Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Charlie
2021-07-29 11:10

ចូររៀបរាប់តាមដែលអ្នកបានដឹង កាន់តែច្រើនកាន់តែល្អ


Answer 2


user icon
Chap Narith
2021-11-16 12:53

ព្រះរាជាណាចក្រកម្ពុជា ដោយនាមសាមញ្ញ កម្ពុជា (កាំ-ពុ-ជា) ឬ ប្រទេសខ្មែរ គឺជាប្រទេសមួយស្ថិតនៅផ្នែកខាងត្បូងនៃឧបទ្វីបឥណ្ឌូចិន ក្នុងអនុតំបន់អាស៊ីអាគ្នេយ៍។ កម្ពុជាមានផ្ទៃក្រឡាសរុប ១៨១,០៣៥ សហាតិមាត្រការ៉េ លាតសន្ធឹងក្នុងរាងពហុកោណស្ទើរស្មើជ្រុង មានព្រំប្រទល់ជាប់ប្រទេសថៃនៅភាគខាងលិចនិងពាយ័ព្យ ប្រទេសឡាវនៅភាគឦសាន្ត ប្រទេសវៀតណាមនៅភាគខាងកើត និងឈូងសមុទ្រថៃ​នៅភាគនិរតី។

ដោយមានប្រជាជន​ជាង ១៥ លាននាក់ កម្ពុជាស្ថិតក្នុងលំដាប់ទី៧២​ក្នុង​​លោក ទី២៧ក្នុងទ្វីបអាស៊ី និងទី៧ក្នុងអាស៊ីអាគ្នេយ៍។ ប្រជាជនជិតពាក់កណ្តាលប្រមូលផ្តុំកុះករនៅតំបន់វាលរាប ទំហំប្រហែល ១៤% នៃផ្ទៃសរុប។ សាសនាជាផ្លូវការ គឺ ព្រះពុទ្ធសាសនាថេរវាទ ដែលកាន់ដោយប្រជាជនប្រហែល ៩០%។ ជន​ជាតិ​ភាគ​តិច​ក្នុង​ប្រទេស​នេះ រួមមាន: ជនជាតិវៀតណាម ចិន ចាម និង​កុលសម្ព័ន្ធភ្នំ ៣០ ជនជាតិផ្សេងៗ​ទៀត។ រាជធានី​ និង ទីក្រុង​ធំ​បំផុតគឺ ​ភ្នំពេញ ដែលជា​មជ្ឈមណ្ឌល​នយោបាយ សេដ្ឋកិច្ច និង ​វប្បធម៌​នៃ​កម្ពុជា។ កម្ពុជាជារដ្ឋឯកភាព ក្រោមរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ​ និងរបបរដ្ឋសភាប្រជាធិបតេយ្យ ដែលមានព្រះបាទនរោត្តម សីហមុនី ជ្រើសតាំងដោយក្រុមប្រឹក្សារាជសម្បត្តិ ជាព្រះមហាក្សត្រ​ និងជាព្រះប្រមុខរដ្ឋ។ ប្រមុខរាជរដ្ឋាភិបាល មានហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជាមេដឹកនាំដែលកាន់តំណែងយូរបំផុតនៅ​អាស៊ី​អាគ្នេយ៍​ ដែលបានដឹកនាំប្រទេសកម្ពុជាអស់រយៈពេលជាង ​៣០ ឆ្នាំមក​ហើយ។ ឯមេដឹកនាំចលនាប្រឆាំងនិងដែលមានប្រជាប្រិយបំផុតក្នុងសង្គមខ្មែរគឺ សម-រង្សុី ដែលធ្លាប់បានជាប់ជាតំណាងរាស្រ្តនៃនីតិកាលទី១ ឆ្នាំ១៩៩៣ មក។

