2020-10-22 11:05
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ខ្លឹមសារសំខាន់ៗដែលត្រូវមាននៅក្នុងកម្មវិធីជាតិ សម្រាប់នីតិសម្បទានិងអភិវឌ្ឍន៍មានចំនួន៦គឺ:
-រដ្ឋមានតួនាទីជាអ្នកគ្រប់គ្រង
-នយោបាយម៉ាក្រូសេដ្ឋកិច្ចនិងការកែលំអខាងផ្នែកលិខិតបទដ្ឋាននិងរចនាសម្ព័ន្ធរដ្ឋបាល
-ការកសាងធនធានមនុស្ស
-ការកសាងនិងអនវត្តគោលនយោបាយរបស់រដ្ឋក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្ត
-ការកសាងនិងអនុវត្តន៍គោលនយោបាយពាណិជ្ជកម្មនិងសហប្រតិបត្តិការអន្តរជាតិ
-ការកសាងនិងអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជនបទដែលមានគោលដៅដោះស្រាយគម្លាតរវាងទីក្រុងនិងជនបទជួយឱ្យប្រជារាស្រ្តទួទៅមានសុខុមាលភាពនិងសន្តិសុខ
Answer 2
ដើម្បីទាក់ទាញការវិនិយោគ រដ្ឋត្រូវយកចិត្តទុកដាក់លើបញ្ហាមួយចំនួនគឺ:
-ការកសាងនិងអនវត្តគោលនយោបាយរបស់រដ្ឋក្នុងការរៀបជាចំហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្ដ ហើយក្នុងករណីខ្វះថវិកា រដ្ឋជាអ្នកស្វែងរកថវិកា ដើម្បីសម្របសម្រួលនិងទាក់ទាញអ្នកវិនិយោគទុនជាតិនិងអន្តរជាតិ។
-ការកសាងនិងអនុវត្តន៍គោលនយោបាយពាណិជ្ជកម្មនិងសហប្រតិបត្តិការអន្តរជាតិ ពោលគឺសមាហរណកម្មសេដ្ឋកិច្ចដោយភ្ជាប់ប្រព័ន្ធសេដ្ឋកិច្ចជាតិទៅនឹងប្រព័ន្ធសេដ្ឋកិច្ចពិភពលោក។ក្នុងការទាក់ទាញការវិនិយោគ រដ្ឋត្រូវឈរលើ:
•ការសម្របសម្រួលការអនុវត្តគ្រោះពន្ធនាំចូលនិងរក្សាបានសន្តិសុខសង្គម។
•ការពារផលប្រយោជន៍ជាតិនិងការពារផលិតផលក្នុងស្រុក។