ទោះជាពួកគេមិនមានលទ្ធិភាពក្នុងការសិក្សាក្នុងសាលាក៏ដោយ ប៉ុន្តែដោយសារការស្រលាញ់ការសិក្សា,ការអត់ធ្មត់និងការជាក់ចិត្តក្នុងមុខវិជ្ជាដែលខ្លួនចូលចិត្តពូកគេបានប្រឹងប្រែដោយមិនគិតពីភាពនឿយហត់អ្វីទាំងអស់។ពួកគេបានសំរេចការតាំងចិត្តរបស់គេនិងបានផ្តល់ផលប្រយោជន៍ជាច្រើនដល់មនុស្សជាតិ....ពួកគេបានក្លាយជាអ្នកវិទ្យាសាស្រ្ត,អ្នកនយោបាយ,អ្នកអក្សរសិល្ប័ ដែលមានឥទ្ធិពលក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ ។ តើអ្នកទាំងនោះជានណាគេសូមអាននូវប្រវត្តិសង្ខេបខ្លះរបស់ជនដ៏អស្ចារ្យទាំងនោះ ដូចខាងក្រោម៖
១. Frederick Douglass
Frederick Douglass កើតក្នុងត្រកូលគ្រួសារទាសករនៅរដ្ឋ Maryland ។ កាលពីនៅកុមារភាពគាត់បានព្យាយាមរៀនអក្សរដោយខ្លួនឯង ពេលគ្រួសាររបស់គាត់កំពុងរស់នៅទីក្រុង Baltimore ។ តាំងពីពេលនោះមកគាត់បានតែងតែព្យាយាមស្វែងរកឪកាសដើម្បី ធ្វើការផ្លាស់ប្តូរចំនេះដឹងតាមរយៈការអានសៀវភៅជាច្រើន។
នៅពេលមានអាយុ ២០ ឆ្នាំគាត់បានរួចផុតពីរបបទាសករហើយបានទៅ រស់នៅរដ្ឋ Massachusetts។ នៅទីនោះគាត់នៅតែបន្តការសិក្សាដោយខ្លួនឯង អប់រំដោយខ្លួនឯងជានិច្ច។ ក្រោយមក គាត់បានក្លាយជាអ្នកអក្សរសិល្ប៍ម្នាក់ ល្បីល្បាញ គាត់ជាអ្នកប្រឆាំងនឹងទាសករដែលមានឥទ្ធិពលក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិច។
២. Ando Tada
Ando Tada គឺជាស្ថាបត្យករជនជាតិ ជប៉ុនដ៏ល្បីល្បាញម្នាក់ ទោះជា គាត់មិន ដែល បាន ឆ្លង កាត់ថ្នាក់បណ្តុះបណ្តាល ពីផ្នែកសា្ថបត្យកម្មក៏ដោយ។គាត់ធ្លាប់ប្រកបរបរ ជា អ្នក រត់តាក់ស៊ី ជាអ្នកប្រដាល់ ជាកម្មករសំនង់ មុនពេលគាត់បានចាប់ផ្តើមរៀនសូត្រដោយខ្លួនឯងរហូតបានក្លាយជាសា្ថបត្យករមា្នក់។ គាត់ធ្លាប់ធ្វើដំនើរផ្សង់ព្រេងក្នុងពិភពលោកដើម្បីសិក្សា ពីប្រភេទសំនង់ ដ៏អស្ចារ្យនិងរៀនសូត្រអំពីសំនង់ទាំងនោះ៕ ក្នុងឆ្នាំ ១៩៦៩ គាត់បានបង្កើត ក្រុមហ៊ុនសា្ថបត្យកម្មមួយឈ្មោះថា Ando Tada ។
សំនង់អគារនៅ Sumiyoshi បានសាងសង់ហើយជាស្ថាពរក្នុងឆ្នាំ ១៩៧២ ជាស្នាដៃដំបូងរបស់គាត់ ជាសំនង់ដែលមានលក្ខណៈពិសេសរបស់គាត់ដោយផ្ទាល់។ ក្នុងឆ្នាំ ១៩៩៥ Ando បានទទួលរង្វាន់ Pritzker និង ប្រាក់ ១០០០០០ ដុល្លា ។ គាត់បានប្រគល់ប្រាក់ទាំងអស់នោះ អោយទៅឲ្យកុមារកំព្រាក្នុងសោកនាដកម្មរញ្ជួយដី នៅ Hanshin ។
៣.បណ្ឌិត Janes Goodall