ឈ្មោះ​បុរាណ​របស់​កម្ពុជា​គឺ "កម្ពុជៈ" (សំស្ក្រឹត: कंबुज)។ នៅ​ឆ្នាំ​ ៨០២ ​នៃ ​គ.ស. ព្រះ​បាទ​ជ័យវរ្ម័នទី២​បាន​ប្រកាស​ព្រះ​អង្គ​ឯង​ជា​ព្រះ​មហាក្សត្រ ដែលយើងអាចសម្គាល់ឃើញនូវ​ការ​ចាប់កំណើត​នៃ​មហារាជាណាចក្រ​ខ្មែរ ដ៏រុងរឿង​អស់​រយៈពេល​ជាង​ ៦០០​ ប្លាយឆ្នាំ ហើយ​ព្រះ​មហាក្សត្រ​សោយ​រាជ្យ​បន្ត​បន្ទាប់ពីទ្រង់នោះ បានបន្ត​ត្រួតត្រាមួយ​ភាគធំ​នៃ​អាស៊ី​អាគ្នេយ៍ និង​​ប្រមូលផ្ដុំ​អំណាច ព្រម​ទាំង​ភោគ​ទ្រព្យ​​ច្រើន​លើស​លប់ជាងគេ។ ព្រះ​រាជាណាចក្រឥណ្ឌូបនីយកម្ម​មួយនេះ​បាន​កសាង​ប្រាសាទ​បូជនីយដ្ឋាន​នានា ដូចជា​អង្គរវត្ត និង​បាន​សម្រួល​ដល់​ការ​ផ្សព្វផ្សាយ​សាសនាព្រហ្មញ្ញ​ ហើយនិងព្រះពុទ្ធសាសនា​នៅ​អាស៊ី​អាគ្នេយ៍​មួយភាគធំ។ បន្ទាប់​ពី​ការ​ធ្លាក់សម័យ​អង្គរ​ទៅកណ្ដាប់ដៃនៃអយុធ្យា​នៅ​សតវត្ស​ទី​១៥មក កម្ពុជា​បាន​ប្រែ​ក្លាយ​ជា​ប្រទេស​ចំណុះ​មួយ​នៅ​ចន្លោះ​ប្រទេស​ជិត​ខាង​របស់​ខ្លួន​រហូត​ដល់​ប្រទេស​ត្រូវ​បាន​ធ្វើ​អាណានិគមកិច្ច​ដោយ​ពួក​បារាំង​នៅ​ពាក់​កណ្ដាល​សតវត្ស​ទី​១៩។ កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​បារាំង​មក​វិញ​នៅ​ឆ្នាំ ១៩៥៣។

សង្គ្រាមវៀតណាមបាន​រីក​រាល​ដាល​ដល់​កម្ពុជា ដែល​ធ្វើ​ឱ្យ​មាន​ការ​ងើប​ឡើង​របស់​ពួក​ខ្មែរក្រហម ដែល​ពួកនោះបាន​ដណ្ដើម​កាន់កាប់បាន​ទីក្រុងភ្នំពេញ​នៅ​ឆ្នាំ ​១៩៧៥ ហើយ​បាន​បន្ដ​ការប្រល័យពូជសាសន៍ខ្មែរ ចាប់​ពីឆ្នាំ ១៩៧៥-១៩៧៩ និង​ក្រោយ​មក​បាន​វាយ​ប្រយុទ្ធ​នឹង​ពួក​យួន​ដែល​នៅ​ពី​ក្រោយ​ខ្នង​របប​សាធារណរដ្ឋប្រជាមានិតកម្ពុជា​កំឡុង​សម័យសង្គ្រាមកម្ពុជា-វៀតណាម (១៩៧៩-១៩៩១)។ បន្ត​បន្ទាប់​ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស១៩៩១ កម្ពុជា​ត្រូវ​បាន​អភិបាលកិច្ច​មួយរយៈពេល​ខ្លី​ដោយក្រុម​បេសកកម្មសហប្រជាជាតិ (១៩៩២-១៩៩៣) ក្រោយ​ពី​ការ​បោះ​ឆ្នោត​ទៅ គេ​​ឃើញមានអ្នក​បោះ​ឆ្នោតប្រហែល ៩០%​ ​បាន​បោះ​ឆ្នោត​ ហើយអង្គការសហប្រជាជាតិ ក៏​បាន​ដកថយ​ចេញពីកម្ពុជាទៅវិញ។ រដ្ឋប្រហារឆ្នាំ១៩៩៧ បាន​ធ្វើឱ្យលោកហ៊ុន សែន និង គណបក្សប្រជាជនកម្ពុជារបស់លោក ស្ថិតនៅក្នុងអំណាចរហូតដល់ឆ្នាំ២០១៧ សព្វថ្ងៃនេះ។

