Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ប្រឡងឆមាសថ្នាក់ទី១២ លើកទី២
សម័យប្រឡងៈ ១៣ មិថុនា ២០១១
វិញ្ញាសាៈ ប្រវត្តិវិទ្យា (ថ្នាក់វិទ្យាសាស្ត្រ)
រយៈពេលៈ ៦០នាទី
ពិន្ទុៈ ៥០ពិន្ទុ

 

I.(២ពិន្ទុ) ចូរបំពេញល្បៈខាងក្រោមអោយបានត្រឹមត្រូវ៖

   ១.នៅឆ្នាំ ១៩៧៨ លោកប្រធានាធិបតីកាទ័រ បានលើកទឹកចិត្តដល់កិច្ចចរចាសន្តិភាពរវាងអាស៊ីប និងអ៊ីស្រាអែល សាដត និងបេគីន ដែលនាំដល់កិច្ចព្រមព្រៀង ............................។

   ២.នៅឆ្នាំ ១៩៦៤ ប្រទេសសិង្ហបុរីបានផ្តាច់ខ្លួនចេញពីសហព័ន្ធ ..................................។

II.(៤ពិន្ទុ) នៅឆ្នាំ​ ១៩៨៨ តើរដ្ធាភិបាលនៃប្រទេសមីយ៉ាន់ម៉ាបានបញ្ចេញប្រតិកម្មតបទៅលើនិស្សិតដែលធ្វើបាតុកម្ម ដើម្បីទាមទារការដឹកនាំប្រទេសតាមបែបលទ្ធិប្រជាធិបតេយ្យយ៉ាងដូចម្តេច?

III.(៥ពិន្ទុ) តើប្រទេសឥណ្ឌូនេស៊ីធ្លាប់ស្ថិតនៅក្រោមអាណានិគមរបស់ប្រទេសណាខ្លះ? ដើម្បីកសាងប្រទេស តើឥណ្ឌូនេស៊ីត្រូវពឹងផ្អែកលើវិស័យអ្វីខ្លះ?

IV.(៧ពិន្ទុ) ដើលោកសេនាប្រមុខ លន់​ នល់ បានទម្លាប់សម្តេចព្រះនរោត្តម សីហនុ ពីតំណែងព្រះប្រមុខរដ្ធនៅថ្ងៃ ខែ ឆ្នាំណា? តើក្រុមគាំទ្ររបបសាធារណរដ្ធ បានបង្កើតបក្សនយោបាយចំនួនប៉ុន្មាន? មានឈ្មោះអ្វីខ្លះ?

V.(៩ពិន្ទុ) តើហេតុអ្វីបានជាមានការបង្កើតប្លុក២ នៅក្នុងសម័យសង្គ្រាមត្រជាក់? តើប្លុកទាំង២ មានរបបនយោបាយ សេដ្ធកិច្ច និងសង្គមខុសគ្នាដូចម្តេចខ្លះ?

VI.(១១ពិន្ទុ) តើហេតុអ្វីបានជាប្រជាជនធ្វើការផ្តួលរំលំស្តេចសា? តើរបបស្តេចសាដួលរលំនៅឆ្នាំណា? ក្រោយពិការដួលរលំរបបស្តេចសានោះមក តើមានព្រឹត្តិការណ៍អ្វីខ្លះកើតឡើង?

VII.(១២ពិន្ទុ) តើហេតុអ្វីបានជាការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា?

 

ចម្លើយ

I.(២ពិន្ទុ) ចូរបំពេញល្បៈខាងក្រោមអោយបានត្រឹមត្រូវ៖

១.នៅឆ្នាំ ១៩៧៨ លោកប្រធានាធិបតីកាទ័រ បានលើកទឹកចិត្តដល់កិច្ចចរចាសន្តិភាពរវាងអាស៊ីប និងអ៊ីស្រាអែល សាដត និងបេគីន ដែលនាំដល់កិច្ចព្រមព្រៀង .........កំដាវិត.........។

២.នៅឆ្នាំ ១៩៦៤ ប្រទេសសិង្ហបុរីបានផ្តាច់ខ្លួនចេញពីសហព័ន្ធ .......សហព័ន្ធម៉ាឡេស៊ី.........។

 

II.(៤ពិន្ទុ) នៅឆ្នាំ​ ១៩៨៨ តើរដ្ធាភិបាលនៃប្រទេសមីយ៉ាន់ម៉ាបានបញ្ចេញប្រតិកម្មតបទៅលើនិស្សិត៖

