ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ប្រឡងថ្នាក់ជាតិ ថ្នាក់ទី១២
សម័យប្រឡងៈ ២៥ កក្កដា ២០១១
វិញ្ញាសាៈ ប្រវត្តិវិទ្យា (ថ្នាក់វិទ្យាសាស្ត្រ)
រយៈពេលៈ ៦០នាទី
ពិន្ទុៈ ៥០ពិន្ទុ
I.(២ពិន្ទុ) ចូរបំពេញល្បៈខាងក្រោមអោយបានត្រឹមត្រូវ
១.នៅទសវត្សរ៍ឆ្នាំ៦០ ប្រទេសកម្ពុជាប្រកាន់របបនយោបាយ ...........................។
២.ពីឆ្នាំ ១៥២១ ដល់ឆ្នាំ ១៧៦២ ប្រទេសភីលីពីនស្ថិតក្រោមអាណានិគមនិយម ............................។
II.(៨ពិន្ទុ) តើមូលហេតុអ្វីដែលនាំឱ្យផ្ទុះសង្គ្រាមនៅឧបទ្ធីបកូរ៉េ? តើមានដំណោះស្រាយយ៉ាងណាដើម្បីបញ្ចប់សង្គ្រាម? តើសង្គ្រាមនេះផ្តល់ផលវិបាកដូចម្តេចខ្លះ?
III.(៩ពិន្ទុ) តើប្រធានាធិបតីកាទ័រ និង រីគែន បានប្រើនយោបាយការបរទេសអ្វីខ្លះ នៅក្នុងសម័យសង្គ្រាមត្រជាក់? តើប្រធានាធិបតីមួយណា ដែលធ្វើឱ្យសហរដ្ធអាមេរិកមានប្រៀបលើសហភាពសូវៀត? ហេតុអ្វីបានជាសហភាពសូវៀតមិនអាចរត់ប្រណាំងគ្រឿងសព្វាវុធបាន?
IV,(៩ពិន្ទុ) ក្រោយថ្ងៃទី ១៧ មេសា ឆ្នាំ ១៩៧៥ តើកងកម្លាំងប្រដាប់អាវុធរំដោះជាតិកម្ពុជាបានអនុវត្តតាមបញ្ជារបស់លេខាបក្សកុំមុយនីស្តកម្ពុជាប្រជាធិបតេយ្យប៉ុន្មានប្រការ? អ្វីខ្លះ?
V.(១០ពិន្ទុ) ហេតុអ្វីបានជានៅក្នុងអំឡុងទសវត្សឆ្នាំ ៦០ រាជរដ្ធាភិបាលកម្ពុជាបានផ្តាច់ទំនាក់ទំនងការទូតជាមួយវៀតណាមខាងត្បូង និង សហរដ្ធអាមេរិច?
VI.(១២ពិន្ទុ) ក្រោយសង្គ្រាមលោកលើកទី២
១.ហេតុអ្វីបានជាអង្គការសហប្រជាជាតិត្រូវបានបង្កើតឡើង?
២.តើអង្គការសហប្រជាជាតិមានគោលការណ៍អ្វីខ្លះ?
៣.តើប្រទេសកម្ពុជាបានចូលជាសមាជិកនៃអង្គការសហប្រជាជាតិនៅឆ្នាំណា?
៤.តើអង្គការសហប្រជាជាតិបានជួយដោះស្រាយបញ្ហាអ្វីខ្លះដល់ប្រទេសកម្ពុជាចាប់តាំងពីប្រទេសកម្ពុជាបានចូលជាសមាជិកនៃអង្គការនេះរហូតមកដល់បច្ចុប្បន្ន?
ចម្លើយ
I.(២ពិន្ទុ)
១. ...របបរាជានិយម (រាជាធិបតេយ្យអាស្រ័យរដ្ធធម្មនុញ្ញ)... ។
២. ...អេស៉្បាញ... ។
II.(៨ពិន្ទុ) មូលហេតុដែលនាំឱ្យផ្ទុះសង្គ្រាមនៅឧបទ្វីបកូរ៉េ៖
ដំណោះស្រាយដើម្បីបញ្ចប់សង្គ្រាម
ផ្តល់ផលវិបាក
III.(៩ពិន្ទុ)
នយោបាយការបរទេសរបស់លោក កាទ័រ៖
នយោបាយការបរទេសរបស់លោក រីគែន៖
ប្រធានាធិបតីរីគែន បានធ្វើឱ្យសហរដ្ធអាមេរិកមានប្រៀបលើសហភាពសូវៀត
បានជាសហភាពសូវៀតមិនអាចរត់ប្រណាំងគ្រឿងសព្វាវុធបានព្រោះ៖
IV,(៩ពិន្ទុ) ក្រោយថ្ងៃទី ១៧ មេសា ឆ្នាំ ១៩៧៥ កងកម្លាំងប្រដាប់អាវុធរំដោះជាតិកម្ពុជាបានអនុវត្តតាមបញ្ជារបស់លេខាបក្សកុំមុយនីស្តកម្ពុជាប្រជាធិបតេយ្យ ៨ប្រការគឺ៖
១.ជំលៀសប្រជាជនចេញពីទីក្រុងទាំងអស់
២.លុបបំបាត់ផ្សារ
៣.លុបបំបាត់រូបិយបណ្ណរបស់របប លន់ នល់ ហើយដកទុករូបិយប័ណ្ណបដិវត្តដែលបានបោះពុម្ពរួចហើយ
៤.ផ្សិកលោកសង្ឃកាន់ព្រះពុទ្ធសាសនាទាំងអស់ ហើយអោយទៅធ្វើស្រែចម្ការតាមទិសដែលពួកគេទៅដល់តាមមូលដ្ធាននីមួយៗ
៥.ប្រហារជីវិតមេដឹកនាំរបស់របប លន់ នល់
៦.បង្កើតសហករណ៍កម្រិតខ្ពស់ទូទាំងប្រទេសដោយបង្កើតអោយមានរោងបាយរួម
៧.បណ្តេញជនជាតិវៀតណាមអោយចេញទាំងអស់
៨.បញ្ជូនទ័ពទៅតាមព្រំប្រទល់ ជាពិសេសព្រំប្រទល់វៀតណាម
V.(១០ពិន្ទុ) នៅក្នុងអំឡុងទសវត្សឆ្នាំ ៦០ រាជរដ្ធាភិបាលកម្ពុជាបានផ្តាច់ទំនាក់ទំនងការទូតជាមួយវៀតណាមខាងត្បូង និង សហរដ្ធអាមេរិច ដោយសារ៖
VI.(១២ពិន្ទុ) ក្រោយសង្គ្រាមលោកលើកទី២
១.អង្គការសហប្រជាជាតិត្រូវបានបង្កើតឡើងព្រោះ
២.អង្គការសហប្រជាជាតិមានគោលការណ៍
៣.ប្រទេសកម្ពុជាបានចូលជាសមាជិកនៃអង្គការសហប្រជាជាតិនៅឆ្នាំ ១៩៥៥។
៤.អង្គការសហប្រជាជាតិបានជួយដោះស្រាយបញ្ហដល់ប្រទេសកម្ពុជាដូចជា៖