កម្ពុជា​បាន​ងើប​មុខ​ឡើង​វិញ​ប៉ុន្មានឆ្នាំ​ក្រោយ​មក​ក្នុង​មណ្ឌល​នៃ​ឥទ្ធិពល​សង្គមនិយម ជា​សាធារណរដ្ឋប្រជាមានិតកម្ពុជា​រហូត​ដល់​ឆ្នាំ​ ១៩៩៣។ បន្ទាប់​ពី​ប៉ុន្មាន​ឆ្នាំ​នៃ​គម្លាត​ឆ្ងាយ ប្រជាជាតិ​ដែល​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយ​សារ​សង្គ្រាមមួយនេះ បាន​បង្រួប​បង្រួម​គ្នាឡើង​វិញ​ក្រោម​របប​រាជាធិបតេយ្យ​នៅ​ឆ្នាំ ១៩៩៣ និង​បាន​ស្គាល់នូវ​ការ​រីក​ចម្រើន​យ៉ាង​លឿន​ក្នុង​វិស័យ​សេដ្ឋកិច្ច និង​ធនធានមនុស្ស ដែល​ពេល​នោះកំពុង​តែ​រស់រានឡើង​វិញក្រោយ​ពី​ប៉ុន្មាន​ទសវត្ស​នៃ​សង្គ្រាមរដ្ឋប្បវេណី​មក។ កម្ពុជា​ធ្លាប់​មាន​កំណត់ត្រា​មួយ​ក្នុង​ចំណោម​កំណត់ត្រា​សេដ្ឋកិច្ច​ដ៏​ល្អ​បំផុត​នៅ​អាស៊ី ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម ៦,០% ក្នុងរយៈ​ពេល​ ១០ ​ឆ្នាំ​ចុង​ក្រោយ​នេះ។ វិស័យ​វាយនភណ្ឌ កសិកម្ម សំណង់ សម្លៀកបំពាក់ និង ​ទេសចរណ៍​ដ៏​ខ្លាំងក្លា​បាន​នាំ​ឱ្យ​មាន​ការ​បណ្ដាក់​ទុន​បរទេស និង​ការ​ដោះដូរ​ពាណិជ្ជកម្ម​អន្តរជាតិ។[៨] នៅ​ឆ្នាំ​២០០៥ ស្រទាប់​រ៉ែប្រេង និង​ឧស្ម័ន​ធម្មជាតិ​ត្រូវ​បាន​រក​ឃើញ​ខាង​ក្រោម​ទឹក​ក្នុង​ទឹក​ដី​កម្ពុជា និង​គ្រានោះដែរ​និស្សារណកម្ម​ពាណិជ្ជកម្មនឹង​ចាប់ផ្ដើម​ក្នុង​ឆ្នាំ ​២០១៣ ចំណូល​ប្រេង​ទាំងមូល​អាច​ជះ​ឥទ្ធិពល​ដល់​សេដ្ឋកិច្ច​កម្ពុជា​យ៉ាង​ខ្លាំង។[៩] ទោះបីមានការរីកចម្រើនខាងសេដ្ឋកិច្ចយ៉ាងណាក្ដី ពេលតែមួយក្នុងឆ្នាំ ២០១៣ នោះដែរ លិបិក្រមអភិវឌ្ឍន៍មនុស្ស (លអម) ចាត់ថ្នាក់កម្ពុជាក្នុងចំណាត់ថ្នាក់ទី១៣៨ (រួមជាមួយ លាវ) ក្នុងលក្ខខណ្ឌនៃការអភិវឌ្ឍមនុស្សចង្អុលបង្ហាញថាកម្ពុជាមានការរីកចម្រើនពីមធ្យមមកទាបមកទល់​សព្វថ្ងៃនេះ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login