Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
General Knowledge
2020-12-11 07:04

ពួកខ្មែរក្រហមបានរៀនពីបរទេសដូចជា ៖

- ខ្មែរក្រហមត្រូវបានគេបញ្រ្ជាបអំពីទ្រឹស្តីម៉ាក្ស-លេនីន , ទ្រឹស្តីម៉ោង សេទុង , យុទ្ធសាស្រ្តតស៊ូទ័ពព្រៃ និងទ្រឹស្តីសង្រ្គាមប្រជាជន ថែមទាំងបានបណ្តុះបណ្តាលទាំងផ្នែកទ្រឹស្តី យោធា និងបានផ្គត់ផ្គង់ដល់កម្មាភិបាលកម្ពុជានៅប្រទេសវៀតណាម

-ទៅសិក្សានៅបារាំង ហើយបានពង្រីកបទពិសោធន៍នយោបាយ និងក្លាយជាសកម្មជន ហើយដើរតាមគំរូស្តាលីនដែលមានសភាពរឹងត្អឹង ផ្តាច់ការនិង គាបសង្កត់

- យល់ដឹងពីប្រវត្តិបដិវត្តន៍បារាំង គំនិតនៃការរីកចម្រើននិង សណ្តាប់ធ្នាប់នយោបាយ

- ការពិភាក្សាវែកញែក ដើម្បីទទួលបានឯករាជ្យសម្រាប់ប្រទេសកម្ពុជា

-មហាលោតផ្លោះ គឺជាផែនការកំណែទម្រង់សេដ្ឋកិច្ច និងសង្គមមួយ ដើម្បីបង្កើនការអភិវឌ្ឍឱ្យបានឆាប់រហ័សក្នុងប្រទេសចិន បានទាក់ទាញទឹកចិត្តមេដឹកនាំខ្មែរក្រហមឱ្យចាប់អារម្មណ៍ជាខ្លាំង

-ការសិក្សាពីបដិវត្តន៍វប្បធម៌ គឺការបណ្តុះ គំនិតថ្មី វប្បធម៌ថ្មី ប្រពៃណីថ្មី និងទម្លាប់ថ្មី

-ពួកគេបានទទួលមនោគមវិជ្ជាកុម្មុយនីស្តពីបរទេស និងបានអនុវត្តអ្វីដែលពួកគេបានសិក្សា នៅពេលដែលពួកគេឡើងកាន់អំណាច។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login