ប្រឡងឆមាសលើកទី២ ថ្នាក់ទី១២
សម័យប្រឡងៈ ២៥ មិថុនា ២០១២
វិញ្ញាសាៈ ប្រវត្តិវិទ្យា (ថ្នាក់វិទ្យាសាស្ត្រសង្គម)
រយៈពេលៈ ៦០នាទី
ពិន្ទុៈ ៥០ពិន្ទុ
I.(១០ពិន្ទុ) នៅមុនព្រឹត្តិការណ៍ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ១៩៧០ តើសេដ្ធកិច្ចប្រទេសកម្ពុជាមានស្ថានភាពដូចម្តេច?
II.(១០ពិន្ទុ) តើកត្តាអ្វីខ្លះដែលជំរុញឱ្យមានការកសាងប្រព័ន្ធដឹកនាំពិភពលោកតែមួយ (សកលភាវូបនីយកម្ម)
III.(១២ពិន្ទុ)
១.តើប្រទេសណាខ្លះដែលស្ថិតនៅក្នុងតំបន់មជ្ឃិមបូព៌ា់
២.តើសាសនាអ្វី ដែលចាប់កំណើតនៅក្នុងតំបន់មជ្ឃិមបូព៌ា?
៣.តើធនធានធម្មជាតិអ្វី ដែលសម្បូរនៅក្នុងមជ្ឃិមបូព៌ា?
៤.ហេតុអ្វីបានជាប្រទេសទាំងឡាយនៅតំបន់មជ្ឃិមបូព៌ាកើតមានសង្គ្រាមជាញឹកញាប់?
IV.(១៤ពិន្ទុ)
១.ចាប់ពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ន តើប្រទេសកម្ពុជាមានឈ្មោះអ្វីខ្លះ?ចូរបញ្ជាក់កាលបរិច្ចេកតាមឈ្មោះនីមួយៗ?
២.នៅខែមេសា ឆ្នាំ១៩៨៩ តើសភានៃប្រទេសកម្ពុជាបានធ្វើវិសោធនកម្មអ្វីខ្លះទៅលើរដ្ធធម្មនុញ្ញឆ្នាំ១៩៧៩?
៣.ក្រោយសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែ តុលា ឆ្នាំ ១៩៩១ ហេតុអ្វីបានជាមានវត្តមានអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិនៅកម្ពុជា?
V.(១៤ពិន្ទុ) ក្នុងពេលមានវិបត្តិសេដ្ធកិច្ចពិភពលោកឆ្នាំ១៩២៩ - ១៩៣៣
១.តើនៅសហរដ្ធអាមេរិកមានបញ្ហាអ្វីកើតឡើង?
២.ក្នុងការអនុវត្តវិធានការថ្មី ដើម្បីព្យាបាលវិបត្តិសេដ្ធកិច្ចពិភពលោកនេះ តើលោកប្រធានាធិបតីសហរដ្ធអាមេរិក បានបង្កើតភ្នាក់ងារអ្វីខ្លះ? តើភ្នាក់ងារនីមួយៗមានទិសដៅដូចម្តេច?
VI.(១៥ពិន្ទុ)
១.ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ តើពន្ធនាគារត្រូវបានគេហៅដូចម្តេច? មានតួនាទីអ្វីខ្លះ?
២.តើពន្ធនាគារថ្នាក់មជ្ឃិម និងធំជាងគេ ដែលបានសម្លាប់មនុស្សអស់ជាង ១២ ០០០នាក់ មានឈ្មោះអ្វី? តើនរណាជាប្រធានពន្ធនគារនេះ? តើបច្ចុប្បន្នគាត់ស្ថិតក្នុងស្ថានភាពផ្លូវច្បាប់ដូចម្តេច?
៣.តើនរណាខ្លះជាខ្មាំងសត្រូវរបស់អង្គការនៃរបបកម្ពុជាប្រជាធិបតេយ្យ?
៤.ហេតុអ្វីបានជារបបកម្ពុជាប្រជាធិបតេយ្យដួលរលំនៅថ្ងៃទី ០៧ ខែ មករា ឆ្នាំ ១៩៧៩?
