Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ពិធី​ច្រត់ព្រះនង្គ័ល​ គឺជា​ព្រះរាជ​ពិធី​​ ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​ ពិធី​ផ្សេងៗ​ឯទៀត​ប្រចាំឆ្នាំ​នៃ​ប្រទេស​ប្រកាន់​របប​រាជា​និយម​ ។​ ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ការ​ប្រកប​របរ​កសិកម្ម​ជា​មុខរបរ​ចម្បង​ ដោយ​ពឹងពាក់​ទាំងស្រុង​លើ​ស្រូវ​អង្ករ​ និង​ភោគផល​ ដំណាំ​ដទៃៗ​ទៀត​ ។​ពិធី​ច្រត់ព្រះនង្គ័ល​ ដែល​ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​ឡើង​ ជា​រៀង​រាល់​ឆ្នាំ​ នៅ​ក្នុង​ថ្ងៃទី ៤រោច ខែ​ពិសាខ​ ឯ​វាល​ព្រះ​មេរុ​ ស្ថិត​នៅ​ពី​ខាងជើង​ នៃ​ព្រះ​បរមរាជវាំង​សព្វថ្ងៃ​ នៅ​រាជធានី​ភ្នំពេញ​ និង​ឆ្នាំ​ខ្លះ​ធ្វើ​នៅ​តាម​ខេត្ត ​នោះ​គឺ​មាន​ប្រវត្តិ​ដ៏​យូរលង់​ណាស់​ មក​ហើយ​ ។​

តាម​ទម្លាប់​ពិធី​នេះ​ធ្វើ​ឡើង​ក្នុង​ការ​ផ្សង​ មើល​ប្រ​ផ្នូ​ល​របស់​ស្រុក​ទេស​ ទៅ​តាម​ការ​បរិភោគ​របស់​ “​ គោ​ឧសភរាជ​ ”​ ។​ គោ​ដែល​ទឹម​ច្រត់ព្រះនង្គ័ល​នោះ​ គេ​ហៅ​ថា​ «​គោ​ឧសភរាជ​»​។​ ក្រោយ​ពី​ក្បួនព្រះនង្គ័ល​ចេញច្រត់ជាទក្សិណបានបី​ជុំ​ គោមួយ​នឹម​ដែល​គេ​ហៅ​ថា​គោ​ឧសភរាជ​​​​ត្រូវ​បាន​ព្រ​លែង​ឲ្យ​បរិភោគ​អាហារ​ទាំង​៧​មុខ ​ដែល​ដាក់​នៅ​លើ​ជើងពាន​រៀប​ទុកជា​ស្រេច​ រួម​មាន ​គ្រាប់ស្រូវ​១​តុ​ គ្រាប់សណ្ដែក​១​តុ​ គ្រាប់ពោត​១​តុ​ គ្រាប់ល្ង​១​តុ​ ស្មៅ​ស្រស់​១​តុ​ ទឹក​១​តុ​ ស្រា​១​តុ​។​ ​ ​ប្រជាពលរដ្ឋ​ខ្មែរ​តែងតែមាន​ជំនឿ​និង​រង់ចាំ​ ផ្សង​ចំពោះ​លទ្ធផល​នៃ​ការ​ផ្សង​ប្រផ្នូល​ គោ​ឧសភរាជ​ បង្ហាញ​ថា​យ៉ាងណា​​នោះ​គេ​នឹង​ដាំ​ដុះ​ដំណាំ​នោះ​។

ក្នុង​ពិធី​នេះ​ គឺ​ព្រាហ្មណ៍​ព្រះរាជ​គ្រូ​ ជា​អ្នក​សូត្រ​ ធ្វើ​ពិធី​ប្រកាស​ ប្រ​ថ្នូ​ល​ ។​ ​នៅ​ពេល​សូត្រ​ចប់​  គឺ​ព្រាហ្មណ៍​ នេះ​យក​ទឹកមន្ដ​ប្រោះ​ក្បាល​គោ​ឧសភរាជ​ទាំង​ពីរ ​ហើយ​មន្ដ្រី​ម្នាក់​ដែល​កាន់​នង្គ័ល​ស្ដេច​មាឃ​ ដឹកគោ​ឧសភរាជ​ទាំង​ពីរ​ទៅ​ឱ្យ​ស៊ីផឹក​ របស់​ទាំង​៧​យ៉ាង​ គឺ​ដឹក​ទៅ​ជិត​របស់​៧​យ៉ាង​ស្រេច​ហើយ​ បើ​គោ​ឧសភរាជ​ចូល​ចិត្ដ​ស៊ីផឹក​អ្វី​ ក៏​ស៊ីផឹក​ទៅ​គេ​មិន​បង្ខំ​ឱ្យ​ស៊ីផឹក​ចំពោះ​អាហារ​ណា​មួយទេ​ ។​ កាលណា​គោ​ឧសភរាជ​ ស៊ីផឹក​អ្វីមួយ​យ៉ាង​ ឬ​ពីរ​យ៉ាង​គឺ​ព្រាហ្មណ៍​ក៏​ទាយ​ផល​ប្រផ្នូល​ដូចតទៅ បើគោស៊ីគ្រាប់អ្វី​ក្នុងបណ្តាគ្រាប់ដែលដាក់នៅទីនោះ ទាយថានឹងសម្បូរផលនោះ។ បើស៊ីស្មៅ ទាយថានឹង​មានកើតជំងឺ រោគរាតត្បាតសត្វពាហនៈ។ បើផឹកទឹក ទាយថានឹងមានភ្លៀងច្រើន​ ហើយស្រុកទេសនឹងបានសុខសប្បាយ។ ប៉ុន្តែបើគោផឹកសុរាវិញ ទាយថានឹងកើតមានមនុស្សពាល ចោរលួច ចោរប្លន់​ជាច្រើននៅក្នុងនគរ។

 



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login