Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ប្រឡងថ្នាក់ជាតិ ថ្នាក់ទី១២
សម័យប្រឡងៈ ២៥ កក្កដា ២០១១
វិញ្ញាសាៈ ប្រវត្តិវិទ្យា (ថ្នាក់វិទ្យាសាស្ត្រសង្គម)
រយៈពេលៈ ៩០នាទី
ពិន្ទុៈ ៧៥ពិន្ទុ

 

I.(៥ពិន្ទុ) តើសេដ្ធកិច្ចប្រទេសសិង្ហបុរីពឹងផ្អែកលើវិស័យប៉ុន្មាន? មានវិស័យអ្វីខ្លះ?

II.(៩ពិន្ទុ)

   ១.តើរបបកម្ពុជាប្រជាធិបតេយ្យបានបែងចែកប្រជាជនជាប៉ុន្មានវណ្ណៈ? តើមានអ្វីខ្លះ?

   ២.តើមានអំពើអមនុស្សធម៌អ្វីខ្លះ ដែលពួកខ្មែរក្រហមបានធ្វើមកលើប្រជាជនកម្ពុជា?

   ៣.តើចំណុចណាខ្លះ ដែលបញ្ជាក់ថារបបនេះបានរំលោភធ្ងន់ធ្ងរទៅលើវិស័យវប្បធម៌ និងប្រពៃណីជាតិ?

III.(១០ពិន្ទុ) ប្រទេសនៅតំបន់ឥណ្ឌូចិនបានស្ថិតក្រោមអាណានិគមនិយមអឺរ៉ុបតាំងពីស.វទី១៩ ដល់ក្រោយសង្គ្រាមលោកលើកទី២។

   ១.ហេតុអ្វីបានជាប្រជាជននៃប្រទេសទាំងបីបង្កើតចលនាតស៊ូទាមទារឯករាជ្យពីពួកអាណានិគមនិយម?

   ២.តើនៅក្រោយសង្គ្រាមលោកលើកទី២ ចលនាតស៊ូទាំងនេះបានទទួលផលដូចម្តេច? ចូរប្រាប់ឈ្មោះប្រទេសទាំងបី និងឆ្នាំដែលប្រទេសទាំងនោះបានទទួលផលខាងលើ។

   ៣.តើកត្តាអ្វីខ្លះដែលនាំអោយចលនាតស៊ូនោះទទួលបានលទ្ធផលដូចខាងលើ?

IV.(១១ពិន្ទុ)

   ១.តើការបែកបន្ទាយលង្វែកបណ្តាលមកពីមូលហេតុអ្វីខ្លះ?

   ២.តើប្រទេសកម្ពុជាជួបប្រទះផលលំបានអ្វីខ្លះក្រោយពីបែកបន្ទាយលង្វែក?

V.(១១ពិន្ទុ)

   ១.តើមេដឹកនាំឥណ្ឌូនេស៊ីប្រើគំនិតអ្វីខ្លះដើម្បីបំផុសស្មារតីបង្រួបបង្រួមជាតិ?

   ២.ហេតុអ្វីបានជាការប្រកាសឯករាជ្យលើកទី១របស់ឥណ្ឌូនេស៊ីមិនបានសម្រេច?

   ៣.តើពួកហូឡង់បានគាប់សង្គត់ទៅលើចលនាជាតិនិយមដូចម្តេចខ្លះ?

   ៤.តើឯករាជ្យពេញលេញបានមកដោយកត្តាអ្វីខ្លះ? នៅពេលណា?

VI.(១៤ពិន្ទុ) នៅមីយ៉ាន់ម៉ា ឧត្តមសេនីយ៍នេវិនបានឡើងកាន់អំណាចចាប់ពីឆ្នាំ ១៩៦២ ដល់ឆ្នាំ ១៩៨៤។

   ១.ក្នុងអំឡុងពេលនោះ ហេតុអ្វីបានជាមានមហាបាតុកម្មរបស់ពួកនិស្សិតនៅរង់ហ្គូនទាមទារអោយឧត្តមសេនីយ៍នេវិនចុះចេញពីតំណែង?

   ២.តើចលនាបាតុកម្មរបស់និស្សិតមានគោលបំណងអ្វី?