ចម្លើយ
I.(១០ពិន្ទុ) នៅមុនព្រឹត្តិការណ៍ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ១៩៧០ សេដ្ធកិច្ចប្រទេសកម្ពុជាមានស្ថានភាព៖
- ឈប់ទទួលយកជំនួយយោធាពីសហរដ្ធអាមេរិក
- ទទួលយកជំនួយយោធាពីចិនវិញ តែមិនអាចស្ថារស្ថានភាពកងទ័ពបានទេ
- ធ្វើជាតូបនីយកម្មក្នុងវិស័យពាណិជ្ជកម្ម
- បិទធានាគារឯកជន
- បាត់បង់ចំណូលលើការនាំចេញ
- ការរត់ពន្ធ បង្កើតឱ្យមានពាណិជ្ជកម្មលូចលាក់
- ពាណិជ្ជកម្មក្រៅប្រទេសជួបការរអាក់រអួល ដោយសារការបាត់បង់ជំនាញគ្រប់គ្រង និងកង្វះបច្ចេកទេសជំនាញ
- សេដ្ធកិច្ចរាំងស្ទះដោយសារបាត់់បង់ប្រាក់ចំណូល (ការរត់ពន្ធ)
- ការគ្រប់គ្រងឧស្សាហកម្មមិនបានល្អ និងការចំណាយខ្វះតុល្យភាព
- កសិកម្មជួបវិបត្តិ ដោយសារប្រព័ន្ធធារាសាស្ត្រគ្មានប្រសិទ្ធភាព
II.(១០ពិន្ទុ) កត្តាដែលជំរុញឱ្យមានការកសាងប្រព័ន្ធដឹកនាំពិភពលោកតែមួយ (សកលភាវូបនីយកម្ម) គឺ
- កម្លាំងចលករនៃប្រព័ន្ធសេដ្ធកិច្ចសកលលោកដែលជម្រុញឱ្យកាន់តែលេចឡើងនូវអស្ថរភាព និងផលវិបាកចំពោះបញ្ហាផ្ទៃប្រទេស និងទំនាក់ទំនងរវាងប្រទេសលើសកលលោក។ នេះជាសញ្ញាមួយទាមទារឱ្យរិះរកការបង្កើតប្រព័ន្ធថ្មីមួយប្រកបដោយប្រសិទ្ធភាព
- កំណើនយ៉ាងខ្លាំងនូវបំលាស់ប្តូរទីកន្លែងរស់នៅរបស់ប្រជាពលរដ្ធនៅលើសកលលោក
- ការរីកចម្រើនយ៉ាងខ្លាំងនូវប្រព័ន្ធទំនាក់ទំនងទូរគមនាគមន៍អន្តរជាតិ
- ការរីកសាយភាយយ៉ាងខ្លាំងនូវបច្ចេកវិទ្យាយោធាទំនើបដែលជានិច្ចជាកាលបានក្លាយជាឧបករណ៍នយោបាយសលកលោក
- បញ្ហារួមជាច្រើនបានកើតឡើងដែលទាមទារឱ្យមានការសម្រេចចិត្តដោះស្រាយបញ្ហាទាំងនេះតាមរយៈថ្នាក់ដឹកនាំរដ្ធាភិបាល អង្គការអន្តរជាតិ សហគមន៍អន្តរជាតិជាដើម។
III.(១២ពិន្ទុ)
១.ប្រទេសដែលស្ថិតនៅក្នុងតំបន់មជ្ឃិមបូព៌ា់មាន៖
- តួកគី
- ស៊ីរី
- អ៊ឺរ៉ង់
- អ៊ីរ៉ង់
- លីបង់
- ហ្សកដានី
- អ៊ីស្រាអែល
- អារ៉ាប់ប៊ីសាអ៊ូឌីត
- យេមែន
- អេស៊ីប
- ស៊ូដង់
- លីបី
២.សាសនាដែលចាប់កំណើតនៅក្នុងតំបន់មជ្ឃិមបូព៌ាមាន៖
៣.ធនធានធម្មជាតិ ដែលសម្បូរនៅក្នុងមជ្ឃិមបូព៌ាគឺ រ៉ែប្រេងកាត
៤.បានជាប្រទេសទាំងឡាយនៅតំបន់មជ្ឃិមបូព៌ាកើតមានសង្គ្រាមជាញឹកញាប់ ព្រោះ៖
- សាសនាចម្រុះ
- ជនជាតិចម្រុះ
- ទឹកដី និងព្រំដែន