បណ្ឌិត Janes Goodall គឺជាសាស្រ្តចារ្យម្នាក់ដែលចូលរួមការពារបរិសា្ថនយ៉ាងសកម្មព្រមពេលជាមួយគា្ននេះដែរគាត់ក៏ជាអ្នកថែរក្សា សន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ។ គាត់គឺជាអ្នកស្រាវជ្រាវ ដ៏ល្បីល្បាញម្នាក់ក្នុងផ្នែកការពារ ជីវិតសត្វ និង ការពារបរិស្ថាន។ ក្នុងឆ្នាំ ១៩៦០, គាត់មានអាយុជាង ២០ ឆ្នាំ គាត់បានចំនាយពេល៤០ឆ្នាំ ក្នុងការសិក្សាស្រាវជ្រាវ អំពីជីវិតសត្វ ក្នុងទ្វីបអាហ្រ្វិច។ គេបាននិយាយថាសា្នដៃស្រាវជ្រាវរបស់គាត់ពិតជាមានឥទ្ធិពលដល់ពិភពលោកទាំងមូលជាពិសេស ដល់ពិភពសត្វនៅលើផែនដីយើងនេះ។ រឿងដែលគួរឲ្យមានការភ្នាក់ផ្អើលនោះ ភាគច្រើនស្នាដៃរបស់គាត់ គឹគាត់បានសិក្សាស្រាវជ្រាវនៅពេលដែលគាត់មិនដែលបានឆ្លងកាត់ថ្នាក់បណ្តុះបណ្តាលណាមួយពីមុនមកសោះ។
បណ្ឌិត Janes Goodall បានទទួលពាន់រង្វាន់ និង កេរ្តិ៍ឈ្មោះជាច្រើន ក្នុងនោះរួមមាន ពាន់រង្វាន់សន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងឆ្នាំ ២០០២ ,មេដាយ Benjamin Franklin ក្នុងការវិស័យវិទ្យាសាស្រ្ត ឆ្នាំ២០០៣ និងមានពាន់រង្វាន់ជាច្រើនទៀតដែរគាត់បានទទួល។
៤. Michael Faraday
Michael Faraday គឺជាអ្នកប្រាជ្ញផ្នែក គីមីវិទ្យា និង រូបវិទ្យា ដែលបានរួមចំនែកយ៉ាងច្រើនក្នុងវិស័យអគ្គីសនី និង គីមីវិទ្យា ។គាត់ កើតនៅក្នុងគ្រួសារក្រីក្រមួយដែលមានកូនចំនួន ៤ នាក់ Faraday មានលិទ្ធភាពទទួលបានចំនេះដឹងមូលដ្ឋានបន្តិចបន្តួច តែកុមារ Faraday ជាក្មេងឧស្សាហ៍ ព្យាយាមចូលចិត្តសិក្សា និង ប្រឹងប្រែង សិក្សាដោយ ខ្លួនឯងមិនខ្លាចការនឿយហត់។
កាលអាយុបាន១៤ឆ្នាំ គាត់បានហាត់ការងារក្នុង ហាងលក់សៀវភៅមួយកន្លែង។ក្នុងរយៈពេល ៧ឆ្នាំដែលគាត់បានហាត់ការងារនោះ គាត់បានអានសៀវភៅជាច្រើន ក្នុងនោះមានសៀវភៅរបស់ លោកIsaac Watts ដែលសរសេរ អំពីការបើកទូលាយបញ្ញា គាត់ចាប់ផ្តើមមានការជាក់ចិត្ត នឹងដំនើរការរបស់ទ្រឹស្តី និង ទស្សនៈក្នុងសៀវភៅនោះ។ ចាប់ពីពេលនោះមកគាត់បានបង្ហាញចេញថា គាត់មានទេពកោសល្យខាងវិទ្យាសាស្រ្ត ជាពិសេស ផ្នែក កំលាំងអគ្គសនី។
ទោះបីជា Faraday បានទទួលការសិក្សាតិចតួចក្នុងសាលា និង មានការយល់ដឹងផ្នែកគណិតវិទ្យាជាន់ខ្ពស់តិចក៏ដោយប៉ុន្តែគាត់គឺជាអ្នកវិទ្យាសាស្រ្តដែលមានទំនុកចិត្តក្នុងការស្រាវជ្រាវក្នុងប្រវត្តិវិទ្យាសាស្រ្ត។ គាត់គឺសាស្រ្តចារ្យផ្នែកគីមីវិទ្យា ដំបូង គេក្នុង វិទ្យាសា្ថន រាជាណាចក្រអង់គ្លេស ហើយបានរក្សាដំនែង នេះជារៀងរហូតមកក្នុង ជីវិតរបស់គាត់។
៥. Orville Wrigh និង Wilbur Wrigh
ពីរនាក់បងប្អូនត្រកូល Wright គឺជាអ្នកពិសោធន៏ដែលអាចធ្វើឲ្យយន្តហោះអាចហោះបានដំបូងគេលើពិភពលោកដែលមានឈ្មោះថា Orville Wrigh និង Wilbur Wrigh ។
