ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ប្រឡងឆមាសថ្នាក់ទី១២ លើកទី១
សម័យប្រឡងៈ ២៨ មីនា ២០១១
វិញ្ញាសាៈ ប្រវត្តិវិទ្យា (ថ្នាក់វិទ្យាសាស្ត្រសង្គម)
រយៈពេលៈ ៩០នាទី
ពិន្ទុៈ ៧៥ពិន្ទុ
I.(៧ពិន្ទុ) ចូរបំពេញល្បះខាងក្រោមអោយបានត្រឹមត្រូវ
១.ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ ១៩៩១ គឺ .......................................។
២.សង្គ្រាមឥណ្ឌូចិនលើកទី២ ក្នុងប្រទេសឡាវត្រូវបានបញ្ចាប់នៅឆ្នាំ .............................................។
៣.ថ្ងៃទី១៤ ខែឆ្នូ ឆ្នាំ ១៩៥៥ ប្រទេសកម្ពុជាបានចូលជាសមាជិកនៃអង្គការ .....................................។
៤.ពួកអាណានិគមអឺរុប ដែលមកធ្វើអាណានិគមមុនគេលើប្រទេសភីលីពីនគឺ ...............................។
៥.នៅឆ្នាំ ១៩៥៧ អង្គការឯកភាពម៉ាឡេស៊ីបានបង្កើតសហព័ន្ធម៉ាឡេស៊ី ដែលដឹកនាំដោយលោក ............។
៦.សង្គ្រាមរវាងប្រទេសកូរ៉េទាំងពីរ ពីឆ្នាំ ១៩៥០ ដល់ឆ្នាំ ១៩៥៣ បានបញ្ជាប់តាមកិច្ចព្រមព្រៀងសន្តិភាព នៅ ....................។
៧.តុលាការអន្តរជាតិក្រុងឡាអេបានបញ្ជាអោយថៃដកទ័ព និងតម្រូវជាបន្ទាន់ចេញពីប្រាសាទព្រះវិហារនៅថ្ងៃទី ...................................។
II.(៥ពិន្ទុ)
១.នៅពេលបច្ចុប្បន្ននេះ តើប្រទេសណាខ្លះដែលជាតំណាងពិភពលោកផ្នែកសេរី?
២.តើប្រទេសទាំងនោះបានអភិវឌ្ឃពិភពលោកយ៉ាងដូចម្តេច?
III.(១១ពិន្ទុ) នៅប្រទេសមីយ៉ាន់ម៉ា៖
១.តើគណបក្សកាន់អំណាចចាប់ពីឆ្នាំ ១៩៨៨ មក មានឈ្មោះអ្វី? ហើយអនុវត្តនយោបាយយ៉ាងដូចម្តេច?
២.តើគណបក្សប្រឆាំងធំៗមាឈ្មោះអ្វីខ្លះ
៣.ក្នុងការបោះឆ្នោតឆ្នាំ ១៩៩០ តើគណបក្សណាដែលបានទទួលសម្លេងឆ្នោតច្រើនជាងគេ? ហើយមគ្គុទេសន៍នៃគណបក្សនេះឈ្មោះអ្វី
៤.ហេតុអ្វីបានជានៅក្រោយការបោះឆ្នោតឆ្នាំ ១៩៩០ គណបក្សដែលឈ្នះឆ្នោតមិនបានកាន់អំណាច?
IV.(១១ពិន្ទុ) ចាប់ពីចុងសតវត្សទី ១៩ ដល់ក្រោយសង្គ្រាមលោកលើកទី២ ប្រទេសទេសនៅតំបន់ឥណ្ឌូចិនបានស្ថិតក្រោមអាណានិគមបារាំង។ ប្រជាជនទាំងបីប្រទេសបានបង្កើតចលនាតស៊ូទាមទារឯករាជ្យពីពួកអាណានិគមនិយមបារាំង។
១.ហេតុអ្វីបានជាប្រជាជននៃប្រទេសទាំងបី បន្កើតចលនាតស៊ូទាមទារឯករាជ្យពីពួកអាណានិគមនិយមបារាំង?
