Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

១. កត្តានយោបាយផ្ទៃក្នុងមានភាពល្អប្រសើរ ៖

      រាជរដ្ឋាភិបាលចង់ឲ្យប្រជាពលរដ្ឋគ្រប់រូបមានឪកាសចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋាន និងធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រង និងការផ្ដល់សេវាសាធារណៈដើម្បីឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋមូលដ្ឋាន និងកាត់បន្ថយភាពក្រីក្រ។

         រាជរដ្ឋាភិបាលធ្វើការផ្ទេរជាបណ្ដើរៗនូវមុខងារសមស្របដល់រដ្ឋបាលថ្នាក់ក្រោមជាតិទាំងធនធានហិរញ្ញវត្ថុ ធនធានមនុស្ស និងធនធានចាំបាច់ដទៃទៀតដល់មូលដ្ឋានមានលទ្ធភាពក្នុងការផ្ដល់សេវាសាធារណៈប្រកបដោយគុណភាពទៅដល់ប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

      ក្របខណ្ឌយុទ្ធសាស្រ្តស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលបានអនុម័តនៅខែមិថុនា ឆ្នាំ២០០៥ និងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ។

២. កត្តាសកលភាវូបនីយកម្ម៖

     ក្នុងបរិបទនៃសកលភាវូបនីយកម្មដែលប្រទេសជាច្រើនមានភាពរីកចម្រើនទៅមុខយ៉ាងឆាប់រហ័ស គឺត្រូវមានរដ្ឋបាលមួយដែលខ្លាំងប្រកបដោយសមត្ថភាព ភាពអាចទុកចិត្តបាន។ ដោយកត្តាបរិបទសកល និងភាពរីកចម្រើនការយល់ដឹង និងកត្តាតម្រូវការនៃសេវាសាធារណៈរបស់ពលរដ្ឋមានការរីកចម្រើន​ដូច្នេះហើយទើបនាំអោយមានការអនុវត្តប្រព័ន្ធតាមបែបវិមជ្ឈការនេះឡើងដើម្បីឆ្លើយទៅនឹងការរីកចម្រើនរបស់ប្រទេស និងការដឹកនាំប្រកបដោយបរិយាប័ន្ន។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login