   ៣.តើរដ្ធាភិបាលបានធ្វើសកម្មភាពអ្វីខ្លះទោលើចលនានិស្សិត?

VII.(១៥ពិន្ទុ)

   ១.តើព្រះហិររក្សរាមាធិបតីអង្គឌួងជាបុត្ររបស់ក្សត្រអង្គណា? សោយរាជ្យពីឆ្នាំណាដល់ឆ្នាំណា? នៅរាជវាំងឈ្មោះអ្វី?

   ២.ក្នុងការគ្រប់គ្រងប្រទេស តើព្រះហិររក្សរាមាធិបតីអង្គឌួងបានធ្វើកំណែទម្រង់សង្គមកម្ពុជាយ៉ាងដូចម្តេចខ្លះ?

 

ចម្លើយ

I.(៥ពិន្ទុ) សេដ្ធកិច្ចប្រទេសសិង្ហបុរីពឹងផ្អែកលើវិស័យ៖

  • ឧស្សាហកម្ម
  • ពាណិជ្ជកម្ម
  • ទេសចរណ៍

 

II.(៩ពិន្ទុ)

១.របបកម្ពុជាប្រជាធិបតេយ្យបានបែងចែក២វណ្ណៈ៖

  • ប្រជាជនចាស់(មូលដ្ធាន)
  • ប្រជាជនថ្មី(១៧ មេសា)

២.អំពើអមនុស្សធម៌របស់ក្រហមមាន៖

  • អោយធ្វើការជាទម្ងន់ពី១២ម៉ោងដល់១៥ម៉ោងក្នុងមួយថ្ងៃ
  • ហូបមិនគ្រប់គ្រាន់ គ្មានថ្នាំព្យាបាល
  • បំបិទសេរីភាពក្នុងជីភាពរស់នៅ
  • ចាប់ដាក់គុក ធ្វើទារុណកម្ម កាប់សម្លាប់ដោយគ្មានការជំនំជំរះក្តី
  • កំទេសវត្តអារាម និងវប្បធម៌
  • ប្រជាជនរស់នៅក្នុងគុកឥតជញ្ជាំង

៣.ចំណុចដែលបញ្ជាក់ថារបបនេះបានរំលោភធ្ងន់ធ្ងរទៅលើវិស័យវប្បធម៌ និងប្រពៃណីជាតិគឺ៖

  • បំបាត់វិស័យអប់រំ
  • បំបាត់សាសនា (កំទេចវត្តអារាម ផ្សិកលោកសង្ឃ)
  • បំបាត់ប្រពៃណីក្នុងការរៀបអាពាហ៍ពិពាហ៍ ស្លៀកពាក់ខ្មៅ
  • គ្មានការយកចិត្តទុកដាក់កេតនភណ្ឌជាតិ

 

III.(១០ពិន្ទុ) ប្រទេសនៅតំបន់ឥណ្ឌូចិនបានស្ថិតក្រោមអាណានិគមនិយមអឺរ៉ុបតាំងពីស.វទី១៩ ដល់ក្រោយសង្គ្រាមលោកលើកទី២។

១.ប្រទេសទាំងបីបង្កើតចលនាតស៊ូទាមទារឯករាជ្យពីពួកអាណានិគមនិយមព្រោះ

  • ទាមទារសិទ្ធិស្វ័យគ្រប់គ្រង ការពារវប្បធម៌ សាសនា ភាសា និងប្រពៃណីជាតិ
  • ពួកអាណានិគមបានគាប់សង្គត់ កេងប្រវ័ញ្ច ជម្រិតទារពន្ធដារ កាប់សម្លាប់យ៉ាងសាហាវឃោឃៅ
  • ពួកអាណានិគមបានផ្សព្វផ្សាយអរិយធមម៌របស់គេេ