២.នៅក្រោយសង្គ្រាមលោកលើកទី២ តើចលនាតស៊ូទាំងនោះបានទទួលលទ្ធផលដូចម្តេច?
៣.តើកត្តាអ្វីខ្លះដែលនាំអោយចលនាតស៊ូនោះបានទទួលលទ្ធផលដូចខាងលើ?
V.(១២ពិន្ទុ)
១.តើស្ថាប័ននៃអង្គរការសហប្រជាជាតិ ដែលមានអំណាចនីតិប្រតិបត្តិឈ្មោះអ្វី?
២.តើអង្គការនេះមានសមាជិកប៉ុន្មានប្រភេទ? អ្វីខ្លះ?
៣.តើសមាជិកប្រភេទណាដែលមានសិទ្ធិវេតូ? មានប្រទេសណាខ្លះ?
៤.បើប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិណាមួយមិនគោរពតាមការសម្រេចរបស់អង្កការខាងលើ តើអង្គការនេះមានសិទ្ធិធ្វើអ្វី?
VI.(១៤ពិន្ទុ) ចាប់ពីឆ្នាំ ១៩៤៥ រហូតដល់ឆ្នាំ ១៩៤៩ ប្រទេសជប៉ុនស្ថិតនៅក្រោមការត្រួតពិនិត្យ និងត្រួតត្រារបស់កងទ័ពសហរដ្ធអាមេរិច។
១.តើសហរដ្ធអាមេរិច បានអនុវត្តនយោបាយយ៉ាងដូចម្តេចលើប្រទេសជប៉ុន?
២.ហេតុអ្វីបានជាចាប់ពីឆ្នាំ ១៩៤៩ មក សហរដ្ធអាមេរិចបានប្តូរនយោបាយក្នុងការគ្រប់គ្រងប្រទេសជប៉ុន?
៣.ក្រោយការប្តូរនយោបាយរបស់សហរដ្ធអាមេរិច តើសេដ្ធកិច្ចជប៉ុនមានលក្ខណដូចម្តេច?
VII.(១៥ពិន្ទុ)
១.តើសង្គ្រាមត្រជាក់ចាប់ផ្តើម និងបញ្ជប់នៅឆ្នាំណា?
២.ហេតុអ្វីបានជាមានសង្គ្រាមត្រជាក់?
៣.ក្នុងសម័យសង្គ្រាមត្រជាក់ តើប្រទេសនៅលើពិភពលោកចែកជាប្លុកអ្វីខ្លះ? ហើយប្លុកនីមួយៗ ដឹកនាំដោយប្រទេសណា?
៤.តើប្លុកនីមួយៗអនុវត្តនយោបាយ សេដ្ធកិច្ច និងសង្គមយ៉ាងដូចម្តេច?
ចម្លើយ
I.(៧ពិន្ទុ) ចូរបំពេញល្បះខាងក្រោមអោយបានត្រឹមត្រូវ
១.ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ ១៩៩១ គឺ .....អង់សានស៊ូជី................។
២.សង្គ្រាមឥណ្ឌូចិនលើកទី២ ក្នុងប្រទេសឡាវត្រូវបានបញ្ចាប់នៅឆ្នាំ ...........១៩៧៥..............។
៣.ថ្ងៃទី១៤ ខែឆ្នូ ឆ្នាំ ១៩៥៥ ប្រទេសកម្ពុជាបានចូលជាសមាជិកនៃអង្គការ ....សហប្រជាជាតិ.........។
៤.ពួកអាណានិគមអឺរុប ដែលមកធ្វើអាណានិគមមុនគេលើប្រទេសភីលីពីនគឺ ........អេស្ប៉ាញ.........។
៥.នៅឆ្នាំ ១៩៥៧ អង្គការឯកភាពម៉ាឡេស៊ីបានបង្កើតសហព័ន្ធម៉ាឡេស៊ី ដែលដឹកនាំដោយលោក ....ទូន អាប់ឌុលរ៉ាម៉ាន់......។