- រ៉ែប្រេងកាត
- ការជ្រៀតជ្រែករបស់មហាអំណាច
IV.(១៤ពិន្ទុ)
១.ចាប់ពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ន ប្រទេសកម្ពុជាមានឈ្មោះ
- សាធារណរដ្ធប្រជាមានិតកម្ពុជា (១៩៧៩ - ១៩៨៩)
- រដ្ធកម្ពុជា (១៩៨៩ - ១៩៩៣)
- ព្រះរាជាណាចក្រកម្ពុជាទី២ (១៩៩៣ - បច្ចុប្បន្ន)
២.នៅខែមេសា ឆ្នាំ១៩៨៩ សភានៃប្រទេសកម្ពុជាបានធ្វើវិសោធនកម្មទៅលើរដ្ធធម្មនុញ្ញឆ្នាំ១៩៧៩ ដូចជា៖
- ប្តូរឈ្មោះសាធារណរដ្ធប្រជាមានិតកម្ពុជា ទៅជារដ្ធកម្ពុជា
- លើកកម្ពស់នយោបាយក្រៅប្រទេស
- ប្តូរភ្លេងជាតិ ទង់ជាតិ
- កម្ពុជា ជាប្រទេសអព្យាក្រឹត និងមិនចូលបក្សសម្ព័ន្ធ
- យកសាសនាព្រះពុទ្ធសាសនារបស់រដ្ធ
- ផ្តល់កម្មសិទ្ធិដល់ប្រជាពលរដ្ធ
- បង្កើតច្បាប់ការពារកម្មសិទ្ធិឯកជន និងទីផ្សារសេរី
- លុបចោលលក្ខខ័ណ្ឌកំណត់អាយុសាងផ្នូស ចំពោះបុរសខ្មែរចាប់ពីអាយុ ៥០ឆ្នាំឡើង
- ប្រជាកសិករអាផ្ទេរកម្មសិទ្ធិដីធ្លី ផ្ទះទៅឱ្យកូនចៅ
- ប្រជាជនមានសិទ្ធិទិញ និងលក់អចលនទ្រព្យ
- លុបទោសប្រហារជីវិត
- ផ្តល់សេរីភាពសារព័ត៌មាន និងបង្កើនអង្គការសង្គមស៊ីវិល
- ប្តូរពីសេដ្ធកិច្ចផែនការ មករបបសេដ្ធកិច្ចទីផ្សារសេរី។
៣.ក្រោយសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែ តុលា ឆ្នាំ ១៩៩១ មានវត្តមានអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិនៅកម្ពុជា ដើម្បី
- ដកអាវុធពីកងទ័ពរដ្ធកម្ពុជា កងទ័ពភាគីខ្មែរក្រហម រណសិរ្សជាតិរំដោះប្រជាពលរដ្ធខ្មែរ និងកងទ័ពរាជានិយមរបស់សម្តេចនរោត្តម សីហនុ។
- បញ្ចូលរដ្ធអំណាចទាំងសងខាងឱ្យរួមគ្នា (រដ្ធកម្ពុជា និងរដ្ធាភិបាលត្រីភាគី)
- រៀបចំការបោះឆ្នោតដោយសេរី
- នាំជនភៀសខ្លួនប្រហែល ៣៥០ ០០០ នាក់ត្រឡប់មកមាតុភូមិវិញ
V.(១៤ពិន្ទុ) ក្នុងពេលមានវិបត្តិសេដ្ធកិច្ចពិភពលោកឆ្នាំ១៩២៩ - ១៩៣៣
១.នៅសហរដ្ធអាមេរិកមានបញ្ហាអ្វីកើតឡើង គឺ៖
- ប្រជាជនកាត់បន្ថយតម្រូវការសម្ភារៈ
- រោងចក្រកាត់បន្ថយបរិមាណទំនិញ
- ចំនួនអ្នកគ្មានការងារធ្វើកើនឡើង
- គ្មានប្រាក់សម្រាប់តម្រូវការទំនិញ
- សេដ្ធកិច្ចធ្លាក់ចុះបានជះឥទ្ធិពលមិនល្អដល់កសិករ និងកម្មករ
- មានធានាគារចំនួន ៧០០ បានបិទទ្វារនៅឆ្នាំ ១៩២៩
