Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក្រុមដែលកើតឡើងក្រោយក្រុមកេននិយមមាន:

-ក្រុមអ្នកកេននិយមថ្មី ក្រុមនេះមានទស្សនៈថា ដើម្បីស្នើឡើងយកមីក្រូសេដ្ឋកិច្ចជាមូលដ្ឋាននៃម៉ាក្រូសេដ្ឋកិច្ចកេននិយម ចំណុចរួមនោះគឺត្រូវមានលក្ខណៈសំខាន់ត្រង់សិក្សាស៊ីជម្រៅលើសញ្ញាណទាំងឡាយដែលបកស្រាយដោយលោកកេនអំពីអនុសញ្ញានិងអំពីភាពមិនពិតប្រាកដត្រង់ចំណុច:

•តម្លៃនៃព័ត៌មាននិងថ្លៃប្រសិទ្ធភាព

•ភាពមិនពិតប្រាកដ

-ទ្រឹស្តីសមតាចំពោះតម្លៃថេរ ក្រុមនេះមានទស្សនៈសិក្សាអំពីលទ្ធផលនៃការកំណត់រយៈពេលក្នុងការរៀបសម្រួលថ្លៃ ពោលគឺជាករណីទូទៅនៃទីផ្សារដែលគ្មានស្នងការប៉ាន់តម្លៃ។ ក្រុមនេះផ្សះផ្សារក្រុមអ្នកនិយមសម័យថ្មីនិងក្រុមកេននិយម ដោយចង្អុលប្រាប់តាមកាលៈទេសៈនូវក្របខ័ណ្ឌទ្រឹស្តីរបស់ក្រុមនីមួយៗថា មានភាពសមហេតុផល។

ក្រុមនិយ័តកម្ម ក្រុមនេះមានទស្សនៈលើ ការចោទជាបញ្ហាអំពីសំណាក់អ្នកសេដ្ឋកិច្ចធំៗលើរឿងមិនពិតអំពីចរិតមានតែឯងនៃទីផ្សារបែបនេះ ដែលនាំទៅរកគោលគំនិតជាច្រើន ដែលបានជួបប្រទះនូវជោគជ័យដ៏ធំមួយគឺ:

•ចំណងទាក់ទងរវាងចំណុច៣

•ការវិភាគមួយអំពីប្រវត្តិសាស្រ្តនិងសង្គម

•សារៈសំខាន់នៃប្រាក់បៀវត្សខ្ពស់

•វិធីនិយ័តកម្ម

•ផលទុនបៀវត្ស

-សេដ្ឋកិច្ចនៃកិច្ចព្រមព្រៀង ក្រុមនេះមានទស្សនៈថា ដើម្បីសម្គាល់បណ្តាកិច្ចព្រមព្រៀងក្រៅទីផ្សារទាំងឡាយដែលជាមូលដ្ឋាននិងជាអ្នកបង្កឱ្យមានបណ្តាទំនាក់ទំនងនៃទីផ្សារ មានដូចជា រូបិយវត្ថុ កិច្ចព្រមព្រៀងកេននិយមអំពីផលិតភាពជាដើម។

 

 


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login