៦.សង្គ្រាមរវាងប្រទេសកូរ៉េទាំងពីរ ពីឆ្នាំ ១៩៥០ ដល់ឆ្នាំ ១៩៥៣ បានបញ្ជាប់តាមកិច្ចព្រមព្រៀងសន្តិភាព នៅ ..ប៉ាន់មុនជុម..........។
៧.តុលាការអន្តរជាតិក្រុងឡាអេបានបញ្ជាអោយថៃដកទ័ព និងតម្រូវជាបន្ទាន់ចេញពីប្រាសាទព្រះវិហារនៅថ្ងៃទី ....១៥ មិថុនា ១៩៦២.......។
II.(៥ពិន្ទុ)
១.ប្រទេសដែលជាតំណាងពិភពលោកផ្នែកសេរីមាន៖ សហរដ្ធអាមេរិច អង់គ្លេស បារាំង
២.ប្រទេសទាំងនោះបានអភិវឌ្ឃពិភពលោក៖
III.(១១ពិន្ទុ) នៅប្រទេសមីយ៉ាន់ម៉ា៖
១.គណបក្សកាន់អំណាចចាប់ពីឆ្នាំ ១៩៨៨ មក គឺគណបក្សសង្គមនិយមមីយ៉ាន់ម៉ា។ អនុវត្តនយោបាយ៖
២.គណបក្សប្រឆាំងធំៗមាឈ្មោះ
៣.គណបក្សណាដែលបានទទួលសម្លេងឆ្នោតច្រើនជាងគេ គឺ គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ។ មគ្គុទេសន៍នៃគណបក្សនេះឈ្មោះគឺ អ្នកស្រីអង់សានស៊ូជី។
៤.ក្រោយការបោះឆ្នោតឆ្នាំ ១៩៩០ គណបក្សដែលឈ្នះឆ្នោតមិនបានកាន់អំណាចទេ ព្រោះ៖
IV.(១១ពិន្ទុ)
១.បានជាប្រទេសទាំងបីបង្កើតចលនាស៊ូទាមទារឯករាជ្យពីពួកអាណានិគមបារាំង៖
២.ចលនាតស៊ូទាំងនោះបានទទួលជោគជ័យក្នុងការទាមទារឯករាជ្យ។ ឈ្មោះប្រទេស និងឆ្នាំដែលទទួលបាន៖
៣.កត្តាដែលនាំអោយចលនាតស៊ូនោះបានទទួលលទ្ធផល៖
V.(១២ពិន្ទុ)
១.ស្ថាប័ននៃអង្គរការសហប្រជាជាតិ ដែលមានអំណាចនីតិប្រតិបត្តិមានឈ្មោះ ក្រុមប្រឹក្សាសន្តិសុខ
២.តើអង្គការនេះមានសមាជិក២ប្រភេទ៖
៣.សមាជិកដែលមានសិទ្ធិវេតូគឺ សហរដ្ធអាមេរិច អង់គ្លេស បារាំង សហភាពសូវៀត និង ចិន។
៤.សមាជិកនៃអង្គការសហប្រជាជាតិណាមួយមិនគោរពតាមការសម្រេចរបស់អង្កការ អង្គការនេះមានសិទ្ធិដូចជា៖
VI.(១៤ពិន្ទុ)
១.សហរដ្ធអាមេរិច បានអនុវត្តនយោបាយលើប្រទេសជប៉ុន៖
២.នៅឆ្នាំ ១៩៤៩ សហរដ្ធអាមេរិចបានប្តូរនយោបាយក្នុងការគ្រប់គ្រងប្រទេសជប៉ុន ព្រោះប្រទេសចិនក្លាយជាកុំមុយនីស្ត។
៣.សេដ្ធកិច្ចជប៉ុនមានលក្ខណរីកចម្រើន (ជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីសហរដ្ធអាមេរិច)។
VII.(១៥ពិន្ទុ)
១.សង្គ្រាមត្រជាក់ចាប់ផ្តើមនៅឆ្នាំ ១៩៤៧ ដល់ ១៩៩១។
២.បានជាមានសង្គ្រាមត្រជាក់
៣.សម័យសង្គ្រាមត្រជាក់ ប្រទេសនៅលើពិភពលោក
៤.ប្រៀបធៀបរបបនយោបាយ សេដ្ធកិច្ច និងសង្គម រវាងប្លុក
ប្លុកខាងលិច៖
ប្លុកខាងកើត៖