  • បញ្ជាអោយបិទ សាកលវិទ្យាល័យទាំងអស់នៅក្រុងរ៉ង់ហ្គូន
  • ប្រើកម្លាំងបង្ក្រាប និងឃ្លាំមើលនិស្សិត
  • បញ្ជាអោយបាញ់សម្លាប់និស្សិត (ចំនួន ៣០០០នាក់)
  • និសិ្សតជាច្រើនទៀតត្រូវចាប់ដាក់គុក។

 

III.(៥ពិន្ទុ) ប្រទេសឥណ្ឌូនេស៊ីធ្លាប់ស្ថិតនៅក្រោមអាណានិគមរបស់ប្រទេស ហូឡង់ និង ជប៉ុន។

ដើម្បីកសាងប្រទេស ឥណ្ឌូនេស៊ីត្រូវពឹងផ្អែកលើវិស័យ៖

  • វិស័យកសិកម្ម
  • វិស័យឧស្សាហកម្ម
  • វិស័យពាណិជ្ជកម្ម

 

IV.(៧ពិន្ទុ) លោកសេនាប្រមុខ លន់​ នល់ បានទម្លាប់សម្តេចព្រះនរោត្តម សីហនុ ពីតំណែងព្រះប្រមុខរដ្ធនៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ១៩៧០។

ក្រុមគាំទ្ររបបសាធារណរដ្ធ បានបង្កើតបក្សនយោបាយចំនួន៣គឺ៖

  • បក្សសាធារណរដ្ធ
  • បក្សប្រជាធិបេតយ្យ
  • បក្សសង្គមសាធារណរដ្ធ

 

V.(៩ពិន្ទុ) ការបង្កើតប្លុក២ដោយសារ៖ ភាពតានតឹងនៅលើពិភពលោក រវាងសហភាពសូវៀត និងសហរដ្ធអាមេរិក ដើម្បីដណ្តើមតួនាទីមហាអំណាចផុតលេខលើពិភពលោក។

ប្រៀបធៀបរបបនយោបាយ សេដ្ធកិច្ច និងសង្គម រវាងប្លុកខាងលិច និងខាងកើត៖

ប្លុកខាងលិច

  • របបនយោបាយ៖ ប្រជាធិបតេយ្យសេរី
  • សេដ្ធកិច្ច៖ ទីផ្សារសេរី ប្រកួតប្រជែង
  • សង្គម៖ សេរីភាពក្នុងការងារ មានសិទ្ធិគ្រប់បែបយ៉ាង កម្រិតជីវភាពខ្ពស់។

ប្លុកខាងកើត

  • របបនយោបាយ៖ បក្សតែមួយ (បក្សកុំមុយនីស្ត)
  • សេដ្ធកិច្ច៖ គ្រប់គ្រងដោយរដ្ធ (បែបផែនការ)
  • សង្គម៖ ផ្តាច់ការ កម្រិតជីវភាពទាប

 

VI.(១១ពិន្ទុ) មូលហេតុដែលធ្វើអោយមានបដិវត្តផ្ទុះឡើង៖

  • កងទ័ពស៊ីបរាជ័យជាបន្តបន្ទាប់
  • មនុស្សស្លាប់ ១.៥លាននាក់ របួស៥លាន់នាក់
  • សេដ្ធកិច្ចជាតិត្រូវខ្ទេចខ្ទាំ ហើយស្រុតចុះ
  • ផលិតកម្មទទួលបានតែ​១/៤ នៃតម្រូវការ
  • ទុរភិក្ស និងជម្ងឺកើតមានគ្រប់ទីសទី
  • ធ្វើអោយសង្គមស្រុតចុះ
  • ស្តេចសា និងបក្សពួកពុំអើពើពីស្ថានភាពដែលកំពុងតែវឹកវរ
  • ពួកគេនៅតែប្រព្រឹត្តអំពើពុករលួយ និងរស់នៅក្នុងវិមានដ៏ស្គឹមស្គៃ

 

VII.(១២ពិន្ទុ) ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដោយសារ៖

  • ប្រទេសកម្ពុជាបានក្លាយជាស្ថាននរក
  • ប្រជាជនត្រូវការសម្លាប់
  • បង្អត់អាហារ
  • បង្ខំអោយធ្វើការជាទម្ងន់
  • ខ្លះថ្នាំពេទ្យព្យាបាល
  • ខ្វះសំលៀកបំពាក់
  • ខ្វះទីជម្រកស្នាក់នៅ
  • រំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login