២.ក្រោយសង្គ្រាមលោកលើកទី២ ចលនាតស៊ូទាំងនេះបានទទួលជោគជ័យ គឺ ឯករាជ្យបរិបូរណ៌

  • កម្ពុជា បានឯករាជ្យនៅឆ្នាំ ១៩៥៣។
  • វៀតណាមនិងឡាវបានឯករាជ្យនៅឆ្នាំ​១៩៥៤។

៣.ចលនាតស៊ូនោះទទួលបានលទ្ធផលដោយសារ

  • ក្រោយសង្គ្រាមពួកអាណានិគមមានការនឿយហត់យ៉ាងខ្លាំង (សេដ្ធកិច្ចខ្ចេចខ្ទាំ)
  • ការគាំទ្រពីសហរដ្ធអាមេរិក សហភាពសូវៀត និងអង្គការសហប្រជាជាតិ
  • ប្រទេសនីមួយៗមានមគ្គុទេសឈ្លាសវៃ មានគោលនយោបាយត្រឹមត្រូវ
  • មានការសហការគ្មានរវាងទ្វីបអាស៊ី អាព្រិច អាមេរិកឡាទីន

 

IV.(១១ពិន្ទុ)

១.មូលហេតុនៃការបែកបន្ទាយលង្វែក

  • ព្រះរាជា៖ សត្ថាទី១ ទៅជួយរំដោះក្រុងអយុធ្យាពិការត្រួតត្រារបស់ភូមា
  • សៀម៖ រមិលគុណ ប្រើល្បិចបញ្ជូនសង្ឃមកយកការណ៍ និងប្រើល្បិចបាចប្រាក់ដួង
  • វិបត្តិផ្ទៃក្នុង៖ រាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្ត្រី និងរាស្ត្រមិនពេញចិត្តនឹងព្រះសត្ថាទី១
  • ប្រជារាស្ត្រ៖ នាំគ្នាកាប់ឆ្ការរបឬស្សី
  • សាមគ្គី៖ ប្រជាជនគ្មានឯកភាពជាតិ

២.ការបែកបន្ទាយលង្វែកផ្តល់់ផលវិបាក៖

  • ប្រទេសធ្លាក់ក្នុងវិបត្តិកាន់តែធ្ងន់ធ្ងរ
  • ប្រទេសធ្លាក់ទៅជារដ្ធទន់ខ្សោយមួយនៅអាស៊ីអាគ្នេយ៍ (បាត់បង់ឬទ្វានុភាព)
  • កម្ពុជាបាត់បង់កេតនភណ្ឌជាតិ (ក្បួនខ្នាត ច្បាប់ អ្នកប្រាជ្ញ បណ្ឌិត វប្បធម៌ខ្មែរ..)
  • ប្រទេសធ្លាក់ក្នុងភាពអាណាធិបតេយ្យ គ្រោះទុរភិក្សកើតពេញផ្ទៃប្រទេស
  • បាត់បង់ទឹកដីដូចជា ខេត្តចន្ទបុរី បស្ចឹមបុរី នគរាជសីមា បាត់ដំបង សៀមរាប ពោធិសាត់
  • ប្រជារាស្ត្របាត់បង់ជំនឿលើព្រះរាជា (ក្សត្រ៤អង្គ គ្មានទសពិធរាជធម៌)។

 

V.(១១ពិន្ទុ)

១.ដើម្បីបំផុសស្មារតីបង្រួបបង្រួមជាតិមេដឹកនាំឥណ្ឌូនេស៊ីបានប្រើគំនិត៖

  • ផ្សព្វផ្សាយគំនិតជាតិនិយម
  • ផ្សព្វផ្សាយលទ្ធិប្រជាធិបតេយ្យ
  • បង្កើតចលនាយុវជនជាតិនិយម

២.ការប្រកាសឯករាជ្យលើកទី១របស់ឥណ្ឌូនេស៊ីមិនបានសម្រេចដោយសារ៖

  • ជប៉ុនទម្លាប់អាវុធចុះចាញ់សង្គ្រាមលោកលើទី២
  • អាណានិគមហូឡង់វិលត្រឡប់មកធ្វើជាម្ចាស់អាណានិគមលើកទី២លើឥណ្ឌូនេស៊ី

៣.ពួកហូឡង់បានគាប់សង្គត់ទៅលើចលនាជាតិនិយមដូចជា៖

  • ចាប់អ្នកជាតិនិយមដាក់គុក
  • បង្ក្រាបចលនាជាតិនិយមរបស់យុវជនឥណ្ឌូនេស៊ីយ៉ាងព្រៃផ្សៃ
  • បំបាត់វប្បធម៌ ប្រពៃណី ផ្សព្វផ្សាយសាសនាគ្រិស្ត រើសអើងពណ៌សម្បុរ