- នៅចន្លោះឆ្នាំ១៩២៩ - ១៩៣៣ មានពាណិជ្ជកម្មជាង ១០០ ពាន់នាក់ត្រូវក្ស័យធន និងកម្មករចំនួន ៣លាននាក់គ្មានការងារ
២.ក្នុងការអនុវត្តវិធានការថ្មី ដើម្បីព្យាបាលវិបត្តិសេដ្ធកិច្ចពិភពលោកនេះ លោកប្រធានាធិបតីសហរដ្ធអាមេរិក បានបង្កើតភ្នាក់ងារដូចជា៖
- ភ្នាក់ងាររដ្ធបាលសហព័ន្ធ (១៩៣៣) ដើម្បីជួយអ្នកអត់ឃ្លាន គ្មានទីជម្រកនិងគ្មានការងារធ្វើ
- ភ្នាក់ងារកិច្ចការដ្ធបាលស៊ីវិល បង្កើតការងារជាច្រើនដូចជា កសាងផ្លូវ សាលារៀន ស្ពាន
- ភ្នាក់ងាររដ្ធបាលសាធារណៈ ជួយកសិករបង្កើនប្រាក់ចំនូល
- ភ្នាក់ងារមូលនីធិសាជីវកម្មកម្ចី ជួយប្រាក់ដល់ប្រជាជន ដើម្បីមានប្រាក់បង់ការទៅម្ចាស់បំណុល
- ភ្នាក់ងារជួយយុវជន ជួយយុវជនដែលមានអាយុចន្លោះ ១៨ - ២៥ ឆ្នាំ ឱ្យបោះជំរុំនៅជនបទ ដាំដើមឈើ.
VI.(១៥ពិន្ទុ)
១.ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ពន្ធនាគារត្រូវបានគេហៅ មន្ទីរសន្តិសុខ។ មានតួនាទី
- កន្លែងឃុំឃាំង
- កន្លែងសួរចម្លើយ
- កន្លែងសម្លាប់
២.ពន្ធនាគារថ្នាក់មជ្ឃិម និងធំជាងគេ ដែលបានសម្លាប់មនុស្សអស់ជាង ១២ ០០០នាក់ ៖
- មានឈ្មោះ មន្ទីរស ២១
- ប្រធានពន្ធធានាគារគឺ ឌុច
- បច្ចុប្បន្នតាមផ្លូវច្បាប់គាត់ស្ថិតក្នុងស្ថានភាពជាប់គុកអស់មួយជីវិត
៣.ខ្មាំងសត្រូវរបស់អង្គការនៃរបបកម្ពុជាប្រជាធិបតេយ្យ គឺ៖
សត្រូវខាងក្នុង
- អ្នករដ្ធការរបស់របប លន់ នល់
- ក្រុមជនជាតិភាគតិច
- ជនជាតិភាគតិចតំបន់ភ្នំ
- ជនជាតិខ្មែរឥស្លាមថៃ ជាពិសេស
- ជនជាតិភាគតិចវៀតណាម
- បញ្ញាវន្ត និង ជនក្បត់ដទៃផ្សេង
- ជនជាតិភាគតិចចិន
សត្រូវខាងក្រៅ
៤.បានជារបបកម្ពុជាប្រជាធិបតេយ្យដួលរលំនៅថ្ងៃទី ០៧ ខែ មករា ឆ្នាំ ១៩៧៩ គឺ៖
- ប្រជាជនកម្ពុជាស្អប់របបប៉ុល ពត ប្រជាជនរងទុក្ខវេទនា សុខភាពទ្រុតទ្រោម អត់ឃ្លាន និងការកាប់សម្លាប់
- វិសុទ្ធកម្ម (ការចម្រាញ់យកមនុស្សបដិវត្តន៍បរិសុទ្ធ) ការបះបោរប្រឆាំងនឹងថ្នាក់ដឹកនាំបក្សកាន់តែខ្លាំងឡើង
- ការធ្វើសង្គ្រាមជាមួយវៀតណាម ចាប់ពីឆ្នាំ ១៩៧៧ វៀតណាម ចាប់បើកការវាយប្រហារតបប្រឆាំងនឹងខ្មែរក្រហម រហូតដល់ថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ ទើបផ្តួលរលំ និងចូលកាន់កាប់ក្រុងភ្នំពេញ។