លក្ខណៈដូចគ្នារវាង សភាវគតិ ទម្លាប់និងបញ្ញាគឺទាំងបីនេះសុទ្ធតែនៅក្រោមអំណាចត្រួតត្រារបស់តណ្ហាទាំងពីកំណើតមក ។
លក្ខណៈខុសគ្នារវាងសភាវៈគតិ ទម្លាប់ និងបញ្ញា ៖
- សភាវៈគតិនិងទម្លាប់ខុសគ្នាត្រង់ទម្លាប់ជាចំណេះមានឬសជាបញ្ញាកើតឡើងពីការហ្វឹកហាត់ ឯសភាវគតិ ជាចំណេះធ្វើពីកំណើតដោយមិនបាច់គិតពីចារណា ។
- បញ្ញាខុសពីទម្លាប់ត្រង់បញ្ញា ដោះស្រាយបញ្ហាដោយជម្រើសល្បិចមធ្យោបាយ ដើម្បីសម្របតាមស្ថានការណ៍ និងកាលៈទេសៈ ឯទម្លាប់ដោះស្រាយបញ្ហាតាមការធ្លាប់ តាមឯកទេសនិងស្លាប់ក្រឡា ។ ទម្លាប់និងសភាវគតិ ខុសពីបញ្ហាត្រង់ទម្លាប់និងសភាវគតិមានលក្ខណៈរឹងស្លាប់ក្រឡា ចង្អៀតដោយមិនបានពិចារណា ឯបញ្ញាមានលក្ខណៈទន់ភ្លន់ បត់បែន ផ្លាស់ប្តូរ ប្រែប្រួល សម្របតាមកាលៈទេសៈនិងស្ថានការណ៍ក្នុងដំណោះស្រាយបញ្ហា ។