៤.ឯករាជ្យពេញលេញបានមកដោយសារ

  • មានមគ្គុទេសក៍ដឹកនាំឈ្លាសវៃ មានមាគ៌ានយោបាយត្រឹមត្រូវ គឺលោកស៊ូកាណូ
  • ប្រជាជនចូលរួមយ៉ាងផុសផុលក្នុងនយោបាយទាមទារឯករាជ្យ
  • ហូឡង់ ព្រមប្រគល់ឯករាជ្យអោយឥណ្ឌូនេស៊ី ដោយសារការគំរាមកំហែងដាក់លក្ខខណ្ឌរបស់សហរដ្ធអាមេរិកលើហូឡង់

ហូឡង់ ទទួលបានឯករាជ្យនៅថ្ងៃ ១៧ សីហា ១៩៥០ (សៀវភៅចាស់ ១៩៤៩)

 

VI.(១៤ពិន្ទុ) នៅមីយ៉ាន់ម៉ា ឧត្តមសេនីយ៍នេវិនបានឡើងកាន់អំណាចចាប់ពីឆ្នាំ ១៩៦២ ដល់ឆ្នាំ ១៩៨៤។

១.បានជាមានមហាបាតុកម្មរបស់ពួកនិស្សិតនៅរង់ហ្គូនទាមទារអោយឧត្តមសេនីយ៍នេវិនចុះចេញពីតំណែងព្រោះ៖

  • លោកនេវិនកាន់អំណាចផ្តាច់ការ (យោធានិយម)
  • បង្កើនភាពអយុត្តិធម៌នៅក្នុងសង្គម
  • សេដ្ធកិច្ចស្រុតចុះ ពោរពេញដោយអំពើពុករលួយ

២.ចលនាបាតុកម្មរបស់និស្សិតមានគោលបំណង៖

  • ទាមទារអោយនេវិនចុះពីដំណែង
  • បង្កើតរដ្ធាភិបាលថ្មីតាមបែបលទ្ធិប្រជាធិបតេយ្យ
  • រៀបចំប្រព័ន្ធនូវសេដ្ធកិច្ចថ្មី

៣.រដ្ធាភិបាលបានធ្វើសកម្មភាពអ្វីខ្លះទោលើចលនានិស្សិត៖

  • បាញ់សម្លាប់និស្សិតប្រហែល ៣០០០នាក់
  • ហាមប្រជុំលើសពី៥នាក់ឡើងទៅ
  • បិទសកលវិទ្យាល័យ
  • ចាប់ពួកប្រឆាំងដាក់គុកជាច្រើននាក់
  • បំរាមគោចរ ពីម៉ោង៨យប់

 

VII.(១៥ពិន្ទុ)

១.ព្រះហិររក្សរាមាធិបតីអង្គឌួងជាបុត្ររបស់ក្សត្រអង្គណា ព្រះបាទអង្គអេង

  • សោយរាជ្យពីឆ្នាំ ១៨៤០ - ១៨៦០
  • រាជវាំង “វាំងស្បែក” (ពញាលឺ)

២.ក្នុងការគ្រប់គ្រងប្រទេស ព្រះអង្គឌួងបានធ្វើកំណែទម្រង់ដូចជា៖

វិស័យរដ្ធបាល

  • កែច្បាប់ បន្ធូរបន្ថយវិស័យផ្សេងៗ

សេដ្ធកិច្ច

  • ជម្រុញការស្តារហេដ្ធាចនាសម្ព័ន្ធ
  • កសាងផ្លូវគមនាគមន៍ ទំបន់ កំពង់ផែសមុទ្រនៅកំពត
  • បោះពុម្ពប្រាក់សម្រាប់សម្រូលជីវភាពប្រជាជន
  • បន្ថយពន្ធដារ

នយោបាយ

  • ដឹកនាំប្រទេសដោយមានប្រជាជនចូលរួមយ៉ាងច្រើន
  • លើកតំកើងវប្បធម៌អក្សរសាស្ត្រជាតិ


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login