Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
General Knowledge
2020-12-10 23:56

សំណុំរឿងដំបូងខ្មែរក្រហមឈ្មោះ សំណុំរឿង 001 ហើយកាត់ទោស លោក កាំង ហ្កេកអ៊ាវ ហៅឌុច។ ចេញសាលក្រមនៅថ្ងៃទី 21 កក្កដា 2010 អង្គជំនុំជម្រះសាលាដំបូងរកឃើញថាឌុច មានពិរុទ្ធភាពពីបទ៖

• ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ:

- ការធ្វើទុក្ខបុកម្នេញដោយមូលហេតុនយោបាយ

-ការសម្លាប់រង្គាល រួមទាំងការធ្វើមនុស្សឃាត

-ការធ្វើឱ្យទៅជាទាសករ

-ការដាក់ក្នុងមន្ទីរឃុំឃាំង

-ការធ្វើទារុណកម្ម

-អំពើអមនុស្សធម៌ផ្សេងៗទៀត។

• ការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាក្រុងហ្សឺណែវឆ្នាំ 1949៖

-ការធ្វើមនុស្សឃាតដោយចេតនា

-ការធ្វើទារុណកម្ម និងការធ្វើបាបដោយអមនុស្សធម៌

-ការបង្កដោយចេតនាឱ្យមានរបួសធ្ងន់ធ្ងរ ឬឱ្យមានការឈឺចាប់លើរាងកាយ ឬសុខភាព

-ការដកហូតដោយចេតនាលើឈ្លើយសឹក ឬជនសុីវិលនូវសិទ្ធិទទួលបានការកាត់ទោសដោយយុត្តធម៌ និងទៀតត្រង់

-ការឃុំខ្លួនជនសុីវិលដោយខុសច្បាប់។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login