ការហោះដំបូងគេក្នុងប្រវត្តិសាស្ររបស់មនុស្សជាតិ បានប្រព្រឹត្តិទៅនៅ Kill Devil ភាគខាងជើងអាមេរិច ក្នុងថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ១៩០៣។ ពួកគេទាំងពីអ្នកបានសាកល្បង ម្នាក់ ២ដង ក្នុងពេលនោះ។ ពួកគេបានសាកល្បងទទួលបានជោគជ័យជារឿងដ៏គួរអោយអស្ចារ្យ ព្រោះពួកគេមិនដែលបានឆ្លងកាត់ការបណ្តោះបណ្តាលខាងបច្ចេកទេសមកពីមុននោះទេ។ ជោគជ័យរបស់ពួកគេបានកើតឡើងដោយការជាក់ចិត្តរបស់ពួកគេក្នុងវិស័យបច្ចេកទេស និង អាកាសចរណ៍។ បងប្អូនគេទាំងពីរនាក់នេះបានធ្វើឲ្យសុបិន្តក្លាយជាការពិតក្នុងប្រវតិ្តសាស្រ្តរបស់មនុស្សជាតិ។
៦. Srinivasa Ramanujan
Srinivasa Ramanujan គឺជាគណិតវិទូ ជនជាតិឥណ្ឌា។ ត្រូវបានគេស្គាល់ថា ទោះជាមិនបានទទួលការអប់រំផ្នែកគណិតវិទ្យាបានជ្រៅជ្រះ ក៏មានស្នាដៃរួមចំនែកក្នុងផ្នែកសំខាន់ៗរបស់គណិតវិទ្យាដូចជា គណិតវិភាគ ទ្រឹស្តីលេខ ស្វីត.....។គាត់កើត និង បានធំធាត់ឡើងនៅ Erode, Tamil Nadu ប្រទេសឥណ្ឌា។ គាត់ចាប់ផ្តើមសិក្សាគណិតវិទ្យាចាប់តាំងពីអាយុ១០ឆ្នាំ។
គាត់បានបង្ហាញចេញសមត្ថភាពផ្នែកគណិតវិទ្យា នៅពេលគាត់ទទួលបានសៀវភៅ ត្រីកោណមាត្រជាន់ខ្ពស់មួយក្បាលរបស់លោក Loney។ អាយុបាន១៣ឆ្នាំ គាត់បានស្វែងយល់ច្បាស់អំពីសៀវភៅនេះ និង ចាប់ផ្តើមស្វែងរកការសិក្សាស្រាវជ្រាវដោយខ្លួនឯងក្នុងទ្រឹស្តីគណិតវិទ្យា។ អាយុបាន ១៧ឆ្នាំ គាត់បានចាប់ផ្តើមសិក្សាសា្រវជ្រាវអំពីចំនួន Bernoulli និង Euler-Mascheroni ដោយខ្លួនឯង ។ក្នុងខ្សែជីវិតដ៏ខ្លីរបស់គាត់(១៨៨៧ ១៩២០) គាត់បានធ្វើការប្រកាសសា្នដៃរកឃើញរបស់គាត់ជិត ៣៩០០ លិទ្ធផល ដែលភាគច្រើនជាប់ពាក់ពន្ធ័នឹង សមីការ និងវិសមីការ ដែលរហូតមកដល់សព្វថ្ងៃនេះភាគច្រើនបានទទួលការគាំទ្រថាមានភាពត្រីមត្រូវ។ ទស្សនាវដ្តីរបស់ឥណ្ឌាមាន ឈ្មោះថា Ramanujan ត្រូវបានបង្កើតឡើងក្នុងគោលដៅដើម្បីសំរាប់បោះពុម្ពផ្សាយស្នាដៃសិក្សាស្រាជ្រាវរបស់គាត់។
៧.Mark Twain
Mark Twain ត្រូវបានគេស្គាល់ថាជាអ្នកអក្សរសិល្ប៍ដ៏ល្បីល្បាញម្នាក់ជនជាតិអាមេរិច។ ឈ្មោះពិតរបស់គាត់គឺ Samuel Langhorne Clemens កើតនិងប្រសូត្រ ក្នុងត្រកូលគ្រួសារអ្នកក្រ ក្នុងអាយុ១២ឆ្នាំ ក្រោយពីលោកឪពុកបានទទួលមរណភាពទៅគាត់ត្រូវព្យាយាមតស៊ូសព្វគ្រប់បែបយ៉ាងដើម្បីរស់ក្នុងសង្គម គាត់ធ្លាប់ធ្វើជា អ្នករៀបអក្សរ។គាត់ក៏បានធ្លាប់បោះបង់ការសិក្សាហើយទៅរៀនបើកបរកប៉ាល់ដើម្បីចិញ្ចឹមជីវីត។
ក្រោយមកគាត់បានចាប់ផ្តើម សិក្សាដោយខ្លួនឯងតាមបណ្តាលបណ្ណាល័យសាធារណមួយចំនួន ហើយបានចាប់ផ្តើមជាក់ចិត្ត ជាមួយការសរសេរកាសែត។ ជាមួយភាពជាក់ចិត្តនឹង ការសរសេរ និង និព្ធន បានជំរុញឲ្យ គាត់និព្ធន បន្តែមនូវស្នាដៃអក្សរសិល្ប៏មួយចំនួន ដែលប្រកបដោយអត្ថន័យអប់រំក្នុងសង្គម។