់ពលរដ្ឋ គឺជាផលប៉ះពាល់ដ៏ធំមួយ ដែលនឹងបង្កើតឱ្យមានផលប៉ះពាល់ផ្សេងៗទៀតជាច្រើន។
-ភាពលំបាកវេទនារបស់ជនដែលគ្មានការងារធ្វើ ធ្វើឱ្យថយចុះនូវលទ្ធភាពផលិតទំនិញនិងសេវាកម្ម ដែលផ្តល់ផលប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច។អ្នកដែលទទួលឥទ្ធិពលខ្លាំងជាងជនដែលគ្មានការងារធ្វើឬមានការងារធ្វើ តែមានចំណូលតិច។